តេស្ដចិត្តសាស្ត្រមហាស្នេហ៍! រើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ដើម្បីឆ្លុះមើលពីបុគ្គលិកលក្ខណៈពិតតាំងពីកំណើតរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលគំនិតចិត្តថ្លើម តាមរយៈការជ្រើសរើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

Picsart_22 06 21_15 59 04 721

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

L877 1

បាច់ផ្កាទី 1៖ អ្នកតែងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខភាព និងរូបរាងការស្លៀកពាក់ឱ្យមើលទៅស្អាតបាត បើថ្ងៃណាអ្នកមិនបានរៀបចំខ្លួនស្រួសបួលទេ អ្នកសឹងមិនចង់ចេញពីផ្ទះឡើយ វាធ្វើឲ្យអ្នកខ្វះជំនឿចិត្តលើខ្លួនឯង គ្មានកំលាំងចិត្តធ្វើការឡើយ ប៉ុន្តែបើនៅពេលរៀបការហើយអ្នកនឹងប្រែទៅជាមនុស្សមួយផ្សេងទៀត អ្នកនឹងក្លាយជាប្រពន្ធដ៏ល្អជាម្តាយគំរូគិតគូរគ្រប់យ៉ាងដើម្បីគ្រួសារជាជាងខ្លួនឯងទៅទៀត ។

L877 2

បាច់ផ្កាទី 2៖ សម្រាប់អ្នកមិនស្គាល់ នឹងមានអារម្មណ៍ថាអ្នកជាមនុស្សពិបាកយល់គិតតែពីខ្លួនឯង និងចូលចិត្តសំងំនៅកន្លែងស្ងាត់ តែតាមពិតទៅសម្រាប់អ្នកស្គាល់ច្បាស់ គ្រប់គ្នាទទួលស្គាល់ថាអ្នកជាសុទិដ្ឋិនិយម​មើល​ពិភពលោកក្នុងផ្លូវល្អ ថែមទាំងជាមនុស្សចិត្តបុណ្យទៀត ពិតណាស់មនុស្សដូចអ្នករាងពិបាកយល់បន្តិចមែន​តែអ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចរិត​គួរ​ឱ្យ​ស្រឡាញ់ ហើយ​មានការ​ស្រមើស្រមៃ​ខ្ពស់​រហូតដល់អ្នកផ្សេងគិតថាមិនអាចទៅរួចទៀតផង ។


L877 3

បាច់ផ្កាទី 3៖ អ្នកគឺជាមនុស្សដែលមានភាពទាក់ទាញខ្លាំងចំពោះមនុស្សជុំវិញខ្លួន ដោយសារភាពរួសរាយរាក់ទាក់ និយាយជាមួយហើយធូរស្រាលចិត្ត មិនឫកហើយពូកែចាំវត្តមានអ្នកដែលបានជួបទៀត ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សមានញាតិមិត្តច្រើន តែឃើញអ្នកជាមនុស្សញញឹមញញែមបែបនេះ មិនមែនមិនចេះពិបាកចិត្តទេ គ្រាន់តែអ្នកចេះលាក់អារម្មណ៍ហើយដោះស្រាយវា ទើបមិនចម្លែកទេដែលគ្រប់គ្នាមើលមកអ្នកមិនចេះពិបាកចិត្ត អ្នកខ្លះថែមទាំងច្រណែននឹងជីវិតរស់នៅរបស់អ្នកទៀតផង តែអ្នកមិនខ្វល់ទេច្រណែនអីច្រណែនទៅ ព្រោះអ្នកគិតថាជីវិតមនុស្សមិនមែនបានមកដោយងាយៗស្រួលៗទេ ទម្រាំបានដើរដល់ចំណុចនេះវាមិនមែនជារឿងងាយឡើយ ។

L877 4

បាច់ផ្កាទី 4៖ អ្នកជាមនុស្សប៉ិនរៀបចំ និងមានវិន័យណាស់ ជាពិសេសពូកែទុកលុយ ប្រយ័ត្នប្រយែងក្នុងការចាយវាយ មុននឹងជ្រើសរើសទិញរបស់អ្វីមួយគិតហើយគិតទៀត តែមិនមែនលក្ខណៈគំរិះទេ បើចាំបាច់ចំណាយបោសកាបូបក៏សុខចិត្តដែរ ព្រោះអ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់លើខ្លួនឯង ជាមនុស្ស​រឹង​​ក្រៅទន់​ក្នុង កម្រ​សុំ​ជំនួយ​ពី​នរណា​ណាស់ ដោយសារតែជឿថាខ្លួនអាច​ដោះ​ស្រាយ​រឿង​ដោយ​ខ្លួន​ឯងបាន ។

L877 5

បាច់ផ្កាទី 5៖ អ្នក​ជា​មនុស្ស​ជឿ​លើ​ការ​ផ្លាស់​ប្តូរ​ មិនចូលចិត្តនៅកន្លែងដដែលៗដូចកង្កែបក្នុងអណ្តូង ព្រោះអ្នកជាមនុស្សចូលចិត្តចូលសង្គមសេពគប់​មិត្តភ័ក្ត មិនធុញពិធីជប់លៀង បើ​បានចេញ​ពី​ផ្ទះ​ហើយ​ដឹងតែសប្បាយមួយអស់ដៃ ប៉ុន្តែ​បើ​ចិត្តធុញ​ហើយទោះយកត្រាក់ទ័រមកទាញ​ក៏មិន​ទៅ​ដែរ លើសពីនេះអ្នកជាមនុស្សត្រង់ ហ៊ានស៊ីហ៊ានសង មាត់អាក្រក់តែចិត្តល្អ ជាមនុស្សចិត្តខ្លាំងហ៊ានចុះខ្ទះខ្លាញ់ដើម្បីសម្រេចក្តីប្រាថ្នាឲ្យទាល់តែបាន ៕

ប្រភព៖ បរទេស/កែសម្រួល៖ Knongsrok