តើអ្នកនៅសំខាន់ក្នុងបេះដូចគេម្នាក់នោះទេ? ស្នេហានេះនៅតែផ្អែមល្ហែមឬដល់ផ្លូវទាល់ តោះទៅទាយមើលទាំងអស់គ្នា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំការបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលស្ថានភាពស្នេហារបស់អ្នក តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

Picsart_22 05 04_13 27 57 653

របៀបចាប់ផ្តើម

១. ) ធ្វើសមាធិអធិស្ឋានគិតពីមុខគូស្នេហ៍ និងអ្វីដែលអ្នកចង់ដឹង ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ


សន្លឹកបៀទី 1៖ ប្រសិនបើអ្នកជ្រើសរើសសន្លឹកបៀនេះសូមអបអរសាទរ ដោយសារតែអ្នកនៅចំណាត់ថ្នាក់លេខ 1 នោះមានន័យថាអ្នកមានសារៈសំខាន់សម្រាប់គេ ត្បិតពេលខ្លះអ្នកមានអារម្មណ៍ថាអ្វីដែលគេធ្វើចំពោះអ្នកគឺហួសហេតុរហូតឱ្យអ្នកមានអារម្មណ៍ធុញថប់ ឬពេលខ្លះគេអាចមិនបានសួរអ្នកជាមុន ថាតើអ្នកចង់បានរបស់នោះឬអត់ក៏ដោយ ស្នេហារបស់អ្នកអាចរញ៉ាំរញ៉ូវ ច្របូកច្របល់ រឿងច្រើនបន្តិច តែសន្លឹកបៀចង់ណែនាំឲ្យអ្នកគិតក្នុងផ្លូវវិជ្ជមាន ព្រោះ​អ្វី​ដែល​គេ​បាន​ធ្វើ​គឺ​ដោយសារ​គេស្រលាញ់អ្នកខ្លាំងពេកនោះឯង ។

សន្លឹកបៀទី 2៖ សន្លឹកបៀនេះនឹងមានការខកចិត្តបន្តិច ព្រោះ​គេម្នាក់នោះ​ដូចជាសោះអង្គើយជាមួយអ្នកណាស់ ប្រសិនបើសួរពីអាទិភាព អ្នក​ប្រហែល​ជា​ស្ថិត​នៅ​បាត​តារាង​ រឿង​ទាំង​នេះ​ទំនង​ជា​ធ្វើ​ឱ្យ​អ្នក​លួចយំ​ដោយ​សម្ងាត់ឬ​សោក​ស្តាយ​អនុស្សាវរីយ៍កន្លងមក ពេលខ្លះខ្ញុំចង់ប្រាប់ពីអារម្មណ៍ទាំងនេះទៅកាន់គេ ប៉ុន្តែ​គេក៏នៅតែមិនចាប់អារម្មណ៍ បែបនេះយូរៗទៅអ្នកចាប់ផ្តើមមានអារម្មណ៍ថាចង់ដោះលែងឱ្យគាត់ទៅ អ្នកចាប់ផ្តើមហត់ចិត្ត ហត់នឹងជូតទឹកភ្នែកខ្លួនឯង។ ម្ល៉ោះហើយសន្លឹកបៀសុំណែនាំអ្នកឱ្យសាកល្បង និងសម្រេចចិត្តដោយខ្លួនឯង បើ​មិន​សប្បាយ​ចិត្ត​ដើរ​ចេញ​ទៅ​ល្អ​ជាង កុំភ្លេចស្រលាញ់ខ្លួនឯងអោយច្រើន។

សន្លឹកបៀទី 3៖ បញ្ហាដែលអ្នកតែងតែជួបគឺគេមិនទំនេរ រវល់ ហត់ ពេលខ្លះចង់នៅម្នាក់ឯង រហូតដល់អ្នកចាប់ផ្តើមមានអារម្មណ៍ហត់ចិត្ត និងច្របូកច្របល់ថាទាក់ទងគ្នាធ្វើអ្វីបើគ្មានពេលឲ្យគ្នាបែបនេះ ព្រោះ​គេមិនថែមទាំងទុក​ឱ្យ​អ្នក​នៅ​ម្នាក់​ឯង ញ៉ាំបាយតែម្នាក់ឯងទេ គេក៏ខ្វល់ពីអ្នកតិចទៅៗដែរ រហូតដល់អ្នកស៊ាំនឹងវា ហើយមានអារម្មណ៍ថាអ្នកមិននៅទីនោះ។

សន្លឹកបៀទី 4៖ សន្លឹកបៀនេះមើលទៅមិនច្បាស់បន្តិច មាត់គេនិយាយថាអ្នកសំខាន់ប៉ុន្តែ​ទង្វើវាមិនដូច្នោះ អ្នក​មាន​អារម្មណ៍​ថា​អ្នក​ជា​ជម្រើសសម្រាប់គេ ឬប្រហែលជាគេគ្រាន់តែយកចិត្តទុកដាក់ចំពោះអ្នកផង ហើយទៅយក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ដែរ? អាចថាជាមិត្តភក្តិ ក្រុមគ្រួសារ ឬគេអាចមានជម្រើសផ្សេងទៀតក្រៅពីអ្នក? រឿងរ៉ាវទាំងនេះកំពុងតែចាប់ផ្តើមធ្វើឱ្យអ្នកមានអារម្មណ៍អន់ចិត្ត និងហត់នឿយបន្តិចថា ហេតុអ្វីបានជាអ្នកត្រូវអង្គុយរង់ចាំរឿងបែបនេះ ទោះយ៉ាងណាក៏ដោយ អ្នកនិងគេនៅតែមិនកាត់ផ្តាច់គ្នាទេ សូមអត់ធ្មត់ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok