តើមានកម្មអ្វី ហេតុអីបានជាពេលមានស្នេហា មិនដែលបានសុខដូចគេឯង? តោះទៅបើកបៀរកហេតុផលនិងវិធីកែកម្មផល

សម្រាប់​អ្នក​ណា​ដែល​កំពុង​មាន​អារម្មណ៍​ថា​ជីវិត​ស្នេហា​មិន​សូវល្អ មិនសមបំណង មិន​ថា​ប៉ុន្មាន​ដង​ក៏​ត្រូវ​បែកបាក់ ឬ​មាន​តែ​បញ្ហា​ច្របូកច្របល់​ចូលមក​រំខាន​អ្នក​គ្រប់​ពេល ។

Picsart_22 05 11_09 24 39 155

តោះ​សាក​ល្បង​ស្វែង​រក​ចម្លើយ​និង​ដំណោះ​ស្រាយ​ជាមួយ​ការបើកបៀកែវភ្នែកចក្រវាល តោះទៅសាកការទស្សន៍ទាយទាំងអស់គ្នា ។

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

Picsart_22 05 11_08 55 30 215

សន្លឹកបៀឈុតទី1៖ អ្នកគឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំង ហើយមានទំនោរប្រកាន់គំនិតខ្លួនជាធំ នេះ​ជា​ហេតុផល​ដែល​ពេលខ្លះវា​អាច​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​ដៃគូ​ដោយ​មិន​ដឹង​ខ្លួន អ្នក​កាន់​តែ​ជា​មនុស្ស​ម្នាក់​ដែល​មិន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន គេ​នឹង​កាន់​តែ​មិន​យល់ពីអ្នក ហើយធ្វើឲ្យគេកាន់តែគិតច្រើនផ្តេសផ្តាស នេះហើយជាហេតុផលចម្បងដែលធ្វើឱ្យស្នេហារបស់អ្នកមានបញ្ហា។

វិធីកែកម្ម៖ សូម​ណែនាំ​ឲ្យ​កាត់​បន្ថយ​អត្មានិយម​របស់​ខ្លួន​បន្តិច ព្យាយាមប្រើស្នេហាការយល់ចិត្តគ្នាទៅវិញទៅមក និងការយកចិត្តទុកដាក់ចំពោះអារម្មណ៍គូស្នេហ៍ បើ​មាន​អ្វី​គួរ​បើក​ចិត្ត​និយាយ​ផ្ទាល់​ដើម្បី​ឱ្យ​យល់​ចិត្ត​គ្នា​កាន់​តែ​ច្បាស់ ចំណែក​ការ​ធ្វើ​បុណ្យ​ចម្រើន​លាភ បន្ត​ការ​ប្រគេន​ទឹក​ស្អាតធ្វើ​បុណ្យ​ជូន​វត្ថុ​ជា​គូឬ​ប្រលែង​ត្រី​លេខគូដូច​ជា ២, ៤, ៦ ជាដើម។


Picsart_22 05 11_08 56 28 248

សន្លឹកបៀឈុតទី2៖ អ្នកតែងតែជួបបញ្ហាស្នេហាជានិច្ចមិន​ថា​ជាខ្លួនអ្នក​ឬ​ដៃគូ ដែលជារឿយៗមានការខ្វែងគំនិតគ្នាគិតអ្វីក៏មិនដែលស្របគ្នា កម្រដើរក្នុងទិសដៅតែមួយ នោះប្រហែល​ជា​មក​ពី​អ្នកធ្លាប់​ធ្វើ​បុណ្យ​ជាមួយ​នរណាម្នាក់កាល​ពី​អតីតកាល ហើយ​អធិស្ឋាន​ជាមួយ​គ្នា​ថា​​នឹង​ស្រឡាញ់​គ្នាឲ្យបានយូរតាមដែលអាចធ្វើទៅបាន ឬ​អាច​មាន​ការ​ប្តេ​ជ្ញា​ចិត្ត​ណា​មួយ​ ប៉ុន្តែ​ពេល​គ្រប់យ៉ាងបានចប់​ហើយ ការបន់ស្រន់​នោះ​វាមិន​បាត់​ទៅ​ណា​ស្រួល​ដូច​ពេល​សុំ​នោះ​ទេ ម្ល៉ោះហើយអ្នកមិនចាំបាច់ឆ្ងល់ទេ នេះគឺជាកម្មផលដែលធ្វើឲ្យអ្នកចេះតែមានបញ្ហានោះឯង ។

វិធីកែកម្ម៖ ដំណោះ​ស្រាយ​សាមញ្ញ​ណាស់ គឺអ្នកត្រូវ​ផ្ដោត​លើ​មនុស្ស​នៅ​ចំពោះ​មុខ​អ្នក​ឱ្យ​បាន​ច្រើន ត្រូវចេះគាំទ្រនិងថែរក្សាគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ហើយទៅធ្វើបុណ្យបង្កើនក្តីស្រលាញ់ ដោយទៅបួងសួងសុំពរជ័យជាមួយព្រះពុទ្ធរូបធំនៅក្នុងព្រះវិហារ នៅជិតៗឬគ្រប់ទីកន្លែងនេះ​នឹង​ជួយ​សម្រួល​ដល់​រឿង​ដែល​ជាប់គាំងបាន ។

Picsart_22 05 11_08 57 22 702

សន្លឹកបៀឈុតទី3៖ អ្នកអាចនឹងជាប់នៅក្នុងកម្មនៃស្នេហាពិតតែមិនអាចថែរក្សាបាន ស្នេហាពិតនៅចាញ់រយៈចម្ងាយ ឬប្រហែលមកពីអ្នកធ្លាប់ទុកអោយសង្សារ (អតីត) អង្គុយឯកា អង្គុយចាំដោយមិនចាប់អារម្មណ៍ ដូច្នេះ​គ្មាន​អ្វី​សង្ស័យ​ទេ​ថា ពេល​អ្នក​មាន​ស្នេហា​ថ្មីអ្នក​ក៏បាន​ជួប​អារម្មណ៍នោះវិញ អាច​ត្រូវ​បាន​គេទុក​ចោលឱ្យ​មាន​អារម្មណ៍​ឯកោ​ រង់ចាំ​ទាំងមិន​ច្បាស់លាស់ ឬអាចមិនធ្លាប់មានគូទាល់តែឬសូម្បីតែមានគូហើយក៏នៅ​តែ​មាន​អារម្មណ៍​ឯកោ​ នោះដោយសារតែកម្មផលដែលអ្នកធ្លាប់បានសាងនោះឯង ។

វិធីកែកម្ម៖ ទឹកបៀបានណែនាំថា ឲ្យអ្នកទុកពេលឱ្យខ្លួនឯងច្រើនដើម្បីគិតអំពីរឿងដែលកើតឡើង សម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហាកុំភ្លេចចំណាយពេលជាមួយដៃគូរបស់អ្នក ឧស្សាហ៍​បន្ថែម​ភាព​ផ្អែមល្ហែម​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ នាំគ្នា​ដើរលេងសាងអនុស្សាវរីយ៍ជាមួយគ្នាឲ្យបានច្រើន ស្នេហានឹងមិនសាបរលាបឡើយ លើសពីនេះត្រូវឧស្សាហ៍ស្វែងរកឱកាសធ្វើបុណ្យទាន ផ្តល់ចំណីដល់សត្វតាមមូលនិធិសត្វឬឆ្កែឆ្មាអនាថាដែលគេបោះបង់ចោល វានឹងជួយបង្កើនសំណាងស្នេហារបស់អ្នក។

Picsart_22 05 11_08 58 11 756

សន្លឹកបៀឈុតទី4៖ ប្រសិនបើអ្នកជ្រើសរើសសន្លឹកបៀនេះ សូមទស្សន៍ទាយជាមុនថា អ្នកមិនដែលពេញចិត្តនឹងស្នេហាទាល់តែសោះ មិន​ថា​មាន​ស្នេហា​ប៉ុន្មាន​ដង​ក៏​នឹង​មាន​បញ្ហា​ដែរ ជា​ពិសេស​បញ្ហា​ស្នេហា​អ្នក​ទី​បី ហើយហេតុផល​ដែល​អ្នក​ខក​ចិត្ត​គឺ​មក​ពី​ការ​ដែល​អ្នក​បាន​ធ្វើ​កម្មផល​បែប​នេះ មិន​ថា​ជាការធ្លាប់​ទាក់ទង​គូស្នេហ៍​អ្នក​ផ្សេង​ ឬ​មួយ​អ្នក​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ផ្សេង​បែក​បាក់​គ្នា អាចដោយហេតុចេតនានិងអចេតនា ដូច្នេះ​មិន​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​អ្នក​នៅ​លីវ ឬ​មិន​ទាន់​រៀបការ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

វិធីកែកម្ម៖ ដំបូងទឹកបៀចង់ឱ្យអ្នកផ្តោតលើបច្ចុប្បន្នជាចម្បង យ៉ាង​ណា​ក៏​ដោយយើង​មិន​អាច​ត្រឡប់​ទៅ​កែ​អតីតកាល​បាន​ទេ តែបច្ចុប្បន្នអ្នកត្រូវខំធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​អនាគត​នៅថ្ងៃខាង​មុខ ពេលនោះបើ​អ្នកមាន​ស្នេហា​ថ្មី​ច្បាស់​ជា​ស្នេហា​ល្អ​និងត្រឹមត្រូវ។ ចំពោះ​ការ​ធ្វើ​បុណ្យ​ក៏​ត្រូវ​បន្ត​ធ្វើ​បុណ្យ​ដែរ ទាក់ទង​នឹង​ជន​ពិការ​នៅ​តាម​មន្ទីរពេទ្យឬ​មូលនិធិ ឬ​ទៅ​ធ្វើ​បុណ្យ​ជាមួយ​កុមារ​កំព្រា ដោយផ្តោតលើការផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅជាការល្អបំផុត ៕

ប្រភព៖ Horo Society/ កែសម្រួល៖ Knongsrok