សារពីខ្លួនអ្នកនៅថ្ងៃអនាគតផ្ញើមកកាន់អ្នកពេលនេះ! មានរឿងជាច្រើនដែលគេចង់ប្រាប់អ្នកឲ្យបានដឹង និងចេះការពារខ្លួន

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀលើប្រធានបទ "សារពីខ្លួនអ្នកនៅថ្ងៃអនាគតផ្ញើមកកាន់អ្នកពេលនេះ" ។

Picsart_22 06 17_08 48 55 876

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

Picsart_22 06 17_08 50 05 690


សន្លឹកបៀទី1៖ កុំខ្លាចភាពឯកា ទីបំផុតផ្លូវដែលអ្នកជ្រើសរើសដើរ នឹងមានមិត្តភ័ក្តិ គ្រួសារ និងគូស្នេហ៍ដែលគាំទ្រគ្រប់យ៉ាង គ្រប់ជំហានដែលអ្នកដើរ ពេល​ខ្លះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ជាអំរែកធ្ងន់​ពេក​ហើយ តែអ្នកត្រូវដឹងថាគ្រប់យ៉ាងវាមានហេតុនិងផល ដូច្នេះអ្នកត្រូវបន្តដើរទៅមុខ កុំ​មើល​ក្រោយ​ព្រោះ​នៅ​ទី​បញ្ចប់​រឿង​ល្អ​ៗ​មិន​យូរ​មិន​ឆាប់​នឹងចូលមករកអ្នក ។

Picsart_22 06 17_08 50 15 423

សន្លឹកបៀទី2៖ រឿងខ្លះមិនចាំបាច់សម្រេចចិត្តតក់ក្រហល់ពេកទេ វាមានពេល​វេលា​គ្រប់គ្រាន់ដើម្បី​ធ្វើ​ការ នឹងទន្ទឹងរង់ចាំមើលរឿងរ៉ាវដែលវានឹងកើតឡើង នៅ​ទី​បញ្ចប់ផែនការ​អាច​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ភ្លាមៗ ហើយវាអាចនឹងកើតឡើងយ៉ាងឆាប់រហ័ស វាអាចទៅរួចក្នុងការសម្របខ្លួននិងរៀនជាមួយនឹងរឿងដែលកើតឡើងជារៀងរាល់ថ្ងៃ ហើយរឿងជាច្រើននឹងឆ្ពោះទៅក្នុងទិសដៅកាន់តែច្បាស់បណ្តើរៗ នៅពេលអនាគតអ្នកនឹងចាស់ទុំច្រើន ហើយអាចធ្វើការសម្រេចចិត្តដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង ។

Picsart_22 06 17_08 50 24 522

សន្លឹកបៀទី3៖ សួរខ្លួនឯងថាតើអ្នកពិតជាចង់បានអ្វីឲ្យប្រាកដ? ឬធ្វើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្តឲ្យប្រាកដ? វាជាការល្អណាស់ដែលអ្នកអាចផ្តល់សេចក្ដីសុខឲ្យអ្នកដទៃ ប៉ុន្តែការផ្តល់សេចក្ដីសុខឲ្យខ្លួនឯងវាក៏ជារឿងសំខាន់ដែរ រឿងខ្លះមិនចាំបាច់ទទួលយក ឬអត់ឱនគ្រប់យ៉ាងនោះទេ ព្រោះនៅទីបញ្ចប់ គ្មាននរណាម្នាក់អាចស្មានដល់គំនិតរបស់នរណាម្នាក់ឡើយ ការប្រាស្រ័យទាក់ទងគ្នា និងប្រាប់ពីគំនិតរបស់អ្នកនឹងដំណើរការយ៉ាងវែងឆ្ងាយក្នុងការឆ្លងកាត់បញ្ហា ប៉ុន្តែអ្នកត្រូវតែប្រាកដចិត្តខ្លួនឯងថាតើអ្នកចង់បានអ្វីឲ្យប្រាកដ? ។

Picsart_22 06 17_08 50 32 916

សន្លឹកបៀទី4៖ ភាពភ្លឺស្វាងនិងភាពវិជ្ជមាននឹងនាំមកនូវថាមពលល្អ រួមទាំងមនុស្សល្អៗចូលមកក្នុងជីវិតរបស់អ្នកដែរ ចូលកុំអស់សង្ឃឹមមានពេលខ្លះវាអាចមានរឿងធ្វើឲ្យអ្នកមានអារម្មណ៍ផុយស្រួយ ប៉ុន្តែនៅទីបញ្ចប់ភាពភ្លឺស្វាង សេចក្តីល្អ និងយល់ពីអារម្មណ៍អ្នកដទៃ ក្នុងភាពជាខ្លួនអ្នក វាអាចស្រូបទាញរឿងល្អៗចូលមកក្នុងជីវិត ហើយទាក់ទាញមនុស្សល្អចូលមកក្នុងជីវិតរបស់អ្នក ចូលញញឹមរក្សាចិត្តឱ្យភ្លឺស្វាង សុភមង្គលនិងភាពជោគជ័យកំពុងរង់ចាំនៅពេលអនាគត ចូលកុំខ្លាច ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok