ឆុតណាស់! រើសចង្កឹះនាំសំណាងមួយដែលអ្នកចាប់អារម្មណ៍ ដឹងពីជោគជតារាសីនៅថ្ងៃអនាគតដែលនឹងកើតឡើងឆាប់ៗនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀមើលពីជោគជតារាសីរបស់អ្នកនៅថានឹងមានអ្វីកើតឡើងនាពេលឆាប់ៗនេះ ។

Picsart_22 06 19_09 28 13 027

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសចង្កឹះនាំសំណាងមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

ទី1៖ មួយរយៈក្រោយនេះរឿងលុយកាក់របស់អ្នកនឹងទៅក្នុងទិសដៅដ៏ល្អ ប៉ុន្តែ​អាចនឹង​ជួប​ឧបសគ្គឬ​បញ្ហាក្នុង​រឿង​ផ្ទាល់​ខ្លួន​ អាចនឹង​បាន​ជួប​មនុស្សបោកប្រាស់បង្កប់ខ្លួនជាមិត្តល្អចាំបន្លំកេងចំណេញផលប្រយោជន៍ ម្ល៉ោះហើយអ្នកត្រូវគិតឱ្យបានល្អិតល្អន់កុំចេះតែនាំខ្លួនឯងចូលទៅកន្លែងដែលផ្សងគ្រោះថ្នាក់ឲ្យសោះ លើសពីនេះត្រូវឧស្សាហ៍ធ្វើបុណ្យកុសល ច្រូចទឹកសុំខមាទោសព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុព្វការីជន ព្រមទាំងម្ចាស់កម្មពារផង ។


ទី2៖ រាសីរបស់អ្នកកំពុងខ្ពស់រឿងរកស៊ី មិនថាលក់​ដូរក៏ដាច់​ សំណាងក៏ល្អ ទទួលបានចំណូល​ថ្មី​ពី​មនុស្ស​ជិត​ខ្លួន បើនិយាយពីបុគ្គលិកលក្ខណៈវិញ​អ្នកជាមនុស្ស​ដែល​មាន​ទស្សនៈ​ខុស​ពី​អ្នក​ដទៃ អ្នក​ជា​មនុស្ស​ដែល​យល់​ពី​អារម្មណ៍គេដាក់អារម្មណ៍ខ្លួនឯង ជាមនុស្សល្អងាយទុកចិត្តអ្នកដទៃណាស់ តែងតែគិតថាគេនឹងល្អដូចខ្លួនរហូតពេលខ្លះត្រូវគេបោកបានដោយសារមើលមនុស្សខុសទៀតក៏មាន តែទោះជាយ៉ាងណាអ្នកជាមនុស្សដែលមានស្មារតីរឹងមាំ មិនចូលចិត្តធ្វើអ្វីដែល​មាន​អារម្មណ៍​ថា​មិន​មែន​ជា​ខ្លួន​ឯងទេ ថែម​មិន​ចូលចិត្តធ្វើអ្វីឲ្យប៉ះពាល់ដល់អ្នកដទៃទៀតផង ។

ទី3៖ រាសីរបស់អ្នកលេចធ្លោក្នុងរឿងការងារ តែជាមនុស្សមានទឹកមុខស្ងប់ស្ងៀមបៀមទុក្ខ និងមានការប្រយ័ត្នប្រយែងខ្ពស់ ធ្វើឲ្យពេលខ្លះមើលទៅអ្នកដូចជាកាចសម្បើម រហូតដល់អ្នកដទៃមិនហ៊ានចូលទៅជិត តែតាមពិតអ្នកមិនដឹងខ្លួនឯងថាខ្លួនកាចនោះទេ ព្រោះក្នុងការគិតអ្នកតែងតែគិតពីអ្នកដទៃមុន មិនចង់ឲ្យនរណាម្នាក់លំបាកដោយសារអ្នកឡើយ មិន​ថា​អ្នក​ធ្វើ​អ្វី​ទេអ្នក​នឹង​បារម្ភ​ពី​អ្នក​ដទៃ​ជាង​ខ្លួន​ឯង រហូតមានពេល​ខ្លះ​នាំទុក្ខដាក់ខ្លួនក៏មាន ។ ​តែមនុស្សដូចអ្នកមានជោគវាសនា​ជា​ចៅហ្វាយ​ខ្លួនឯង អ្នកមិនចូលចិត្តនៅក្រោមបង្គាប់អ្នកដទៃទេ អ្វីក៏ដោយឲ្យតែប៉ះពាល់សេរីភាព អ្នកនឹងមិនអាចទទួលយកបានឡើយ ។

ទី4៖ ក្នុងអំឡុងពេលនេះអ្នកត្រូវតែធ្វើបុណ្យសន្សំកុសល ព្រោះអ្នក​​មានឱកាស​រក​ចំណូល​បាន​ច្រើន​ គ្រាន់តែបុណ្យមិនទាន់ដល់ទើបស្រវាចាប់ចេះតែខុយៗ បើនិយាយពីបុគ្គលិកលក្ខណៈវិញអ្នកជាមនុស្សលេចធ្លោ មិនសូវជាចេះរណបអ្នកដទៃទេ ជាមនុស្សចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនចេះអែបអបបង្កប់ពិសពុល ទើបធ្វើឲ្យពួកដែលពូកែស៊ីជោរមិនសូវជាចូលចិត្តអ្នក មានតែមិត្តជិតស្និទ្ធនិងក្រុមគ្រួសារតែប៉ុណ្ណោះដែលដឹងថាអ្នកជាមនុស្សបែបណា ។

ទី5៖ ស្ថិរភាព​នៃការដឹងគុណ​នឹង​ហ៊ុចផលឲ្យអ្នកជួបតែរឿង​ល្អៗ ជាមួយនឹងនិស្ស័យ​ដែលអ្នកជា​មនុស្ស​ដែល​មាន​ចរិត​រួសរាយចេះគួរសម មាន​ចរិត​ល្អ ចេះញញឹមញញែម មាន​សុទិដ្ឋិនិយម​ជានិច្ច នឹងមិនសូវជាចេះប្រកែប្រកាន់ច្រើន ធ្វើឲ្យញាតិមិត្តនៅជុំវិញខ្លួនមានការស្រលាញ់រាប់អានដោយគ្មានអារម្មណ៍ឈ្នានីស ចូលព្យាយាមរក្សាភាពល្អតទៅទៀត ត្បិតពេលខ្លះអ្នកជួបផលលំបាក មានឧបសគ្គតូចធំចូលមករារាំង ធ្វើឲ្យអ្នកសឹងតែមិនអាចឈានជើងទៅមុខបានក៏ពិតមែន តែបុណ្យកុសលនឹងនាំផ្លូវឲ្យអ្នកឆ្ពោះទៅរកភាពភ្លឺស្វាងជាក់ជាមិនខាន ។

ទី6៖ ក្នុង​អំឡុង​ពេល​នេះ​អ្នកមានឱកាសទទួលបានទ្រព្យអ្វីមួយជាដុំកំភួន តាមរយៈការតស៊ូនិងអត់ធ្មត់អស់ពីកម្លាំងកាយចិត្ត នឹងធ្វើឲ្យជីវិតរបស់អ្នកឆ្ពោះទៅរកភាពភ្លឺស្វាង ។ សម្រាប់​អ្នកដែលជាមនុស្សប្រុស ​និងមានឱកាសទទួលបានលាពពីការខិតខំប្រឹងប្រែង តែ​បើ​និយាយពីមនុស្សស្រីវិញ ​ពី​ការ​សម្រេច​ចិត្ត​ឬរក​លុយ​​គឺ​ឱកាសហ៊ុចផលឲ្យហើយ ដូច្នេះត្រូវចេះចាប់ឱកាសឲ្យខ្លួនឯង ឈប់សំងំខ្លួននៅមួយកន្លែងទៀតទៅ ។

ទី7៖ ពេលនេះឱកាសការងារគឺល្អ មានលុយច្រើនជាងបរិវារនឹងទទួលបានផលយ៉ាងសមគួរពីសមត្ថភាពផ្ទាល់ខ្លួន បើនិយាយពីចរិតលក្ខណៈវិញអ្នកជា​មនុស្ស​ចូលចិត្តស្វែងរកចំណេះដឹងដាក់ខ្លួន និងមានការគិតច្នៃប្រឌិតខុសពីអ្នកដទៃ ចូលចិត្តជួយអ្នកដទៃដោយប្រយោល តែច្រើនតែគិតអវិជ្ជមានជាងវិជ្ជមាន នោះក៏ព្រោះតែអ្នកជឿ​ថា​ភាព​វិជ្ជមាន​មិន​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ទេ​ ពេលខ្លះទាល់តែគិតអវិជ្ជមានខ្លះទើបជីវិតមានការអភិវឌ្ឍទៅមុខ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok