ឃើញរូបនេះភ្លាម តើអ្នកគិតថា “ស្តេចនាគ” មួយណាតំណាងឲ្យអ្នក? រើសមួយទៅដើម្បីតេស្ដមើលហេតុផលនៃភាពជោគជ័យរបស់អ្នក

សួស្តីប្រិយមិត្ត Knongsrok ថ្ងៃនេះយើងមកចាប់ផ្តើម​តេស្តមើលភាពជោគជ័យរបស់អ្នក តាមការជ្រើសរើសស្តេចនាគមួយដែលអ្នកចាប់អារម្មណ៍ ហើយអានចម្លើយពិតខាងក្រោម ។

Picsart_22 05 11_18 40 01 363

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 05 11_18 28 12 299

ស្តេចនាគទី1៖ អ្នកអាចក្លាយជាមនុស្សជោគជ័យដោយសតិសម្បជញ្ញៈ ជាការពិតណាស់សតិគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការគិតវិភាគ និងធ្វើការសម្រេចចិត្តជាច្រើន ហើយមនសិការមានសារៈសំខាន់ណាស់ អ្នកជាមនុស្សម្នាក់ដែលប្រើសតិមុននឹងប្រើអារម្មណ៍ ហេតុនេះវាធ្វើឱ្យអ្នកជាមនុស្សពិបាកទក់ទឹកចិត្ត ប៉ុន្តែ​មនុស្ស​ដូច​អ្នក​ជា​មនុស្សដែល​មើល​ឃើញ​ការ​រួម​ចំណែក​ជា​ការ​សំខាន់ អ្នកនឹងធ្វើ​ឱ្យ​មនុស្ស​ដែល​នៅ​ក្បែរមាន​អារម្មណ៍​សុវត្ថិភាព និង​ជឿជាក់​មក​លើ​អ្នក ។

Picsart_22 05 11_18 29 12 934


ស្តេចនាគទី2៖ អ្នក​ជា​មនុស្ស​ជោគជ័យ​និង​មាន​ទំនុក​ចិត្ត​លើ​ផ្លូវ​ដែលខ្លួនជ្រើសរើស មិនថាអ្នកជួបឧបសគ្គអ្វីនោះទេ ចុងក្រោយអ្នកយកឈ្នះទាំងអស់ ម្យ៉ាងការប្រកាន់ខ្ជាប់នូវគំនិតមានទំនុកចិត្ត​លើ​ខ្លួនឯង ទាំង​នេះ​ជា​រឿង​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​សម្រេច​បាននូវជោគជ័យដ៏ធំធេង អាចជំនះឧបសគ្គដែលនៅខាងមុខ ។

Picsart_22 05 11_18 30 06 044

ស្តេចនាគទី3៖ អ្នកជាមនុស្សជោគជ័យតាមរយៈការខិតខំប្រឹងប្រែង មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកនឹងក្លាយជាមនុស្សដែលព្យាយាមធ្វើវាឱ្យអស់ពីសមត្ថភាព មិន​ថា​​ធ្វើ​អ្វីអ្នកតែងតែត្រៀមការណ៍ច្បាស់លាស់ ថែមផ្ចង់គិតពីកំហុសដែលអាចកើតមានឡើងទៀតផង នៅពេល​ធ្វើ​ការ​ហើយ​ជួប​បញ្ហា អ្នក​នឹង​ព្យាយាម​រក​ដំណោះ​ស្រាយ​រហូត​ដល់​ជោគជ័យ នៅចុងបញ្ចប់នៃកិច្ចការអ្នកនឹងព្យាយាមប្រមូលកំហុសដែលបានធ្វើនៅក្នុងការងារកន្លងមក ដើម្បីទុកជាបទពិសោធន៍នៃការធ្វើការលើកក្រោយទៀតផង ។

Picsart_22 05 11_18 31 03 275

ស្តេចនាគទី4៖ អ្នកនឹងជោគជ័យដោយការតាំងចិត្ត និងជំនះរាល់ឧបសគ្គ គុណវុឌ្ឍិនេះនឹងជាគុណវុឌ្ឍិរបស់អ្នកដឹកនាំ រាល់ជំហានដែលអ្នកធ្វើអ្នកនឹងតែងតែនឹកឃើញដល់អ្នកដទៃដែលធ្វើការជាមួយអ្នក អ្នក​នឹង​ក្លាយ​ជា​មនុស្សខ្លាំង​បំផុត​នៅ​ពេល​មាន​បញ្ហា ហើយ​ជា​អ្នក​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ពិបាក​នឹង​ផ្លាស់​ប្តូរ ហើយការសម្រេចចិត្តនីមួយៗបានឆ្លងកាត់ការគិតល្អិតល្អន់ខ្លាំងណាស់ ។

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok