មនុស្ស​ស្រី​ត្រូវចេះ​បដិសេធ​ ​៣ ​ចំណុច​នេះ ទើបបុរស​ស្រឡាញ់​អ្នក​កាន់​តែ​ខ្លាំង

មនុស្សស្រីទាក់ទាញមិនត្រឹមតែដោយភាពស្រស់ស្អាតខាងក្រៅរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែបូករួមទាំងអត្តចរិតរបស់នាងផងដែរ។ មានតែពេលដែលអ្នកជាខ្លួនឯងទេ ទើបអ្នកអាចបញ្ចេញភាពស្រស់ស្អាតទាក់ទាញបំផុត ធ្វើឱ្យបុរសស្រលាញ់ ពេញចិត្ត និងចង់បានអ្នកជាគូអនាគត។

ក្នុងជីវិត មនុស្សគ្រប់រូបនឹងត្រូវប្រឈមមុខនឹងជម្រើសជាច្រើន។ រឿងសំខាន់នៅពេលនេះគឺត្រូវមានប្រាជ្ញាក្នុងការជ្រើសរើសត្រឹមត្រូវដែលល្អបំផុតសម្រាប់អ្នក។ មិនត្រូវជឿជាក់ទៅលើដៃគូខ្លាំងពេកនោះទេ ពិសេសមនុស្ស​ស្រី​ត្រូវចេះ​បដិសេធ​ ​៣ ​ចំណុច​នេះ។

១. បដិសេធ មិនរស់នៅជាមួយគ្នា

នៅពេលដែលមនុស្សពីរនាក់បានស្គាល់គ្នាមួយរយៈ ហើយទំនាក់ទំនងបានឈានដល់ដំណាក់កាលមានស្ថិរភាព បុរសជាច្រើននឹងប្រញាប់ប្រញាល់បោះជំហានបន្ទាប់ ដោយសុំរស់នៅជាមួយគ្នា។ ហេតុផលដែលដៃគូផ្តល់ឱ្យអ្នកនឹងអាចមានច្រើន ដូចជាការសន្សំពេលវេលាធ្វើដំណើរ ពេលណាត់ជួប សន្សំលុយ "ដើម្បីឱ្យខ្ញុំអាចមើលថែអ្នកបានកាន់តែច្រើន"។

ត្រង់ចំណុចនេះ ស្ត្រីជាច្រើននឹងឆាប់ចាញ់ការលួងលោម ហើយយល់ព្រម។ មនុស្សស្រីនឹងស្រមៃឃើញទិដ្ឋភាពនៃគូស្នេហ៍វ័យក្មេងស្និតស្នាលជាមួយគ្នាជារៀងរាល់ថ្ងៃ នឹងយល់ឃើញថានាងត្រូវបានមើលថែ និងការពារពីមិត្តប្រុស។

Trickylove11

ជាក់ស្ដែង បន្ទាប់ពីរស់នៅជាមួយគ្នាបានមួយរយៈ ទំនាក់ទំនងរបស់អ្នកអាចកាន់តែរឹងមាំ ប៉ុន្តែបុរសដែលជាដៃគូក៏ប្រហែលជាលែងប្រព្រឹត្តចំពោះអ្នកដូចមុនទៀតហើយ។ សេចក្តី​ស្នេហា​កំលោះ​ក្រមុំ ភាព​ឆ្គាំឆ្គង​នៃ​សេចក្តី​ស្រឡាញ់​បាន​រលត់​ទៅ។ បុរសនឹង​យល់​ថា​ខ្លួន​គាត់​ងាយ​ទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង ដូច្នេះ​គាត់​មិនទុកអ្នកសំខាន់ដូចពេលដំបូងឡើយ​។ អ្នកមិនមែនជាអ្វីដែលគាត់រំពឹងទុក គាត់ប្រហែលជាចាប់ផ្តើមចាកចេញពីអ្នក។

នៅពេលដែលបុរសម្នាក់សុំរស់នៅជាមួយអ្នក សូមពិចារណាឱ្យបានហ្មត់ចត់ ថាតើទំនាក់ទំនងរបស់អ្នកបានមកដល់កម្រិតណា របៀបដែលអ្នកទាំងពីរកំណត់អនាគតជាមួយគ្នា។ បុរស​ដែល​ឃើញ​អ្នក​មានទំនួលខុសត្រូវបែប​នេះ​នឹង​ពេញចិត្ត​ ហើយ​ចង់​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​យូរអង្វែង។ លើសពីនេះ ការនៅពីរកន្លែងផ្សេងគ្នា ក៏នឹងជួយឱ្យអ្នកទាំងពីររក្សាអារម្មណ៍ស្រស់ស្រាយ អាឡោះអាល័យ មានពេលរៀនពីគ្នាកាន់តែច្រើន។

២. បដិសេធ មិនបោះបង់ចោល

វាជារឿងធម្មតាទេដែលមនុស្សស្រីពឹងលើបុរស។ ជាប្ដី​ប្រពន្ធ​នឹងគ្នា ការ​ចេះ​ជួយ​គ្នា និង​មើល​ថែ​គ្នា គឺជាជីវិត​ដ៏​ល្អ​បំផុត​សម្រាប់គ្រួសារ។ ទោះយ៉ាងណាក៏ដោយមានស្ត្រីជាច្រើនដោយសារតែនាងជឿលើពាក្យថា "ស្រ្តីជាមេផ្ទះមើលថែទាំគ្រួសារ" ហើយបោះបង់ការងារចោលទាំងស្រុង។ ប្រពន្ធស្រមៃចង់បានការរំពឹងទុកថាប្តីរបស់នាងនឹងរកប្រាក់ផ្គត់ផ្គង់គ្រួសារទាំងមូល។ ប៉ុន្តែការពិតគឺមិនសាមញ្ញដូចដែលស្រ្តីគិតនោះទេ។


ប្រសិនបើស្វាមីរបស់អ្នកមិនមែនជាមនុស្សគិតពិចារណាទេ ឋានៈរបស់អ្នកនឹងកាន់តែទាបទៅៗ មិនត្រូវបានប្តីឱ្យតម្លៃឡើយ។ នៅពេលដែលអ្នកមិនមានការងារផ្ទាល់ខ្លួន  គ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅ ហើយនៅតែក្នុងផ្ទះជារៀងរាល់ថ្ងៃ ទស្សនៈរបស់អ្នកគឺខុសទាំងស្រុង។

Awesome Love Words

មនុស្ស​ស្រី​ទោះ​ជាមានស្វាមី មានកូនក៏ដោយ ​អ្នកត្រូវតែមាន​អាជីព​ជា​របស់​ខ្លួន​ដែរ កុំ​បោះបង់​ព្រោះ​តែ​ស្នេហា ព្រោះតែគ្រួសារ។ ក្នុងករណីជាច្រើន ការងារមិនត្រឹមតែជាមធ្យោបាយសម្រាប់រកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយការពារអារម្មណ៍របស់អ្នកផងដែរ។

ទំនាក់​ទំនង​រវាង​ប្ដីប្រពន្ធ ក៏​នឹង​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​ដែល​មាន​ឋានៈ​ស្មើ​គ្នា(រកប្រាក់ចំណូលបានដូចគ្នា)។ ដៃគូរបស់អ្នកឃើញ​អ្នក​ខិត​ខំ​ប្រឹង​ប្រែង គាត់​ក៏​ស្រលាញ់​និង​គោរព​អ្នក​កាន់​តែ​ខ្លាំង ទំនាក់​ទំនង​នឹង​កាន់​តែ​ខ្លាំង​ឡើង​។

៣. បដិសេធ មិនផ្លាស់ប្តូរដោយសារតែដៃគូ

នៅក្នុងទំនាក់ទំនងជាច្រើន ភាគីម្ខាងទៀតបានធ្វើសំណើ ឱ្យដៃគូរបស់ខ្លួនព្យាយាមកែប្រែខ្លួនតាមការស្នើ ដោយក្តីសង្ឃឹមរក្សាមនុស្សដែលខ្លួនស្រឡាញ់។ ទោះយ៉ាងណាក៏ដោយ បើសិន​ជា​ការ​ផ្លាស់​ប្តូរ​ចំណុចអវិជ្ជមានទៅ​ជា​ល្អ ​គឺ​ជា​រឿង​គាំ​ទ្រ ​តែ​បើ​ត្រូវ​ផ្លាស់​ប្តូរ​​រហូត​បាត់​បង់​ភាពជាខ្លួន​ឯង​នោះ ​​គឺ​ជា​កំហុស​ទៅ​វិញ។

Love U Wife Images

មនុស្ស​ស្រី​មិន​ងាយ​ទុក​ចិត្ត​បុរស​ទេ។ ចូរធ្វើជាខ្លួនអ្នក រស់នៅក្នុងជីវិតដែលអ្នកចង់បាន កុំផ្លាស់ប្តូរខ្លួនឯងដើម្បីនរណាម្នាក់។ កុំ​ឈប់​រៀន​ដើម្បី​កែ​លម្អ​ខ្លួន​ឯង កុំ​ផ្លាស់​ប្តូរ​ឲ្យ​សម​តាម​ចំណង់​ចំណូល​ចិត្ត​នរណា​ម្នាក់។ មានតែពេលដែលអ្នកជាខ្លួនឯងទេ ទើបអ្នកអាចបញ្ចេញភាពស្រស់ស្អាតទាក់ទាញបំផុត ពីបុរសដែលស្រឡាញ់អ្នក៕

ប្រែសម្រួលដោយ៖ Knongsrok