ខំលួចមានចិត្តលើគេ តើគេមានចាប់អារម្មណ៍យើងខ្លះអត់ណ៎? តោះទៅតេស្តមើលចិត្តគេបន្តិចមើល៍

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok តើប្រិយមិត្តចង់ដឹងអត់ ថាតើមនុស្សដែលអ្នកលួចស្រលាញ់គេមានចិត្តឲកយអ្នកខ្លះឬអត់? តោះទៅតេស្តមើលទាំងអស់គ្នា ។

Picsart_22 05 17_07 49 09 059

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 05 17_07 54 07 710

រូបទី1៖ ក្នុង​ភ្នែក​គេមើល​ឃើញ​អ្នក​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ មើលទៅរឹងមាំអាចរស់បានដោយចំហរ​​ខ្លួន​ឯង​ ហើយសួរ​ថា​គេ​ចូល​ចិត្ត​អ្នក​ទេ ពិតជា​ចូល​ចិត្ត​អ្នក​ខ្លាំង​ណាស់ គេ​ចាប់​អ្នកអារម្មណ៍​ណាស់ ប៉ុន្តែ​ម្នាក់នេះ​មិន​ណយទេ​​ចិត្តក្តៅណាស់​ ​តែចង់បានអ្វីហើយគឺយកទាល់តែបាន បើទោះជាអ្នកមានម្ចាស់បេះដូង ឬគេមានដែរក៏ដោយក៏គេមិនខ្វល់ដែរ ។


Picsart_22 05 17_07 54 48 035

រូបទី2៖ តើអ្នកហត់ដែរទេ? វាហាក់បីដូចជាមាននរណាម្នាក់នៅក្នុងទំនាក់ទំនងនេះដែលតែងតែធ្វើឲ្យអ្នកឈ្លក់វង្វេង ហើយក៏អាប់អួរមិនព្រមច្បាស់លាស់ទាល់តែសោះ ប៉ុន្តែអ្នកត្រូវមានសង្ឃឹមហើយ​ត្រូវចេះស្រលាញ់ខ្លួនឯង គ្រប់យ៉ាងមិនមែនថាមិនមានផ្លូវទេ វាត្រូវការពេលវេលា បើមើលទៅម្នាក់នោះគេដូចជាលេងចរិតគួរ​សមដែរ អាចមកពីគេមិនទាន់ប្រាកដក្នុងចិត្ត ឬអាចមកពីគេអត់គូយូរពេកទើបទៅជាបែបនេះ ។

Picsart_22 05 17_07 55 27 720

រូបទី3៖ មើលទៅគេដូចជាស្ងប់ស្ងាត់ណាស់មែនទេ! មើលទៅគេដូចជាមានជម្រើសច្រើនណាស់ ហើយគិតថាគេអាចមិនចាប់អារម្មណ៍អ្នកទេ តែតាមពិតផ្ទុយស្រឡះគេក៏មានចិត្តស្រលាញ់អ្នកដែរ គ្រាន់តែគេធ្វើចរិតសម្តែងជាមិនចាប់អារម្មណ៍ អ្នកខ្លះយកការងារមកបាំងមុខដើម្បីបានទាក់ទងគ្នា មើលទៅក្នុងចិត្តគេដូចជាច្របូកប្របល់បន្តិចហើយ បើទោះសំបកក្រៅដូចជាស្ងប់ស្ងៀមក៏ពិតមែន ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok