បើមិនទំនងកុំទុកចិត្តឲ្យសោះ! តោះមកបើកបៀមើលភិនភាគមនុស្សដែលអ្នកគួរប្រុងប្រយ័ត្នឲ្យមែនទែន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងភិនភាគមនុស្សដែលអ្នកគួរប្រយ័ត្នក្នុងអំឡុងពេលនេះ យាមរយៈការបើកសន្លឹកបៀដែលអ្នកចាប់អារម្មណ៍មួយ ។

Picsart_22 05 13_08 44 06 228

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។


សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

សន្លឹកបៀឈុតទី1៖ មនុស្ស​ម្នាក់នោះហាក់​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​គ្រួសារ​គាត់​ខ្លាំង​ ជាមនុស្សដែលមានចិត្តល្អហើយ​ងាយរំភើបចិត្តដោយសារស្នេហា គេជាមនុស្សមាន​អារម្មណ៍​រសើប​ណាស់ ហើយមូលហេតុដែលអ្នកគួរតែប្រយ័ត្នជាមួយគេគឺ ដោយសារតែគេមាន​ទំនោរ​មក​រក​អ្នក​ក្នុង​ន័យ​ស្នេហា ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​គេ​មាន​គូហើយ ឬអាចថាគេមកបើក​ចំហ​ចំពោះ​ជម្រើស​ស្នេហា​ក្នុង​ជីវិតដល់អ្នក ឬគេអាចនៅតែជាមនុស្សម្នាក់ដែលនៅតែស្រលាញ់សេរីភាពក្នុងជីវិត មិនទាន់ច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអ្នកទេ គេមានទំនោរចូលមកធ្វើឱ្យអ្នកច្របូកច្របល់ និយាយឲ្យងាយយល់គឺប្រុងបោក ។

សន្លឹកបៀឈុតទី2៖ បុគ្គល​នេះ​មាន​មន្ត​ស្នេហ៍ មាន​រូប​សម្បត្តិ​ល្អ បុគ្គលិក​លក្ខណៈ​ល្អ ហើយ​ការងារ​ក្នុង​ជីវិត​ក៏​ល្អ គេជាមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នាចង់ចូលទៅជិតនិងចង់ស្គាល់ ហើយហេតុផលដែលអ្នកគួរប្រយ័ត្នគឺដោយសារតែគេនឹងមកជាឱកាសក្នុងរឿងស្នេហា តែ​គេ​ជាមនុស្សមានជម្រើសច្រើន​ក្នុង​រឿង​ស្នេហា​ដែរ ដូច្នេះចូរប្រយ័ត្នថាបេះដូងរបស់អ្នកនឹងញាប់ញ័រដោយសារគេ មើលទៅគេដូចជាមិនចង់ប្រាកដប្រជាអីទេ ។

សន្លឹកបៀឈុតទី3៖ មនុស្សម្នាក់នេះប្រហែលជាអ្នកចម្ងាយ ឬ​ជាមនុស្ស​ដែល​ជីវិត​មាន​រឿង​ធ្វើ​ដំណើរ​គ្រប់​ពេល គេ​ជា​មនុស្ស​រើស​ច្រើន​រឿង​ច្រើនចូលចិត្តធ្វើខ្លួនល្អឥតខ្ចោះ ហើយហេតុផលដែលអ្នកគួរប្រយ័ត្នចំពោះគេ គឺដោយសារតែគេអាចមានទំនោរក្នុងការពន្យារពេលអាជីវកម្ម ឬផែនការលុយកាក់ជាមួយអ្នក ប្រសិនបើគេជាមិត្តរួមការងារ អ្នកត្រូវមានផែនការបម្រុងទុកក្នុងករណីដែលវាអាចជាការផ្លាស់ប្តូរភ្លាមៗ ឬរំខានដល់ការងាររបស់អ្នក។

សន្លឹកបៀឈុតទី4៖ មនុស្ស​នេះ​មើល​ទៅ​ជា​មនុស្ស​សាមញ្ញៗ ងាយៗមិនគួរឲ្យសង្ស័យ គេ​មិន​សូវ​ជានិយាយ​ច្រើន​ទេ ជាមនុស្សឧស្សាហ៍ព្យាយាម​ផ្ដោត​លើ​ពេល​វេលា​ការងារច្រើន​ ថែមទាំងជាបុគ្គលដែលមានញាតិមិត្តច្រើន មានមុខមានមាត់នៅក្នុងសង្គមទៀត ហើយហេតុផលដែលអ្នកត្រូវប្រយ័ត្នចំពោះមនុស្សម្នាក់នេះ ទាក់ទងនឹងការណាត់ជួបឬគ្រោងជួបគ្នា វាអាចនឹងមានការផ្លាស់ប្តូរភ្លាមៗ ឬមើលចិត្តមិនធ្លុះ វា​អាច​ធ្វើឲ្យអ្នកមានការ​ខកចិត្ត​ខ្លាំង​ ប៉ុន្តែបុគ្គលនេះមិនមានហានិភ័យអ្វីសម្រាប់អ្នកក្នុងរឿងផ្សេងៗទេ មានតែម្យ៉ាងគឺរឿងពេលវេលាកំណត់ហ្នឹងឯង ៕

ប្រភព៖ Bird Eye/ កែសម្រួល៖ Knongsrok