អ្នកកំពុងតែត្រូវការតម្រុយជីវិតហើយ! ជ្រើសរើសយករូបភាពមួយដើម្បីបើកអានសារផ្ញើជូនជាពិសេសសម្រាប់អ្នក

89

១. ដើមឈើជីវិត

អ្នកគឺជាមនុស្សដែលចូលចិត្តពិភាក្សានិងបញ្ចេញមតិ។ អ្នកតែងតែបង្ហាញពីទស្សនៈរបស់អ្នក ហើយក្នុងករណីខ្លះអ្នកត្រូវប្រឈមមុខជាមួយនឹងមនុស្សដែលមានមតិផ្ទុយពីអ្នក។ ថ្វីត្បិតតែចំណុចនេះកំណត់ថា អ្នកជាបុគ្គលិកដែលមានលក្ខណៈរឹងមាំ មិនទទួលយកអ្វីគ្រប់យ៉ាងដែលបញ្ចេញមកលើអ្នក ប៉ុន្តែពេលខ្លះវាអាចធ្វើឱ្យអ្នកបាត់បង់សន្តិភាព និងបន្សល់នៅភាពឈឺចាប់យ៉ាងខ្លាំង។

សូមប្រយ័ត្នចំពោះជម្លោះពាក្យសម្តីផ្សេងៗ។ ភាគច្រើនអត្ថប្រយោជន៍នៃការឈ្នះជម្លោះមិនបង្កើតសេចក្តីសុខផ្លូវចិត្តទាំងអស់នោះទេ ហើយក៏ត្រូវចាំថា អ្នកមានពេលវេលាសម្រាប់សម្រាកខួរក្បាល ប្រសើរជាងអ្នកព្យាយាមយកឈ្នះគំនិតរបស់មនុស្សជុំវិញខ្លួន។

២. ម៉ាន់ដាឡា

អ្នកគួរផ្តោតអារម្មណ៍ទៅលើការពិតនៅក្នុងបច្ចុប្បន្នភាពរបស់អ្នក។ ចូរអ្នកសួរខ្លួនឯងថា តើមានស្ថានភាពឬទំនាក់ទំនងណាដែលខ្លួនអ្នកមានអារម្មណ៍ថាវាកំពុងតែដកហូតយកសន្តិភាពរបស់អ្នកទាំងស្រុង ក៏ប៉ុន្តែអ្នកនៅតែទទូចទ្រវាមិនឱ្យបាក់បែក? ព្រោះនៅពេលនេះ រឿងល្អបំផុតដែលអ្នកអាចធ្វើបានគឺដាក់ខ្លួនអ្នកជាអាទិភាពដំបូងគេ។


ចូរអ្នកលះបង់អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើ​ឱ្យបាត់បង់​​សន្តិភាពនិងសេចក្តីសុខផ្លូវចិត្ត​របស់​អ្នកនៅកំឡុងពេលនេះតទៅ។ អ្នកសមនឹងទទួលបានភាពរីករាយ មិនមែនភាពអត់ធ្មត់នឹងអ្វីដែលមិនសមនឹងខ្លួនឯងនោះទេ។ កម្ចាត់​អ្វីៗ​គ្រប់​យ៉ាង​ដែល​ធ្វើ​ឱ្យ​ជីវិត​អ្នក​មិន​សប្បាយ​ចិត្ត និង​រារាំងអ្នកឱ្យនៅមួយកន្លែង។ វាអាចនឹងឈឺចាប់នៅពេលនេះ ប៉ុន្តែនៅពេលអនាគត វានឹងបើកទ្វារទៅរកសុភមង្គលពិតរបស់អ្នក។

៣. ផ្កានៃជីវិត

ជីវិតនេះគ្មានអ្វីឋិតឋេររហូតនោះទេ ពោលគឺអ្វីៗមានទីបញ្ចប់ ទាំងរឿងល្អ និងរឿងអាក្រក់។ លុះត្រាតែយើងទទួលស្គាល់សេចក្តីពិតមួយនេះ ទើបយើងអាចរស់នៅក្នុងភាពសុខសាន្តពិតប្រាកដ ព្រោះយើងអាចទទួលស្គាល់ថារឿងខ្លះយើងមិនអាចគ្រប់គ្រងបានទៀតទេ ហើយយើងត្រូវរីករាយជាមួយអ្វីៗគ្រប់យ៉ាងដែលកំពុងកើតឡើងចំពោះខ្លួនឯងនៅពេលបច្ចុប្បន្ននេះ។

កុំ​ជាប់​ជំពាក់​នឹង​រឿង​អាក្រក់​ដែល​អ្នកបាន​ជួបប្រទះ ឬ​បង្ខាត​ពេល​វេលា​ល្អ​រង់ចាំដំណោះស្រាយ។ ចូរអ្នកស្វែងយល់ពីដំណាក់កាលនៃជីវិត ហើយរៀនដើរទៅមុខ ទើបអ្នកអាចស្វែងរកសន្តិភាពបាន៕

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: