កុំប្រើវិធីទាំង ៧ នេះ ទៅបង្ហាញពីក្តីស្រលាញរបស់អ្នកឱ្យសោះ

ខ្ញុំពិតជាស្ញប់ស្ញែងមនុស្សស្រីមួយចំនួនដែលស្រលាញ់គេឥតទាមទារលក្ខខ័ណ្ឌណាស់ ពីព្រោះការទុកចិត្តគេខ្លាំងពេក ងាយនឹងឱ្យយើងរងរបួសមិនដឹងខ្លួន តែតាមពិតទៅគួរអាណិតមនុស្សស្រីដែលរង់ចាំពាក្យសន្យាទាំងនេះទៅវិញទេ ជួនកាលពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ បានធ្វើឱ្យខ្លួនឯងស្ទើរឆ្កួតស្ទើរជា ចុងក្រោយគ្មានសល់អ្វីសោះ។

១. យកពាក្យសន្យាគេចាត់ទុកជាការពិត

មនុស្សស្រីនៅក្នុងរឿងស្នេហា គឺដូចនៅក្នុងបន្ទប់បិទជិតងងឹតសូន្យអ៊ីចឹង។ ពិតជាស្ញប់ស្ញែងមនុស្សស្រីដែលស្រលាញ់គេឥតលក្ខខ័ណ្ឌខ្លាំងណាស់ ជួនកាលមកពីនាងទុកចិត្តគេខ្លាំង ស្រលាញ់គេខ្លាំង តែខ្ញុំក៏អាណិតមនុស្សស្រីដែលចាត់ទុកពាក្យសន្យាជាពិតដែរ ពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ ធ្វើឱ្យខ្លួនឯងរស់ស្ទើរឆ្កួតស្ទើរជា ដល់ពេលចុងក្រោយអ្វីៗក៏គ្មាន ហើយនៅតែអង្គុយស្រមៃដល់ពាក្យសន្យារបស់មនុស្សប្រុសថាអាចសម្រេចជាការពិតបាន។ ទោះចាំដល់ក្តីស្រម៉ៃនោះក្លាយជាទៅផ្សែងអ័ព្ទក៏ដោយក៏នៅតែចាំ ពិតជាល្ងង់ណាស់ នេះមិនមែនជាការពិតទេ។ ទំនុកចិត្តក៏ត្រូវផ្តល់ឱ្យមនុស្សដែលមានតម្លៃដែរ តើត្រូវទេ?

Cb6526a5e8ef7267e9ca42117d0ee0e5

២.  ប្រើការស្លាប់ទៅរក្សាស្នេហាមួយនោះ

តាំងពីបុរាណមកមនុស្សស្រីតែងប្រើវិធីសាស្រ្តទាំង៣នេះ ៖ ១.យំ ២.បង្កររឿង ៣. សម្លាប់ខ្លួន។ ប៉ុន្តែមនុស្សស្រីដែលប្រើការសម្លាប់ខ្លួនមកបង្ខំគេ គឺគេមិនផ្តល់តម្លៃឡើយ។ ពិតជាគិតមិនយល់សោះ តើនរណាមានអំណាចម្លេះឱ្យអ្នកប្រើវិធីធ្វើបាបខ្លួនឯងមករក្សាស្នេហាដ៏ឥតតម្លៃនេះ អ្នកត្រូវដឹងថា ជីវិតរបស់អ្នកមិនមែនជារបស់អ្នកតែម្នាក់នោះទេ អ្នកមើលស្រាលជីវិតរបស់អ្នកបែបនេះ តើមានយុត្តិធម៌ចំពោះមនុស្សដែលស្រលាញ់អ្នកខ្វល់ពីអ្នកដែរទេ?

គ្មានអ្នកណាអាចមកធ្វើបាបអ្នកបានទេ លុះត្រាតែអ្នកចង់ធ្វើបាបខ្លួនឯង បើអ្នកចង់ឃាត់គេឱ្យនៅ ហេតុអ្វីបានជាអ្នកមិនមើលមនុស្សជុំវិញខ្លួនអ្នកឱ្យច្រើនទៅ? ឬមួយក៏ពួកគេមិនមែនជាមូលហេតុដែលអ្នកអាចរស់នៅបន្តដើម្បីពួកគេទេឬ? សូមគិតដល់ឪពុកម្តាយ សាច់ញាត្តិ និងមិត្តភ័ក្រ្តអ្នកផង! កុំព្រោះតែភាពឆេវឆាវមួយពេលបន្សល់ទុកវិប្បដិសារីអស់មួយជីវិតឱ្យសោះ។

៣. ជឿជាក់លើភាពទាក់ទាញរបស់ខ្លួនឯងពេក

គ្រប់មនុស្សស្រីសុទ្ធតែមានអំនួត ព្រោះពួកគេជាកូនស្រីសំណព្វរបស់ម្តាយឪពុកគេ ជាពិសេសមនុស្សស្រីដែលមានជីវភាពគ្រួសាបង្គួរ គឺមានអារម្មណ៍ថាខ្លួនរាងលេចធ្លោជាងគេ តែងតែយល់ថាខ្លួនឯងគួរត្រូវទទួលបានការស្រលាញ់ថ្នាក់ថ្នមពីមនុស្សប្រុស ប៉ុន្តែមនុស្សស្រីដែលគិតបែបនេះ ក្នុងរឿងស្នេហា និងមង្គលការ គឺមិនអាចមានសុភមង្គលឡើយ។

នាងតែងមើលរំលងពីអារម្មណ៍របស់អ្នកនៅក្បែរខ្លួននាង មានអត្តចរិតមានះ ចេះតែទាមទារមិនឈប់ មិនចេះទៅយកចិត្តទុកដាក់ និងមើលថែគេឡើយ ហើយបានមើលរំលងរឿងគ្រប់យ៉ាង រហូតដល់ថាមើលរំលងទឹកចិត្តរបស់គេឈានដល់ចំណុចសូន្យទៅហើយទើបភ្ញាក់ខ្លួនស្តាយក្រោយ ពេលនោះ គឺគិតចង់និយាយពាក្យសុំទោស ហើយចង់ប៉ះប៉ូវអ្វីនោះ វាបានហួសពេលអស់ទៅហើយ។

9194ee20ff4de38254560dfa8114128c

៤. ស្រលាញ់មនុស្សប្រុសមិនគួរស្រលាញ់


មនុស្សស្រីដែលស្រលាញ់ចំមនុស្សប្រុសមានឧត្តម្តគតិ គឺត្រូវការភាពក្លាហាន ហើយមនុស្សស្រីដែលស្រលាញ់ចំមនុស្សប្រុសឥតបានការ គឺកំណត់ថាត្រូវឈឺចាប់រហូត មិនមែនមនុស្សស្រីគ្រប់រូបសុទ្ធតែមានសមត្ថភាពគ្រប់គ្រងមនុស្សប្រុសឥតបានការទាំងអស់នោះទេ។ បានជាស្រលាញ់ប៉ះមនុស្សប្រភេទនេះហើយ ត្រូវពិចារណាវាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនបន្តិចផង កុំគិតថាមនុស្សប្រភេទនេះអាចស្រលាញ់អ្នកតែម្នាក់ឱ្យសោះ ប្រៀបដូចជាឃ្មុំមិនអាចផ្តោតតែផ្កាមួយទងនោះទេ។ ដូច្នេះហើយ ជ្រើសរើសមនុស្សប្រុសដែលសក្តិសមនឹងខ្លួន កុំដេកស្រម៉ៃអ្វីដែលមិនមែនជាការពិតឱ្យសោះ ត្រូវដឹងថាអ្នកមិនមែនតួស្រីនៅក្នុងរឿងនិទានឡើយ មិនអាចមានវាសនាល្អយ៉ាងនេះនោះទេ។

៥. កុំប្រើប្រាស់កូនទៅចងចិត្តមនុស្សប្រុសដែលមិនស្រលាញ់អ្នកឱ្យសោះ

គំនិតប្រភេទនេះពួកយើងតែងឃើញមាននៅតាមកញ្ចក់ទូរទស្សន៍ច្រើនមកហើយ ដើម្បីស្នេហាពួកនាងសុខចិត្តពពោះកូនរបស់មនុស្សប្រុសនោះ យល់ថាបើមានកូនគេហើយ នោះនឹងអាចចងជើងគេជាប់ជាមិនខាន ហើយគេអាចផ្តល់នូវមង្គលការ ទ្រព្យសម្បត្តិ និងស្នេហាដែលខ្លួននាងចង់បាន។

ប៉ុន្តែ មនុស្សប្រុសម្នាក់ដែលមិនដែលយកចិត្តទុកដាក់ចំពោះអ្នកផង អ្នកយល់ថាក្មេងម្នាក់អាចកែប្រែបានទេ? ទោះជាអ្នកទទួលបានអ្វីដែលអ្នកចង់បាននាពេលបច្ចុប្បន្នក៏ដោយ អ្នកធ្លាប់គិតថាថ្ងៃអនាគតរបស់អ្នកនឹងទៅជាយ៉ាងណាទេ? អ្នកមានគិតពីអារម្មណ៍របស់កូនទេ? នេះមានយុត្តិធម៌ចំពោះការទាមទាររបស់អ្នកដែរទេ?

F4dbbd34ef067fe9d274256b16aa46a6

៦. ចេះតែបណ្តោយ ហើយប្រាប់ខ្លួនឯងថាអ្វីក៏មិនដឹង

នៅក្នុងរឿងស្នេហាមនុស្សស្រី គឺខ្វាក់ភ្នែកតែម្តង យល់ថាឱ្យតែមានស្នេហា គឺបានហើយ អ្វីក៏អាចមើលរំលងបានដែរមិនប្រកាន់ឡើយ។ ភាពពិតនៃជីវិតរស់នៅតែងតែឱ្យពួកនាងច្របូកច្របល់ មិនមែនមិនស្រលាញ់ទេ គ្រាន់តែស្រលាញ់ខ្លាំងពេក ចេះតែយល់ថាខ្លួនធ្វើមិនទាន់បានល្អ យកកំហុសដែលមនុស្សប្រុសបានធ្វើខុសមកចាត់ទុកជាកំហុសរបស់ខ្លួន។

ពេលមនុស្សប្រុសក្បត់ផឹតហើយ នាងមិនត្រឹមតែមិនខឹងទេ នៅនិយាយលួងលោមគេមិនឈប់ទៀតផង យល់ថាមកពីខ្លួនឯងមិនល្អទើបមិនអាចថែរក្សាគេបាន។ ប៉ុន្តែក្រោយពីការអត់ឱនរបស់នាងម្តងហើយម្តងទៀត មនុស្សប្រុសម្នាក់នោះនៅតែចាកចេញពីនាងដដែល បើស្នេហាគ្រាន់តែជាការអន់ឱន និងភាពបណ្តោយរហូតនោះ ពិតជាមិនដឹងថាមនុស្សយើងមានស្នេហាធ្វើអ្វីនោះទេ?

៧. ភ្លេចថាខ្លួនឯងនៅមានសិទ្ធជ្រើសរើស

មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធធ្វើខុស ក៏មានសិទ្ធកែកំហុសដែរ ប៉ុន្តែមិនមែនឱ្យតែចង់កែ គឺដឹងតែមានឱកាសនោះទេ។ ចំពោះការប្រឈមមុខ និងមង្គលការ ឬស្នេហាដែលហុសឆ្គងហើយ តើមានមនុស្សស្រីប៉ុន្មាននាក់អាចប្រឈមមុខចំពោះវាបានទៅ? ភាគច្រើននៃមនុស្សស្រីតែងតែខំអត់ទ្រាំមិនឈប់ ប្រាប់ខ្លួនឯងឱ្យឆាប់គេងកុំឱ្យគិតច្រើន យល់ថាឱ្យតែខ្លួនធ្វើកាន់តែល្អ នោះនឹងមានលទ្ធផលល្អមួយជាមិនខាន។ តែខ្លួនផ្ទាល់ គឺមានស្នេហាដែលខុសឆ្គងមួយទៅហើយ មិនមែនឱ្យតែអ្នកគិតថាល្អគឺវានឹងល្អនោះទេ។ ត្រូវដឹងថា អ្នកនៅមានសិទ្ធជ្រើសរើស ព្រមទាំងពេលដែលឃើញកំហុសហើយគួរតែឆាប់កែប្រែ៕

អត្ថបទ ៖ បក្សីទេព / Knongsrok