ទាយសន្លឹកបៀ៖ អ្នកមានឱកាសក្លាយជាអ្នកមានឬអត់? សល់លុយ សល់កាក់នៅអាយុប៉ុន្មាន? អ្វីដែលត្រូវប្រុងប្រយ័ត្ន?

ជាការពិតណាស់ មនុស្សជាច្រើនច្បាស់ជាចង់ដឹងហើយថា តើក្នុងមួយជីវិតនេះនឹងមានបាននៅថ្ងៃមួយ ជីវិតរបស់យើងនឹងប្រសើរឡើង ឬក៏មានលុយ និងទ្រព្យសម្បត្តិឬអត់? ហើយបើអ្នកក្លាយជាអ្នកមានតើនៅអាយុប៉ុន្មាន?

Screenshot_20210820 110128_Samsung Internet

សូមធ្វើចិត្តឲ្យស្ងប់ ហើយជ្រើសរើសបៀមួយសន្លឹកដែលអ្នកចូលចិត្ត ដោយមើលទៅលើសន្លឹកបៀដែលទាក់ទាញអ្នកបំផុត ហើយទៅអានការទស្សន៍ទាយខាងក្រោម ។

ទី 1

PicsArt_08 20 11.07.57

នៅក្នុងជីវិតរបស់អ្នក អ្នកច្បាស់ជាមួយឱកាសសំបូរសប្បាយ ឬមានទ្រព្យសម្បត្តិលើសពីមួយដង ហើយជីវិតរបស់អ្នកនឹងល្អប្រសើរក្នុងកំឡុងពេលវ័យប្រហែល ៣០ ឆ្នាំ អ្នកនឹងមានទ្រព្យសម្បត្តិ សល់លុយសល់កាក់ល្មមមួយអ្នកពេញចិត្តរបស់អ្នក។

ប៉ុន្តែអ្នកក៏ត្រូវប្រយ័ត្ន ចំពោះភាពមិនចេះអត់ធ្មត់របស់អ្នកក្នុងការចាយវាយ ឬមានចិត្តល្អខ្លាំងពេក រហូតកើតជាការអាណិតអាសូរឲ្យប្រាក់ទៅនរណាម្នាក់ខ្ចីដោយមិនដឹងមុខបាត វាអាចធ្វើឲ្យអ្នកបាត់បង់ដែរ ដូច្នេះមុននឹងទុកចិត្តនរណាម្នាក់សូមមើលឲ្យច្បាស់សិន ។

ទី ២

PicsArt_08 20 11.08.42

ជីវិតអ្នកនឹងក្លាយជាអ្នកមាន ប្រសិនបើអ្នកជាមនុស្សស្រីអ្នកនឹងអាចក្លាយជាអ្នកមានដោយខ្លួនឯងនៅអាយុ ៣០-៥០ ។


តែប្រសិនបើអ្នកជាបុរស អ្នកខ្លះអាចទទួលបានមរតកពីម្តាយ ឬការលើកស្ទួយក្នុងរឿងការងារដោយមនុស្សស្រីម្នាក់ (ប្រពន្ធ ឬសាច់ញាតិ) ក៏ដូចជាជ្រោមជ្រែងអ្នករហូតក្លាយជាអ្នកមាន ។

តែអ្វីដែលអ្នកត្រូវប្រយ័ត្នគឺ ថ្វីត្បិតអ្នកអាចមានលទ្ធភាពមានលុយចាយពេញមួយជីវិតក៏ពិតមែន តែសង្ឃឹមតិចណាស់ បើអ្នកចង់មានបានចេញពីការខិតខំប្រឹងប្រែងរបស់អ្នកតែម្នាក់ឯង ព្រោះអ្នកមិនទាន់មានភាពឧស្សាហ៍ព្យាយាមគ្រប់គ្រាន់ ឬមកពីអ្នកមិនសូវជាចេះទុកចេះដាក់ បូករួមទាំងការខំប្រឹងធ្វើការមិនបានខ្ជាប់ខ្ជួន វានឹងធ្វើឱ្យអ្នកពិបាកឈានដល់ចំណុចជោគជ័យដោយខ្លួនឯង លុះត្រាតែមានស្រ្តីដែលជាដៃគូជីវិត ឬសាច់ញាតិជួយជ្រោមជ្រែង នោះអ្នកនឹងឈានទៅដល់គោលដៅបានយ៉ាងងាយ និយាយឲ្យស្រួលស្តាប់គឺ "សំណាបយោងដី ស្រីយោងបុរស" នោះឯង ។

ទី ៣

PicsArt_08 20 11.08.51

អ្នកប្រហែលជាចង់បានទ្រព្យសម្បត្តិ ឬមានភាពលោភលន់ ទាបជាងអ្នកដែលជ្រើសរើសយកសន្លឹកបៀផ្សេងទៀត ព្រោះអ្នកពេញចិត្តជាមួយអ្វីដែលខ្លួនមាន ។

អ្នកមិនសូវជាចូលចិត្តចេញមុខ ចេញមាត់ប៉ុន្មានទេ អ្នកមិនចូលចិត្តចូលសង្គមផឹកស៊ី អួតមាន អួតបានឡើយ ហេតុដូចនេះទោះជីវិតនេះ អ្នកមិនមានលំដាប់ឯកឧត្តម ឧកញ៉ាក៏ដោយ ប៉ុន្តែអ្នកក៏មិនខ្វះលុយចាយដែរ ក្នុងមួយជីវិតនេះអ្នកមានភាពសំបូរសប្បាយគ្រប់គ្រាន់ក្នុងការហូបចុកយ៉ាងសុខស្រួល ដោយមិនចាំបាច់ប្រឈមមុខនឹងអ្នកណាម្នាក់ឡើយ ហើយអាយុដែលអ្នកនឹងមានអារម្មណ៍ថា ពិតជារីករាយជាមួយនឹងជីវិត គឺចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ ។

ទី ៤

PicsArt_08 20 11.08.58

ក្នុងជីវិតនេះ អ្នកប្រាកដជាក្លាយជាអ្នកមាន ប៉ុន្តែវានឹងមកដល់ក្នុងអំឡុងពេល ដែលអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារ ឬអាជីវកម្ម បន្ទាប់មកអ្នកនឹងមានដៃគូជំនួញ ឬអាចជាប្រពន្ធប្តី ចូលមកជួយការធ្វើជំនួញរបស់អ្នកធ្វើឱ្យអ្នកក្លាយជាអ្នកមាន នៅអាយុដែលអ្នកអាចមានលទ្ធភាពមានដៃគូ ហើយទ្រព្យសម្បត្តិរបស់អ្នក នឹងមកជាមួយក្តីស្រឡាញ់ដ៏កក់ក្តៅ ចាត់ទុកជាជីវិតដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ៕

ប្រភព៖ WintraMagic/Knongsrok