មិនមែនជាសង្សារនឹងគ្នាទេ តែក៏មិនអាចឱ្យគេទៅមានអ្នកណាបានដែរ អ្នកណាធ្លាប់ឆ្លងកាត់អារម្មណ៍បែបហ្នឹង?

ធ្លាប់ស្គាល់អារម្មណ៍បែបមិនត្រូវជាអីនឹងគ្នា​ តែមិនចង់ឱ្យគេទៅមានសង្សារអត់? ពេលខ្លះក៏មិនយល់ចិត្តខ្លួនឯងដែរ​ ស្រឡាញ់​គេ​ តែមិនចង់ធ្វេីជាសង្សារជាមួយគេ​ អាចថាជាទំនាក់ទំនងបែប លើសពីពាក្យថាមិត្ត តែមិនមែនជាសង្សារនឹងគ្នានោះឡើយ។​

មិនមែនជាសង្សារ​ តែទង្វេីយេីងក៏ដូចជាសង្សារ​ តែក៏មានឈ្មោះជាមិត្ត​ មិត្តជិតដិត​ ដឹងពីគ្នាសឹងគ្រប់រឿង​ យល់ចិត្តគ្នាស្ទេីរគ្រប់សព្វ​ ប្រាប់គ្នាគ្រប់អារម្មណ៍ និងបញ្ហា រាល់ថ្ងៃមានតែមិត្តម្នាក់នេះនៅក្បែរក៏គ្រប់គ្រាន់ហេីយ មិនត្រូវការសង្សារទៀតទេ។​

363cc3ff76cb5ca28aa23fc20ec94d9c

ការពិតទៅវាក៏មិនមែនជាស្នេហាតែម្ខាងអីដែរ​ វាជាស្នេហាដែលយេីងមានចិត្តឱ្យគ្នាទៅវិញទៅមក​ គេធ្លាប់សុំខ្ញុំធ្វេីជាសង្សារតែខ្ញុំបែរជាបដិសេធ​ ប៉ុន្តែខ្ញុំក៏ស្រឡាញ់គេ​ នេះក៏ប្រហែលជាខ្ញុំស្រឡាញ់គេពេក​ ទេីបខ្ញុំខ្លាចពាក្យថាសង្សារ​ ខ្លាចពាក្យថាបែកគ្នា​ បែបនេះហេីយក៏ល្អ​ ជាមិត្តនឹងគ្នា​មិនបាច់បែកគ្នា​ ជាមិត្តនឹងគ្នា មានខឹង​ មានអន់ចិត្ត​ តែក៏មិនបែកគ្នា​ មិនមានឈ្មោះថាជាសង្សារ​ មិនសំខាន់​ សំខាន់យេីងមានក្តីស្រឡាញ់ស្មោះ​ ច្បាស់លាស់ចំពោះគ្នា​ ទៅថ្ងៃ​មុខយេីងក៏អាចបញ្ចប់ឈ្មោះថាជាមិត្ត​ ហេីយកាន់ដៃគ្នាចូលរោងការតែម្តងក៏ល្អមិនឃេីញថាទាស់ខុសអីទេ។


944e81f97e78331d4776eab5dca734e7

តែបើឱ្យបញ្ចប់ពាក្យថាមិត្ត ហើយងាកមកធ្វើជាសង្សារនឹងគ្នានៅពេលនេះ ពិតជាមិនអាចទៅរួចឡើយ ព្រោះថាក្នុងចិត្តដឹងច្បាស់ថា គឺមិនអាច ចិត្តនេះចេះតែខ្លាច ខ្លាចថា យើងនៅជាមិត្ត យើល្អនឹងគ្នា​ តែបើឱ្យក្លាយជាសង្សារនឹងគ្នា ច្បាស់ជាមានពេលឈ្លោះទាស់ ហើយបែកគ្នាមិនខានទេ ដូច្នេះ មានតែរក្សាឈ្មោះថាជាមិត្តបែបហ្នឹងហើយក៏ល្អដែរ ដូចពាក្យគេថា ជាមិត្តនឹងគ្នាល្អស្រាប់ហើយ៕

អត្ថបទ ៖ អេដមីន ហត់/Knongsrok