រើស “ប្រទីប” តំណាងឲ្យខ្លួនអ្នកមួយ ដើមដឹងពីផ្នែកថ្លៃថ្លានៃចិត្តគំនិតរបស់អ្នក ថាគួរឲ្យ​រាប់អានកម្រិតណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសប្រទីបមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

Picsart_22 05 23_14 14 02 600

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 05 23_13 55 39 837

ប្រទីបទី1៖ អ្នកមនុស្សមានចេតនាល្អចំពោះមនុស្សជុំវិញខ្លួន ហើយចង់រស់នៅក្នុងជីវិតដ៏រីករាយ សន្តិភាព និងសាមញ្ញបំផុត លើសពីនេះអ្នកចូលចិត្តជួយអ្នកដទៃ មិនថានៅក្នុងពេលទុក្ខព្រួយ ឬមានកង្វល់ផ្សេងៗ អ្នកតែងតែលូកដៃទៅជួយ និងនៅក្បែរខ្លួនគេជានិច្ច បើទោះបីជាពេលខ្លះអ្នកមិនអាចជួយអ្វីបានក៏ដោយ ប៉ុន្តែអ្នកនឹងនៅអង្គុយក្បែរផ្តល់កំលាងចិត្តដែរ អាច​និយាយបាន​ថា​ អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ជួយ​គេជា​ទី​បំផុត ជួយគេពេករហូតដល់ភ្លេចគិតពីខ្លួនក៏មាន ។

Picsart_22 05 23_13 56 10 933


ប្រទីបទី2៖ អ្នកជាមនុស្សស្រឡាញ់ភាពឯករាជ្យ ចូលចិត្តដើរលេងតែម្នាក់ឯង អ្នកចូលចិត្តរស់នៅម្នាក់ឯង មិន​ចូល​ចិត្ត​ភាពអ៊ូអរវឹកវរ ហើយក៏​មិន​ចូល​ចិត្ត​ចេះដឹងរឿងអ្នកដទៃដែរ បើនិយាយពីខ្សែជីវិតអ្នកជាមនុស្សតស៊ូ និងអភិវឌ្ឍខ្លួនឯងណាស់ មិនសូវជាបានចូលសង្គមប៉ុន្មានទេ ទើបមិនចម្លែកសោះដែលអ្នកមានមិត្តតិចនៅជុំវិញអ្នក អ្នកខ្លះស្ទើរតែគ្មានមិត្តភក្តិជិតស្និទ្ធតែម្តង តែអ្នកមិនខ្វល់ពីការគិតរបស់អ្នកដទៃទេ សំខាន់ឲ្យតែមានគ្រួសារយល់ចិត្តទៅបានហើយ ស្តាប់ទៅអ្នកដូចជាមនុស្សឬកណាស់មែនទេ តែផ្ទុយស្រឡះ អ្នកជាមនុស្សចិត្តទូលាយណាស់ អ្នកមិនចេះវាយតម្លៃនរណាម្នាក់ត្រឹមសំបកក្រៅទេ ឲ្យតែឃើញនរណាជួបរឿងលំបាកអ្នកនឹងលូកដៃជួយភ្លាម សរុបមកអ្នកជាមនុស្សល្អលាក់មុខ ។

Picsart_22 05 23_13 56 45 741

ប្រទីបទី3៖ អ្នកជាមនុស្សស្រឡាញ់សេរីភាព ​ជា​មនុស្ស​ងាយ​ៗមិនរឿងច្រើន និង​បើក​ចិត្តរាប់អានមនុស្ស​ជុំវិញ​ខ្លួន​ និង​មានមិត្តភ័ក្ដិ​ច្រើន តែទោះយ៉ាងណា ត្បិតអ្នកជាមនុស្សសុទិដ្ឋិនិយម ប៉ុន្តែ​ពេល​ខ្លះ​​អ្នកក៏មានកង្វល់ក្នុងចិត្តដែរ ប៉ុន្តែអ្នកនឹងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ច្រើនទេ អ្នក​ជ្រើសរើសបំភ្លេចចោលនឹងបន្តដើរទៅមុខទៀត មិនរើសផ្លូវបៀមទុក្ខយូរទេ ។

Picsart_22 05 23_13 57 14 249

ប្រទីបទី4៖ អ្នកគឺជា​មនុស្សមានរបៀបវិន័យខ្ជាប់ខ្ជួន គឺជាមនុស្សឲ្យតម្លៃគ្រួសារជាធំ គ្រួសារគឺជាដួងព្រលឹងដែលធ្វើឱ្យអ្នកសប្បាយចិត្ត ព្រោះនៅពេលមានបញ្ហា ឬពេលអ្នកសប្បាយចិត្ត គ្រួសារគឺជាអាទិភាពទីមួយដែលនៅក្បែរអ្នក ហើយគាត់តែងតែផ្តល់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងភាពកក់ក្តៅឲ្យអ្នកយ៉ាង​ពេញលេញ ហើយអ្នក​ក៏ឱ្យ​តម្លៃ​សមាជិក​គ្រួសារ និង​មើល​ថែ​ពួក​គាត់បានយ៉ាងល្អដែរ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok