តើអ្នកចាប់អារម្មណ៍ “ចង្កៀង” មួយណា? រើសមួយដើម្បីដឹងថាក្នុងឆ្នាំ 2022 នេះ អ្នកនឹងទទួលបានដំណឹងល្អអ្វី

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលដំណឹងល្អដែលអ្នក​នឹង​ទទួលបាននៅក្នុងឆ្នាំ 2022 នេះ តាមរយៈការជ្រើសរើសចង្កៀងបំភ្លឺមួយដែលអ្នកចូល ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

Picsart_22 05 14_08 46 27 315

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

ក៖ ទាក់ទងនឹងហិរញ្ញវត្ថុ

Picsart_22 05 14_08 44 04 318

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ហិរញ្ញវត្ថុ​របស់​អ្នក​ដើរ​ទៅ​មុខ​កាន់​តែ​ប្រសើរ មិនថាអ្នកកំពុងរង់ចាំអ្វីទាក់ទងនឹងលុយកាក់ទេអ្នកទំនងជាទទួលបានវា រួមទាំងអ្នកនឹងមានឱកាសថ្មីទាក់ទងនឹងលុយកាក់ចូលមកភ្លាមៗដោយមិនបានត្រៀមខ្លួនទៀតផង វានឹងក្លាយជាបណ្តាញហិរញ្ញវត្ថុដែលអាចពង្រីកបានក្នុងរយៈពេលវែង ហើយ​ឆ្នាំ​នេះអ្នក​ទំនង​ជា​នឹង​ទិញ​របស់​ធំៗវាអាចជាផ្ទះ ឬឡាន ព្រោះការទិញទំនងជាមានការប្តេជ្ញាចិត្តមកជាយូរមកហើយ។

ខ៖ ទាក់ទងនឹងការងារ

Picsart_22 05 14_08 45 10 887

ឆ្នាំនេះអ្នកអាចមានឱកាសធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកមានឋានៈ ហើយអ្នកអាចត្រូវបានទទួលការងារសំខាន់ៗដែលនឹងធ្វើឱ្យអ្នកមានការចាប់អារម្មណ៍ និងឱកាសកាន់តែច្រើនសម្រាប់កំណើនអាជីព ហើយសម្រាប់អ្នកដែលកំពុងស្វែងរកការងារថ្មី អ្នកទំនងជាអាចជួបការងារដែលមានស្ថេរភាព ជាការងារដែលអ្នកពេញចិត្តខ្លាំង ព្រោះទាំងលុយកាក់និងអត្ថប្រយោជន៍ច្រើនគួរជាទីគាប់ចិត្ត ។


គ៖ ការរង់ចាំនឹងបានបញ្ចប់ហើយ

Picsart_22 05 14_08 45 42 274

ឆ្នាំនេះគឺជាឆ្នាំនៃការរង់ចាំនរណាម្នាក់ត្រូវបានបញ្ចប់ សម្រាប់អ្នកដែលរង់ចាំការទាក់ទងពីបុគ្គលណាម្នាក់គេអាចនឹងចាប់ផ្តើមបង្ហាញខ្លួនមកហើយ ឬសម្រាប់​អ្នក​ដែល​មានស្ថានភាពស្នេហានៅទ្រឹង ពេលនេះទំនាក់​ទំនង​នឹង​ត្រូវ​មាន​ការ​រីក​ចម្រើន ចំណែក​អ្នក​ដែល​កំពុង​រង់ចាំ​ការងារឬ​រង់ចាំ​លុយ​វិញ ទំនង​ជា​ទទួល​បាន​ក្នុង​ឆ្នាំ​នេះ វាជាឆ្នាំនៃការបញ្ចប់ការរង់ចាំ អ្វីក៏ដោយដែលអ្នកបានរង់ចាំអ្នកនឹងទទួលបានវានៅឆ្នាំនេះ ហៅថាជាឆ្នាំនៃការបញ្ចប់ការរង់ចាំលើបញ្ហាដែលអ្នកជំពាក់ ឬរឿងដែលអ្នកបានរង់ចាំជាយូរមកហើយ។

ឃ៖ ទាក់ទងនឹងស្នេហា

Picsart_22 05 14_08 46 09 255

អ្នកនៅលីវ៖ អ្នកនឹងមានស្នេហានៅឆ្នាំនេះអ្នកមានទំនោរមានមនុស្សស្មោះនឹងស្នេហា អាចនិយាយបានថាឆ្នាំនេះមិនឯកាទៀតទេ សម្រាប់អ្នកនៅលីវអ្នកនឹងមាននរណាម្នាក់នៅក្នុងជីវិត ហើយចង់បង្កើតទំនាក់ទំនងយូរអង្វែងជាមួយអ្នក វាជា​ឆ្នាំ​ពណ៌​ផ្កាឈូក​សម្រាប់​អ្នក​នៅ​លីវ។

អ្នករៀបការហើយ៖ អ្នកនិងដៃគូរបស់អ្នកទំនងជាមានការសម្រេចចិត្តបន្ទាន់ ឬការសម្រេចចិត្តភ្លាមៗ ប៉ុន្តែវាគឺជាការសម្រេចចិត្តដើម្បីអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយដៃគូឆ្ពោះទៅរកស្ថិរភាពយូរអង្វែង គូស្វាមីភរិយាខ្លះអាចទិញអ្វីមួយជាមួយគ្នា គូស្វាមីភរិយាខ្លះអាចផ្លាស់ទីលំនៅជាមួយគ្នា ឬគូស្នេហ៍ខ្លះអាចមានបញ្ហាគ្រួសារ ប៉ុន្តែ​មិន​ថា​យ៉ាង​ណា​នោះ​ទេ វា​នឹង​កសាង​ស្នេហា​របស់​អ្នក​ឲ្យកាន់តែរឹងមាំ ៕

ប្រភព៖ Bird Eye/ កែសម្រួល៖ Knongsrok