គួរតែយល់ដឹងជាចាំបាច់! ជំងឺបាក់ទឹកចិត្តក៏អាចនាំផលប៉ះពាល់មកលើរាងកាយដែរ

ត្បិតតែជម្ងឺបាក់ទឹកចិត្តគឺជាជម្ងឺផ្លូវចិត្តពិតមែនប៉ុន្តែវាក៏អាចប៉ះពាល់មកលើសុខភាពផ្លូវកាយផងដែរ។ ជម្ងឺបាក់ទឹកចិត្តអាចធ្វើឲ្យមនុស្សម្នាក់ស្រងូតស្រងាត់និងបាត់បង់ចំណង់ចំពោះអ្វីៗគ្រប់យ៉ាង។ ក្នុងនោះផលប៉ះពាល់របស់ជម្ងឺមួយនេះមកលើរាងកាយរួមមាន៖

១. ទម្ងន់

នៅពេលជួបប្រទះនឹងការបាក់ទឹកចិត្ត អ្នកខ្លះអាចនឹងប្រឈមនឹងការឡើងទម្ងន់ឬស្រកទម្ងន់គួរឲ្យកត់សម្គាល់។ នេះគឹបណ្តាលមកពីការមិនប្រកាន់ខ្ជាប់នឹងរបបអាហារមួយជាក់លាក់ដោយបរិភោគច្រើនហួសកំណត់ឬតិចពេក។

Picture1

២. ចុកចាប់

អ្នកដែលមានជម្ងឺបាក់ទឹកចិត្តតែងឈឺ ចុកចាប់នៅម្តុំសាច់ដុំ ឆ្អឹងជំនី ដើមទ្រូងនិងឈឺក្បាលជាដើម។ ភាពឈឺចាប់នេះក៏អាចនាំឲ្យបញ្ហាផ្លូវចិត្តគាត់កាន់តែដុនដាប់មួយកម្រិតទៀតផងដែរ។

៣. ជម្ងឺបេះដូង

ការបាក់ទឹកចិត្តបានបង្អាក់ក្តីសង្ឈឹមនឹងឆន្ទៈក្នុងការរស់របស់មនុស្សដែលនាំឲ្យពួកគេរស់នៅក្នុងជីវិតមួយដ៏អាប់អួរ។ ពួកគេអាចនឹងប្រឈមនឹងបញ្ហាបេះដូងខ្ពស់ដោយសារតែការមិនខ្វាយខ្វល់អំពីសុខភាពផ្ទាល់ខ្លួននិងការកង្វះអាហារូបត្ថម្ភជាដើម។


Depression Symptoms 2

៤. រំខានដំណេក

អ្នកដែលជួបប្រទះជម្ងឺបាក់ទឹកចិត្តភាគច្រើនពិបាកក្នុងការគេងលក់ឲ្យបានស្កប់ណាស់ព្រោះគាត់តែងគិតច្រើន។ កង្វះដំណេកបណ្តាលឲ្យអស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តហើយថែមទាំងអាចប្រឈមនឹងការឡើងសម្ពាធឈាម ជម្ងឺទឹកនោមផ្អែមនិងអាចឈានទៅដល់ជម្ងឺមហារីកទៀតផង។

Depression Assessment Quantitative

៥.បញ្ហាប្រព័ន្ធរំលាយអាហារ

ការបាក់ទឹកចិត្តបណ្តាលឲ្យអ្នកជម្ងឺជួបប្រទះនឹងបញ្ហាពាក់ព័ន្ធនឹងក្រពះនិងប្រព័ន្ធរំលាយអាហារដូចជារាគ ក្អួត វិលមុខនិងឈឺក្រពះជាដើម។ នេះគឺដោយសារការផ្លាស់ប្តូរនៃប្រព័ន្ធដំណើរការក្នុងខូរក្បាលដែលឆ្លើយតបទៅនឹងភាពស្ត្រេសដោយបង្អាក់ការបញ្ចេញនូវមុខងារដ៏ទៃទៀតដូចជាអុីប៉ួតាឡាមូសនិងក្រពេញសំខាន់ៗផ្សេងទៀត៕

Child Depression

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: