នៅក្នុងចិត្តមនុស្សប្រុស មនុស្សស្រីទាំង ៥ ប្រភេទនេះ មានតម្លៃសម្រាប់ពួកគេបំផុត!

១. មនុស្សស្រីដែលចេះទុកដាក់

នៅក្នុងចិត្តមនុស្សប្រុស មនុស្សស្រីដែលចេះទុកដាក់ គឺមានតម្លៃបំផុតសម្រាប់គេ ព្រោះថានាងដឹងថាគួររៀបចំផ្ទះសម្បែងយ៉ាងដូចម្តេច ធ្វើយ៉ាងម៉េចឱ្យផ្ទះសម្បែងមានសណ្តាប់ធ្នាប់ ក៏ដឹងថាធ្វើយ៉ាងណាទើបអាចឱ្យមនុស្សប្រុសមិនសូវខ្វល់ខ្វាយចំពោះខ្លួនពេកដែរ ជាពិសេសទៅទៀតនោះ មិនត្រូវយករឿងរ៉ាវដែលមានក្នុងផ្ទះបង្កទៅជាបញ្ហាឡើយ ម្យ៉ាងទៀត មនុស្សស្រីប្រភេទនេះពូកែកត់បញ្ចី ពិចារណាគ្រប់ជ្រុងជ្រោយ ថែមទាំងពូកែសន្សំប្រាក់ទៀតផង ។

269dd84375f0097d76132d883130917c

២. មនុស្សស្រីដែលមិនទៅណាចោលគេ

នៅក្នុងកែវភ្នែកមនុស្សប្រុស ប្រសិនបើមនុស្សស្រីម្នាក់អាចនៅពេលដែលពួកគេកំពុងតែបាត់បងស្មារតី ឬក៏បាត់បង់អ្វីៗក្នុងខ្លួនអស់រលីង នៅតែមិនទៅណាឆ្ងាយពីពួកគេនោះ គឺបញ្ជាក់ថាមនុស្សស្រីម្នាក់ មានតម្លៃសម្រាប់គេខ្លាំងណាស់។ អ្វីដែលនាងមើលឃើញនោះ មិនមែនជាទ្រព្យសម្បត្តិរបស់មនុស្សប្រុសឡើយ តែគឺជាចិត្តស្មោះរបស់មនុស្សប្រុសទៅវិញទេ ។ មនុស្សស្រីបែបនេះពិតជាមានតម្លៃឱ្យមនុស្សប្រុសលះបង់ចិត្តស្មោះដើម្បីពួកនាងជាទីបំផុត។

៣. មនុស្សស្រីដែលមិនក្អេងក្អាងមិនអំនួត

មនុស្សស្រីម្នាក់អាចធ្វើខ្លួនមិនក្រអើតក្រទមបាននោះ គឺបញ្ជាក់ថាមនុស្សស្រីម្នាក់នេះមានតម្លៃឱ្យមនុស្សប្រុសស្រលាញ់ពួកនាងណាស់ ពួកនាងដឹងថា ខ្លួនគួរតែប្រើឥរិយាបថបែបណាសម្រាប់បញ្ចេញទៅពិភពខាងក្រៅឱ្យគេឃើញ កាន់តែមិនអាចដោយសារតែប្រយោជន៍បន្តិចបន្តួចទៅចុះញ៉មនោះដែរ មនុស្សស្រីបែបនេះ គឺជាមោទនភាពរបស់មនុស្សប្រុសទាំងឡាយ ។


A5247a389b080200781a49e1344b3610

៤. មនុស្សស្រីដែលមិនគេចពីទំនួលខុសត្រូវរបស់ខ្លួន

មនុស្សស្រីដែលមិនចេះគេចពីទំនួលខុសត្រូវរបស់ខ្លួន តាមពិតទៅបញ្ជាក់ថាមានជាមនុស្សស្រីមានតម្លៃខ្លាំងណាស់ មនុស្សស្រីបែបនេះមានទំនួលខុសត្រូវខ្ពស់ ចេះទទួលរែកពន់ការងារធ្ងន់ស្រាល ថ្ងៃក្រោយបើបានធ្វើជាម្តាយគេ ក៏អាចបំពេញទួនាទីជាម្តាយដ៏ល្អបានដែរ ដើម្បីធ្វើជាគម្រូដ៏ល្អដល់កូនៗ។

៥. មនុស្សស្រីមិនចេះរអ៊ូរទាំច្រើន

មនុស្សប្រុសចូលចិត្តមនុស្សស្រីដែលមិនចេះរអ៊ូរទាំ ពួកនាងតែងប្រើភាពរីករាយរបស់ខ្លួន ទៅកែប្រែពិភពលោករបស់ពួកនាង ក៏ប្រើសមត្ថភាពរបស់ខ្លួនទៅបញ្ជាក់ពីក្តីស្រលាញ់របស់ពួកនាងទៅកាន់មនុស្សប្រុសដែរ ពួកនាងមិនចេះត្អួយត្អែរច្រើន និងស្អប់ដំណើរជីវិតដែលពួកនាងបានជួបប្រទះនឹងការលំបាកដែរ កាន់តែមិនឱ្យមនុស្សប្រុសពិបាកចិត្តដោយសារតែពួកនាងដែរ ព្រោះពួកនាងដឹងថាគួររស់នៅយ៉ាងដូចម្តេច និងក្លាយទៅជាប្រពន្ធល្អដោយរបៀបណា៕

បកប្រែដោយ៖ បក្សីទេព / KNongsrok