អ្វីទៅដែលហៅថាសុភមង្គលពិតប្រាកដ? ចង់ឲ្យជីវិតមានក្តីសុខគប្បីអនុវត្តចំណុចទាំងអស់នេះ

ជីវិតដែលពោរពេញទៅដោយសុភមង្គលមិនសំដៅទៅលើការមានឡាន មានលុយនិងមានផ្ទះវីឡានោះទេ ប៉ុន្តែគឺជាជីវិតមួយដែលគ្មានកំហឹងនិងគ្មានជម្លោះ។ ដើម្បីរស់នៅជីវិតបែបនេះ អ្នកគួរយល់ដឹងពីចំណុចសំខាន់ៗទាំងអស់នេះ៖

១. អ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងបាននោះទេ

អ្វីដែលអ្នកអាចគ្រប់គ្រងបានគឺជីវិតអ្នកតែមួយគត់។ អ្នកមិនអាចទៅបញ្ជាអំពើនិងចិត្តគំនិតរបស់អ្នកដ៏ទៃឡើយ។ ហេតុដូចនេះហើយ អ្នកគួរគិតគូរអំពីខ្លូនឯងឲ្យបានច្រើននិងព្យាយាមបន្តោយអ្វីដែលបានកើតឡើងហើយឲ្យទៅតាមយថាកម្មចុះ។

២. អភ័យទោសនិងបំភ្លេចចោល

រឿងដែលល្អបំផុតដែលអ្នកអាចធ្វើសម្រាប់ខ្លួនឯងគឺអភ័យទោសទៅដល់អ្នកដែលសាងកំហុងមកលើអ្នក។ ព្យាយាមប្រើពេលដើម្បីបំភ្លេចចោលរឿងដែលកន្លងហួសនិងជៀសវាងការសងសឹកព្រោះវាគ្មាននាំអ្វីមកវិញក្រៅពីកំហឹងនោះទេ។

Lina Trochez 377674 Unsplash 1 1024x684

៣. មនុស្សមិនងាយនឹងផ្លាស់ប្តូរ

អ្នកខ្លះមានជំនឿថាឥទ្ធិពលនៃក្តីស្រលាញ់អាចផ្លាស់ប្តូរមនុស្សបានប៉ុន្តែនេះគ្រាន់តែជាការយល់ឃើញខុសប៉ុណ្ណោះ។ មនុស្សម្នាក់ធំដឹងក្តីនៅក្នុងស្ថានភាពខុសគ្នាដែលបណ្តាលឲ្យពួកគេមានគំនិតនិងការយល់ឃើញខុសៗគ្នាដែរហើយមិនងាយនឹងកែនោះទេ។ ដូចនេះហើយ ការផ្លាស់ប្តូរអត្តចរិតពិតរបស់នរណាម្នាក់មិនមែនជាកាតព្វកិច្ចរបស់អ្នកឡើយ។

៤. រស់នៅដើម្បីខ្លួនឯង

ប្រសិនបើអ្នករស់នៅដើម្បីតម្រូវចិត្តអ្នកដ៏ទៃ អ្នកនឹងគ្មានថ្ងៃរកឃើញសេចក្តីសុខផ្ទាល់ខ្លួនទេ។ ចំណាយពេលឲ្យបានច្រើនដើម្បីធ្វើអ្វីដែលខ្លួនពេញចិត្តនិងនាំមកនូវភាពសប្បាយរីករាយ។


Self Love 2

៥. មិនរំពឹងនិងពេញចិត្តនូវអ្វីដែលខ្លួនមាន

មនុស្សភាគច្រើនតែងមើលរំលងអ្វីដែលខ្លួនកំពុងមានដូចនេះអ្នកគួរចំណាយពេលឲ្យបានច្រើនដើម្បីឲ្យតម្លៃួទៅលើនរណាម្នាក់ឬរបស់ដែលសំខាន់សម្រាប់អ្នក។ ម្យ៉ាងទៀត អ្នកមិនគួររំពឹងអ្វីទុកលើសលប់នោះទេព្រោះវាតែងតែនាំឲ្យខកបំណង។

៦. ចិត្តជ្រះថ្លា

ធ្វើជាមនុស្សម្នាក់ដែលគេអាចទុកចិត្តបាននិងប្រកបដោយចិត្តសប្បុរស។ កុំកំណាញ់នឹងទឹកចិត្តបន្តិចបន្តួចដើម្បីជួយដល់នរណាម្នាក់ដែលកំពុងទាល់ច្រក។ នៅពេលអ្នដែលកសាងអំពើល្អ អំពើល្អនឹងតាមមករកអ្នកវិញមិនខាន។

៧. បរាជ័យគឺជារឿងធម្មតា

ពេលខ្លះអ្នកអាចនឹងខិតខំដាក់ចិត្តដាក់កាយទៅលើកិច្ចការអ្វីមួយប៉ុន្តែបែរជាមិនអាចសម្រេចបំណងបានទៅវិញ។ ជីវិតគឺពោរពេញទៅដោយភាពអយុត្តិធម៌ប៉ុន្តែមិនត្រូវបញ្ឈប់ត្រឹមនេះទេ អ្នកត្រូវខំបន្តទៅមុខទៀតរហូតអាចឆ្ពោះទៅដល់គោលដៅមួយនោះបាន៕

Self Sabotage Stopping Becoming Best Self Bipolar Disorder Strategies Personal Growth Goals 1311033157

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: