មនុស្សស្រីឆ្លាត នាងនឹងមិនបង្ហោះ​រឿង​ ៣ យ៉ាង​នេះ​នៅលើ​បណ្តាញ​សង្គម​ឡើយ​

មនុស្ស​ស្រី​ភាគច្រើន​ចូល​ចិត្ត​យក​ចិត្ត​ទុក​ដាក់ក្នុងការ​បង្ហាញ​អារម្មណ៍ សំភារៈ និងក្តីស្រឡាញ់នៅលើបណ្តេាញសង្គម។ ប៉ុន្តែ​យ៉ាងណាមិញ មនុស្សស្រីមិនគួរបង្ហោះ​រឿង​ ទាំង​នេះ​នៅលើ​បណ្តាញ​សង្គម​ឡើយ។

១. បង្ហោះរូបភាពសិចស៊ី

នារីភាគច្រើនគ្រាន់តែចង់បង្អួតរូបភាពស៊ិចស៊ីបន្តិចទៅកាន់មិត្តភ័ក្តិរបស់ពួកគេដើម្បីកម្សាន្ត ឬពេលខ្លះរូបថតបង្ហាញពីរាងកាយរបស់ពួកគេដោយសារតែពួកគេពេញចិត្តនឹងលទ្ធផលបន្ទាប់ពីមានរាងស្អាត ដោយការហាត់ប្រាណ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមមិត្តភ័ក្តិនៅលើបណ្ដាញសង្គមរាប់ពាន់នាក់ នៅក្នុងបញ្ជីមិត្តភ័ក្តិរបស់អ្នក ដែលអាចប្រាកដថាពួកគេអាចនឹងនិយាយដើមមិនល្អពីអ្នក ឬអាចប្រើរូបភាពទាំងនោះក្នុងគោលបំណងមិនល្អ ដូចជាយកទៅបង្ហោះនៅលើគេហទំព័រស៊ិចក្នុងគោលបំណងមិនល្អជាដើម។

ជាពិសេស​សង្សារ ឬប្តី​នឹង​ពិបាកចិត្តជា​ខ្លាំង ហើយ​ថែមទាំង​ខឹង​ទៀតផង បើ​ដឹងថា​ប្រពន្ធ​បង្ហោះ​រូប​សិច​ស៊ី​តាម​អន​ឡាញ នេះ​ចាត់ទុកថា​ជា​ទង្វើ​មិន​គោរព​ខ្លួនឯង​ក៏ដូចជាសង្សារ ឬ​ប្តី​របស់ខ្លួន។ ដូច្នេះមនុស្សស្រីឆ្លាត​ម្នាក់​នឹង​មិន​បង្ហាញ​រាង​កាយ​ស៊ិចស៊ីរបស់​នាង​ដល់​អ្នក​រាល់​គ្នា​មើលឃើញជាសាធារណៈឡើយ។

Image_2022 05 08_133843177

២. បង្ហោះបង្អួតពីសង្សារ

មនុស្ស​ស្រី​តែង​តែ​ចូល​ចិត្ត​បង្ហោះបង្អួតពីសំភារៈនិយមរបស់អ្នកខ្លួន សូម្បីតែអួតពីសង្សាររបស់ខ្លួន។ ប៉ុន្តែ​កុំ​បំផ្លើស​បង្ហោះនៅលើបណ្ដាញសង្គមខុសពីការពិតពេក។


កុំព្រោះតែចង់បានចំនួន Like និង Comment នោះអីវាកាន់តែធ្វើឱ្យអ្នកកាន់តែនឿយហត់។ ជាងនេះទៅទៀត ការអួតពីសង្សារ នាំឱ្យជួបបញ្ហាខ្លួនឯងផ្សេងៗ ដូចជាមនុស្សស្រីដទៃអាចចូលខ្លួនជាជនទី៣ដោយសារតែការអួតរបស់អ្នក។ ហើយសង្សារ​ក៏​មិន​ចូល​ចិត្ត​ឱ្យមនុស្សដែលខ្លួនស្រឡាញ់យករូបគេទៅបង្ហោះ​តាម​អ៊ីនធឺណិត​ជា​រៀង​រាល់​ថ្ងៃ​ដែរ។

Screen Shot 2022 09 02 At 12.54.52 PM

៣. បង្ហោះពាក្យមិនល្អដល់គ្រួសារសង្សារ

ជាមនុស្ស​ស្រី​ឆ្លាត កុំ​ល្ងង់​បង្ហោះរឿងអាក្រក់​ពី​គ្រួសារ​របស់សង្សារតាម​បណ្តាញ​សង្គមឡើយ ។ នៅលើបណ្ដាញសង្គមជាទីប្រជុំរបស់មនុស្សគ្រប់ទិសទី ការដែលនារីៗចែករំលែករឿងមិនល្អពីគ្រួសាររបស់សង្សារនៅទីនោះ បើដល់ត្រចៀករបស់គ្រួសារសង្សារ នោះពិតជាមិនដឹងថាត្រូវទុកមុខនៅទីណាទៀតទេ។

មនុស្សស្រី​ទោះ​មាន​ជម្លោះ​ជាមួយ​គ្រួសារ​ប្តី ឬគ្រួសាររបស់សង្សារ​ក៏​ដោយ ក៏​មិន​គួរបង្ហោះរឿង​អាក្រក់​នាំ​ឱ្យ​សង្គម​ទាំងមូល​បានដឹង​ដែរឡើយ ។ ការធ្វើបែបនេះនឹងធ្វើឱ្យស្វាមី ឬសង្សារខកចិត្តចំពោះអាកប្បកិរិយារបស់អ្នក ហើយថែមទាំងធ្វើឱ្យគ្រួសាររបស់ស្វាមី ឬសង្សារខូចកិត្តិយស និងខកចិត្តចំពោះអ្នកយ៉ាងខ្លាំងផងដែរ៕

Screen Shot 2022 09 02 At 12.53.03 PM

ប្រែសម្រួលដោយ៖ Knongsrok