សារពីបារមីអ្នកថែរក្សាប្រចាំខ្លួនផ្ញើមកកាន់អ្នក! សូមតាំងចិត្តឲ្យស្ងប់រើសបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍

តើប្រិយមិត្តចង់ដឹង តើបារមីអ្នកថែរក្សាអ្នកផ្ញើសារអ្វីមកដល់អ្នកទេ? តើនឹងមានអ្វីកើតឡើងក្នុងពេលអនាគត?

បើចង់ដឹង ថ្ងៃនេះគេហទំព័រ Knongsrok និងយកវិធីបើកបៀមួយសន្លឹកដែលអ្នកចាប់អារម្មណ៍បំផុត ដើម្បីដឹងពីសារដែលបារមីអ្នកថែរក្សាអ្នកផ្ញើមក តោះទៅសាកល្បងទាំងអស់គ្នា ។

Picsart_22 05 27_18 50 44 966

របៀបចាប់ផ្តើម

១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។


សូមឲ្យអ្នកជួបតែសំណាងល្អ

ឈុតសន្លឹកបៀទី1៖ ជោគជ័យគឺជាសារដែល បារមីជាទីគោរពចង់ប្រាប់អ្នក អ្នកនឹងមានឱកាសលេចធ្លោក្នុងដំណើរទៅក្រៅប្រទេស និងជោគជ័យក្នុងការងារ។​ នៅពេលដែលអ្នកទទួលបានជោគជ័យហើយ សូមជួយសង្គ្រោះមនុស្សដែលកំពុងជួបបញ្ហា និង ត្រូវការជំនួយផង ។

ឈុតសន្លឹកបៀទី2៖ នៅតែអាចញញឹមបានគឺជាសារដែលបារមីជាទីគោរពចង់ប្រាប់អ្នក ជីវិតមនុស្សតែងតែមានជម្រើស កុំបណ្តែតខ្លួនជាមួយបញ្ហា ឬឧបសគ្គដែលអ្នកត្រូវជួបប្រទះ ចូលកុំអស់សង្ឃឹមអ្នកជាមនុស្សរឹងមាំ​ ក្លាហានណាស់​ ចំពោះរឿងអាក្រក់​ៗកាលពី​អតីតកាល វានឹងធ្វើឱ្យអ្នករឹងមាំជាងមុន នៅក្នុងខ្លួនរបស់អ្នកនៅមានថាមពលនៅឡើយ ចូលញញឹម និងតស៊ូឡើង ដើរឆ្ពោះទៅមុខជាមួយអ្វីដែលអ្នកត្រូវប្រឈម អ្នកនៅមានឱកាសជោគជ័យ ។

ឈុតសន្លឹកបៀទី3៖ ស្វែងរកដំណោះស្រាយ គឺជាសារដែលបារមីជាទីគោរពចង់ប្រាប់អ្នក ឥឡូវនេះអ្នកអាចជួបប្រទះបញ្ហាដដែលម្តងហើយម្តងទៀត ដែលអ្នកមិនអាចរកដំណោះស្រាយបាន ប៉ុន្តែអ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហានោះ ហើយអ្នកនឹងអាចដោះស្រាយបានក្នុងរយៈពេល ៩ ថ្ងៃ ៩ សប្តាហ៍ ឬ ៩ ខែ មិនលើសពីនេះទេ អ្នកនឹងរកឃើញដំណោះស្រាយដ៏ល្អបំផុតសម្រាប់ខ្លួនឯង ។

ឈុតសន្លឹកបៀទី4៖ អត់ធ្មត់ជាគឺជាសារដែលបារមីជាទីគោរពចង់ប្រាប់អ្នក ក្នុងអំឡុងពេលនេះមនុស្សជាច្រើនរួមទាំងអ្នកប្រហែលជាចង់ធ្វើដំណើរ ចង់ចេញក្រៅ ចង់ជួបមិត្តភ័ក្តិ ចង់ជួបគូស្នេហ៍ ប៉ុន្តែ​ការ​អត់ធ្មត់​ត្រូវ​តែ​មក​មុន​សិន គ្រប់យ៉ាងនឹង​ប្រសើរ​ឡើង​បន្តិច​ម្តងៗ​ ៕

ប្រភព៖ បរទេស/កែសម្រួល៖ Knongsrok