មនុស្សប្រុសលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ អាចបញ្ជាក់ថាអ្នកគ្មានតំណែងនៅក្នុងចិត្តគេឡើយ

មានពាក្យមួយឃ្លាបានពោលថា “មនុស្សយើងអាចកើតមានជំងឺគ្រប់ប្រភេទ តែអាចរកថ្នាំព្យាបាលបាន មានតែជំងឺស្នេហាមួយគត់ គឺពិបាកព្យាបាលខ្លាំងជាទីបំផុត។”

ចរិតមនុស្ស គឺជារបស់ដែលស្មុគស្មាញ និងងាយប្រែប្រួលបំផុត នៅក្នុងរឿងស្នេហាក៏បែបនេះដែរ។ មុន និងក្រោយស្រលាញ់គ្នា មនុស្សស្រីសុទ្ធតែមានចរិតពីរផ្សេងគ្នា មុនពេលរាប់អានគ្នា គឺប្រុងប្រយ័ត្នណាស់ ព្រងើយកន្តើយមិនសូវជាខ្វល់ខ្វាយ តែក្រោយពីច្បាស់លាស់ទំនាក់ទំនង និងស្រលាញ់កាន់តែខ្លាំងហើយនោះ បែរជាខ្លួនឯងពិបាកដកចិត្តទៅវិញ។

គ្រប់មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសអាចលួងលោមខ្លួន តាមចិត្តខ្លួន តែមានមនុស្សខ្លះលួងលោមអ្នកដើម្បីតែឱ្យអ្នកស្ងប់ចិត្ត មានអ្នកខ្លះទៀតលួងលោមអ្នក បែរជាគ្រាន់តែនិយាយឱ្យរួចពីមាត់។

យ៉ាងណាមិញ មនុស្សស្រីត្រូវចាំថា មនុស្សប្រុសដែលចូលចិត្តលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ អាចបញ្ជាក់បានច្បាស់ណាស់ថា អ្នកតំណែងនៅក្នុងចិត្តរបស់គេទេ។

445c30b0cff4d853bfd7403b1461f933

១. ខានទាក់ទងគ្នាយូរហើយ នៅសុខៗត្រលប់មកលួងអ្នកវិញ

យើងមិនអាចបដិសេធបានឡើយ ពេលដែលស្រលាញ់គ្នាដំបូងអ្វីៗក៏ល្អ នឹកគ្នាគ្រប់ពេលវេលា តែយូរៗទៅក៏ទម្លាប់ថាមានគេនៅក្នុងជីវិតរបស់យើង ជួនកាលក៏បានមើលរំលងស្នេហាមួយនេះដោយមិនដឹងខ្លួន។

មានមនុស្សប្រុសខ្លះ ពេលដែលទើបតែស្គាល់គ្នា ឆាតជជែកលេងជាមួយគេរាល់ថ្ងៃ មិនទាន់ដល់ចុងសប្តាហ៍ផងក្នុងចិត្តអន្ទះអន្ទែងចង់ណាត់គេមើលកុនដើរលេង។ ពេលដែលអ្នកបានសម្រេចចិត្តគិតចង់ដំឡើងទំនាក់ទំនងនេះមួយកម្រិតទៀតនោះ គេវិញបែរជាសូម្បីតែទូរស័ព្ទក៏មិនលើក ផ្ញើសារក៏មិនតប មិនងាយទេ ទើបឈានដល់ទំនាក់ទំនងដែលជិតស្និទ្ធបែបនេះ តែគេបែជាផ្លាស់ប្តូរ ១៨០ ដឺក្រេទៅវិញ។

ពេលដែលអ្នកយល់ថា ខកចិត្តអស់សង្ឃឹមចំពោះស្នេហាមួយនេះ គិតចង់បោះបង់ចោល គេស្រាប់តែមកលួងលោមអ្នកដោយភាពកក់ក្តៅទៅវិញ ហើយនិយាយថាពីមុនគេធ្វើបែបនេះដើម្បីខំរកប្រាក់មកដណ្តឹងអ្នក ថ្ងៃក្រោយធានាមិនឱ្យមានរឿងនេះកើតឡើងទៀតឡើយ។

មនុស្សប្រុសប្រភេទនេះ បើក្នុងចិត្តគេស្ទាក់ស្ទើរមិនដាច់ស្រេច ព្រោះគេកំពុងថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នកទេ ក៏ជាមនុស្សប្រុសដែលមានភាពក្មេងខ្ចី មិនបានត្រៀមរួចរាល់ក្នុងការដើរចូលទៅក្នុងមង្គលការជាមួយអ្នកឡើយ។

អ្វីដែលពួកគេត្រូវការមិនមែនភរិយាម្នាក់នោះទេ តែគឺជាម្តាយម្នាក់ទៀតដែលអាចជួយគេ មើលថែគេ ថ្នាក់ថ្នមគេ។ តែបើមនុស្សប្រុសម្នាក់ច្បាស់លាស់នឹងអ្នកហើយ ដាច់ខាតគេមិនអាចខកខានទាក់ទងមកអ្នកក្នុងរយៈពេលយូរនោះឡើយ ។

ដ្បិតតែគររវល់មែនពិត ហត់មែនពិត តែប្រាកដជាក្រោយពេលដែលរវល់ចប់ គេនឹងទាក់ទងមកអ្នកមុនគេជាមិនខាន។ ព្រោះគេដឹងយ៉ាងច្បាស់ថា បានជួបមនុស្សដែលសាកសមនឹងគេហើយ ។


B755e00cd37489cb151c70b0473078bc

២. លួងលោមអ្នកបន្ទាប់ពីគេលេបខាយជាមួយមនុស្សស្រីដទៃហើយ

ស្នេហារមែងតែអាត្មានិយម និងផ្តាច់មុខ ពេលដែលអ្នកស្រលាញ់មនុស្សម្នាក់ដោយអស់ពីចិត្ត តែងតែសង្ឃឹមថាអាចដណ្តើមបាននូវពេលវេលារបស់គេ និងចែករំលែកពីភាពសប្បាយរីករាយ ទុក្ខសោករបស់គេដូចគ្នា នរណាក៏មិនចង់ឃើញ មនុស្សដែលខ្លួនស្រលាញ់ វាយចិញ្ចើមដាក់មនុស្សស្រីដទៃដែរ ។

មានមនុស្សប្រុសខ្លះ ចូលចិត្តនៅក្រឡឹងក្បែរមនុស្សស្រីជាច្រើន មានប្រវត្តិខ្លួនមួយជិះទូកពីរ យល់ថាខ្លួនឯងមានសមត្ថិភាព មានភាពទាក់ទាញ។ ពេលដែលអ្នកចាប់អារម្មណ៍ថាគេបានទៅលេបខាយជាមួយមនុស្សស្រីដទៃ គេក៏បានប្រញាប់មកលួងលោមអ្នកហើយនិយាយថា គ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ ហូបបាយជាមួយគ្នាដើម្បីតែជជែករឿងការងារ ឬក៏ជាអ្នកជិតខាងដែលខានជួបគ្នាច្រើនឆ្នាំហើយ ដើរផ្សារជាមួយគ្នាគ្រាន់តែរំឭករឿងចាស់ៗប៉ុណ្ណោះ។

ចំណែកឯអ្នកវិញ ទៅជាលួងលោមខ្លួនឯងថា បើស្រលាញ់គេត្រូវជឿជាក់លើគេ តែក្នុងចិត្តបែរជាមិនស្ងប់ទៅវិញ ព្រោះឃើញគេបញ្ចេញចរិតប្លែកៗឱ្យអ្នកឃើញ។ មនុស្សដែលធ្វើពុតជាស្រលាញ់អ្នកហើយសិទ្ធស្នាលនឹងអ្នក គ្រាន់តែយល់ថាអ្នកជាមនុស្សគ្រាន់បើ អាចរាប់អានបាន តែគេមិនសូវជាស្រលាញ់ប៉ុន្មានទេ ព្រោះគេគ្មានមានអារម្មណ៍អវិជ្ជមានអ្វីចំពោះអ្នក។ ដូច្នេះចាត់ទុកអ្នកជារបស់ដែលលេងកម្សាន្តពេលអផ្សុក យកអ្នកធ្វើជាឈ្នាន ឬកង់សាកួរនេះឯង។

F6232e0a308381a20e8dc55c521b3ec0

៣. ពេលដែលនិយាយដល់រឿងអនាគត

មានពាក្យមួយពោលថា “នៅជាមួយមនុស្សម្នាក់ បើថាមពលដែលគេផ្តល់ឱ្យអ្នក រាល់ពេលភ្ញាក់ពីគេងអ្នកសប្បាយចិត្ត រាល់ពេលចូលគេងអ្នកស្ងប់ចិត្តនោះ ហើយមានសង្ឃឹមចំពោះអនាគត នោះបានន័យថា អ្នកមិនបានស្រលាញ់មនុស្សខុសទេ។

ក្នុងរឿងមង្គលការ អ្វីដែលមនុស្សស្រីផ្តល់្យមនុស្សប្រុសមិនត្រឹមតែជាស្នេហាប៉ុណ្ណោះទេ នៅមានក្តីសង្ឃឹមចំពោះជីវិតនាថ្ងៃអនាគតទៀតផង។ ពេលដែលអ្នកសួរគេទាក់ទងទៅនឹងរឿងមង្គលការ ការទិញផ្ទះ បង្កើតកូន ... មានមនុស្សប្រុសខ្លះគិតមើលសិនមិនហ៊ានឆ្លើយភ្លាមនោះទេ មាត់ចេះតែប្រាប់អ្នកថា កុំបារម្ភច្រើន មើលចិត្តគ្នាសិនទៅ ។

ក៏មានមនុស្សប្រុសខ្លះ ឮអ្នកសួរពីរឿងអនាគត ក្នុងចិត្តគេរីករាយនឹងពិភាក្សាជាមួយអ្នក សួរអ្នកថាពេលណាសក្តិសមទៅជួបឪពុកម្តាយទាំងសងខាង ទិញផ្ទះនៅកន្លែងណា តម្លៃប៉ុនណា តើចូលចិត្តតុបតែងផ្ទះស្ទាយមួយណា ក្រោយមកក៏បានអនុវត្តចេញជាភាពជាក់ស្តែងយ៉ាងសន្សឹមៗ។

និយាយចំពោះមនុស្សស្រីវិញ អ្វីដែលឈឺចាប់បំផុតនោះ អ្នកបានលះបង់ចិត្តស្មោះ បែរជានៅក្នុងគម្រោងផែនការអនាគតរបស់គេ ពីដើមមកមិនធ្លាប់មានស្រមោលរបស់អ្នកសោះឡើយ។ នៅក្នុងរឿងស្នេហាអ្វីដែលខ្លាចបំផុត ពេលដែលអ្នកយកចិត្តទុកដាក់ហើយ បែរជាម្ខាងទៀតគ្រាន់តែទុកជាការលេងសើច គេពោលពាក្យស្រលាញ់តែគ្មានសម្មភាពណាមួយ ឯអ្នកវិញបែរជាជឿស្លុងតែម្តង៕

អត្ថបទ ៖ បក្សីទេព / Knongsrok