តើអ្នកគិតថាមួយណាដែលមិនមែនជាគ្រួសារពិតប្រាកដ? ចម្លើយរបស់អ្នកអាចបង្ហាញអំពីអត្តចរិតរបស់អ្នកបាន

រូបភាពទាំងបីនេះគឺជាតេស្តចិត្តសាស្រ្តមួយដែលអាចបង្ហាញអំពីប្រវត្តិគ្រួសារនិងអត្តចរិតរបស់បុគ្គលម្នាក់បាន។ ចូរអ្នកសង្កេតទៅលើរូបភាពទាំងបីនេះហើយគិតថា មួយណាដែលមិនមែនជាគ្រួសារឬមិនសាកសមថាជាគ្រួសារ រួចអានចម្លើយរបស់អ្នក៖

65

គ្រួសារទី១

ប្រសិនបើអ្នកគិតថារូបភាពទី១មិនមែនជាគ្រួសារពិតប្រាកដ អ្នកគឺជាមនុស្សដែលឱ្យតម្លៃទៅលើមិត្តភក្តិជាងគ្រួសារ។ អ្នករើសយកគ្រួសារមួយនេះដោយសារអ្នកគិតថាបុគ្គលប្តីនៅក្នុងរូបភាពនោះមិនសូវខ្វល់ខ្វាយពីប្រពន្ធកូនឬក៏ម្តាយព្យាយាមការពារកូនពីឪពុកដែលគ្មានទំនួលខុសត្រូវ។

អ្នកប្រាកដជាធំឡើងនៅក្នុងគ្រួសារមួយដែលគ្មានឪពុកល្អជាបង្អែកហើយអ្នកគឺជាមនុស្សដែលតែងចែករំលែកភាពសប្បាយរីករាយដល់អ្នកដ៏ទៃនិងមិនចង់ឱ្យអ្នកដ៏ទៃឆ្លងកាត់ភាពឈឺចាប់ដូចដែលអ្នកបានឆ្លងកាត់នោះទេ។

គ្រួសារទី២


ប្រសិនបើអ្នកគិតថារូបភាពទី២មិនមែនជាគ្រួសារពិតប្រាកដ អ្នកគឺជាមនុស្សម្នាក់ដែលស្រលាញ់គ្រួសារជាងអ្វីៗទាំងអស់ក្នុងលោកនេះ។ អ្នកអាចនឹងគិតថាគ្រួសារមួយនេះមិនមែនជាគ្រួសារពិតប្រាកដដោយសារឪពុកម្តាយមិនសូវខ្វល់ខ្វាយពីកូនថែមទាំងមិនបានកាន់ដែកូនទៀតផង។

អ្នកគឺជាមនុស្សដែលឱ្យតម្លៃខ្ពស់ទៅលើគ្រួសារនិងតែងយកគ្រួសារជាគោល។ អ្នកហ៊ានជំនះរាល់ឧបសគ្គឱ្យតែគ្រួសាររបស់អ្នកមានក្តីសុខ។

គ្រួសារទី៣

ប្រសិនបើអ្នកគិតថារូបភាពទី៣មិនមែនជាគ្រួសារពិតប្រាកដ អ្នកគឺជាមនុស្សម្នាក់ដែលធំឡើងដោយខ្វះភាពកក់ក្តៅពីឪពុកម្តាយឬធ្លាប់ជួបប្រទះនឹងការប៉ះទង្គិចផ្លូវចិត្តក្នុងគ្រួសារដោយហេតុការណ៍ណាមួយ។ គ្រួសារទី៣ គឺជាគ្រួសារដ៏មានសុភមង្គលនិងពោរពេញទៅដោយសេចក្តីស្រលាញ់ដូចនេះមិនងាយនឹងមានអ្នករើសខុសណាស់!

អ្នកអាចជាមនុស្សដែលមិនងាយទុកចិត្តអ្នកដ៏ទៃនិងតែងគិតក្នុងផ្លូវអវិជ្ជមាន។ នេះអាចបណ្តាលមកពីការគាបសង្កត់ផ្លូវចិត្តក្នុងវ័យកុមារភាពរបស់អ្នកឬខ្វះការយកចិត្តទុកដាក់និងការផ្តល់ក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន៕

ប្រភព៖ MINDJOURNAL

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: