ឆុតណាស់! រូបភាពដែលអ្នកឃើញមុនគេអាចបង្ហាញពីភាពពិតរបស់អ្នកបាន

Pinterest7

១. កូនឡាន

ប្រសិនបើអ្នកឃើញកូនឡាន សេរីភាពគឺសំខាន់ណាស់សម្រាប់អ្នក។ អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត ហើយការដើរហើរគឺជាអ្វីដែលអ្នកដាក់ជាអទិភាពដំបូងគេ។ អ្នកធ្វើអ្វីតាមចិត្តនិងតាមបេះដូងអ្នក។

២. មនុស្សប្រុស

ប្រសិនបើអ្នកឃើញមនុស្សប្រុស អ្នកជាមនុស្សដែលមានវិចារណញាញខ្ពស់ ដែលចូលចិត្តមើលអ្វីៗក្នុងរូបភាពធំ ហើយមើលរំលងចំណុចតូចៗ។ អ្នកជាមនុស្សដែលរៀនឆាប់ចេះ ដល់ថ្នាក់ការមើលនឹងភ្នែក តែអ្នកគួរតែយកចិត្តទុកដាក់បន្តិចទៅលើចំណុចទាំងនោះ ព្រោះចំណុចសំខាន់អាចបាត់បង់នៅពេលនោះ។

Pinterest8

១. ទា

ប្រសិនបើអ្នកឃើញទា ជីវិតអ្នកពោរពេញទៅដោយបម្លាស់ប្តូរអារម្មណ៍ដូចផ្លេកបន្ទោរ ហើយអ្នកចូលចិត្តសម្រេចចិត្តភ្លាមៗដោយមិនគិតពិចារណាវែងឆ្ងាយ។


២. ទន្សាយ

ប្រសិនបើអ្នកឃើញទន្សាយ អ្នកគិតពីវិបាកនៃរាល់សកម្មភាពទាំងអស់ ព្រោះអ្នកជាមនុស្សដែលចូលចិត្តប្រើការគិតបែបតក្កៈនិងសុីជម្រៅ។ ប៉ុន្តែនេះមិនមែនបានន័យថាអ្នកជាមនុស្សដែលគ្មានអារម្មណ៍នោះទេ តួយ៉ាង អ្នកគឺជាមនុស្សដែលតែងខ្វាយខ្វល់ពីមនុស្សជុំវិញខ្លួនជាងខ្វល់ពីខ្លួនឯងទៀតឯណោះ។

Pinterest

១. សេះបង្កង់

ប្រសិនបើអ្នកឃើញសេះបង្កង់ អ្នកជាមនុស្សដែលចូលចិត្តភាពសប្បាយហុឺហា ចូលចិត្តជួបមនុស្សថ្មី ចូលចិត្តការជួបជុំគ្នា និងចូលចិត្តធ្វើអ្វីដែលថ្មី។ ទៅណាមកណា អ្នកមិនខ្វះមនុស្សរាប់ទេ និយាយរួមគឺសម្បូរញាតិតែម្តង។

២. សត្វតោ

ប្រសិនបើអ្នកឃើញសត្វតោ អ្នកជាមនុស្សដែលចូលចិត្តប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួននៅម្នាក់ឯង។ អ្នកសុខចិត្តនៅផ្ទះមើលរឿង ជាមួយនឹងភេសជ្ជៈដែលអ្នកចូលចិត្ត ចៀសជាងទៅកម្មវិធីជួបជុំផ្សេងៗ៕

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: