Emojis ដែលអ្នកប្រើជាប្រចាំ អាចដឹងថាអ្នកជាមនុស្សបែបណាចំពោះរឿងស្នេហា

តើអ្នកចង់ដឹងទេថា តើពេលមានស្នេហាអ្នកនឹងជាមនុស្សបែបណាទេ? ពេល​យើង​មាន​ស្នេហា ជួនកាល​យើងមិនអាចដឹង​ច្បាស់​ពី​ខ្លួន​ឯងទេ ហើយមនុស្ស​ជុំវិញ​ខ្លួន​ខ្លះ​ គិតថា​យើង​ផ្លាស់​ប្តូរ​ដោយ​មិន​ដឹង​ខ្លួន។ ចិត្តវិទ្យាប្រៀបដូចជាកញ្ចក់សម្រាប់យើងស្គាល់ខ្លួនឯង ហើយវាអាចជួយឱ្យយើងស្វែងរកវិធីដើម្បីជួយយើងសម្របខ្លួនទៅនឹងស្ថានភាពទំនាក់ទំនងរបស់អ្នក ហើយអ្នកអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ និងអាចជួយឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែប្រសើរទៀតផង។

តោះ មកលេងហ្គេមចិត្តសាស្រ្តមួយនេះ ដែលអាចទាយដឹងពីទំនោរស្នេហារបស់អ្នកពីការជ្រើសរើសយករូប emojis ដែលអ្នកពេញចិត្ត ឬអ្នកឧស្សាហ៍លេងលើ Facebook LINE និង Twitter ។

តើមកមើលថាតើ emojis ៤ខាងក្រោមអ្នកពេញចិត្តមួយណា ហើយប្រើប្រាស់ច្រើនជាងគេ ៖

A. ទឹកមុខអង្វរ

B. មុខមានចិញ្ចៀនទេវតានៅលើក្បាល

C. មុខយំ

D. មុខភ្នែកបេះដូង

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI4MDg5LzVjZmI3NWRiLTFhNjgtNDBkZi1iNjU5LTMwZTJhLmpwZw==

បន្ទាប់ពីអ្នកបានជ្រើសរើសហើយ តោះទៅមើលចម្លើយខាងក្រោម ៖

A. ទឹកមុខអង្វរ


អ្វីដែលអ្នកត្រូវការគឺជា​សេចក្តី​ស្រឡាញ់​ ដែល​ធ្វើ​ឱ្យ​អ្នក​មានសេចក្តីសុខ​ខាង​ផ្លូវ​ចិត្ត។ អ្នក​ជាមនុស្សម្នាក់ដែលពូកែ Take Care  មើល​ថែ​អ្នក​ដ៏​ទៃណាស់ ជាពិសេសមនុស្សដែលអ្នកស្រលាញ់។ ពេលមានស្នេហា អ្នកនឹងលែងមានរឿងលាក់កំបាំងហើយ ហើយស្នេហារបស់អ្នកនឹងអាចធ្វើឱ្យអ្នកមានសេចក្តីសុខផ្លូវចិត្ត និងមានចរិតចាស់ទុំផងដែរ។

B. មុខមានចិញ្ចៀនទេវតានៅលើក្បាល

អ្វីដែលអ្នកត្រូវការពេលមានស្នេហាគឺភាពច្បាស់លាស់ ហើយពេលដែលអ្នកស្រលាញ់នរណាម្នាក់អ្នកនឹងបង្ហាញយ៉ាងច្បាស់មិនលាក់លៀម និងជាមនុស្សដែលពូកែរក្សាអារម្មណ៍ចំពោះមនុស្សជាទីស្រលាញ់ផងដែរ។  ក្តីស្រលាញ់របស់អ្នកមានទំហំធំធេងណាស់ ហើយសម្រាប់មនុស្សជាទីស្រលាញ់អ្នកអាចស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង ឬអ្នកអាចដេញតាមមនុស្សដែលអ្នកស្រលាញ់ដោយមិននឿយហត់ទឿតផង។ ឆន្ទៈលើសេចក្តីស្នេហាដ៏លើសលប់នេះ នឹងធ្វើឱ្យស្នេហារបស់អ្នករលូនល្អ ឬសមបំណងនៅថ្ងៃមុខដោយមិនបាច់បារម្ភច្រើនទេ ប្រឹងតែធ្វើល្អ ប្រឹងបន្តទង្វើរបស់អ្នកបែបនេះទៅ ស្នេហា​ពិត នឹង​ប្រាកដ​នៅ​នឹងមុខរបស់​អ្នក។

C. មុខយំ

អ្វីដែលអ្នកត្រូវការគឺ សេចក្តីស្រឡាញ់ដ៏រឹងមាំ និងជាស្នេហា​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​កក់​ក្តៅ​​ ប៉ុន្តែមិនមែនជាអារម្មណ៍ចង់សាងជីវិតរៀបការឡើយ។  អ្នកគ្រាន់តែចង់មានពេលវេលាដ៏ស្ងប់ស្ងាត់មួយ ដែលអាចចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់ អារម្មណ៍ដែលជិតស្និទ្ធ ស្ងប់សុខ និងមានក្តីសុខបែបឯកជាន។ អារម្មណ៍ស្នេហារបស់អ្នកមិនមែនបែបពុះកញ្ជ្រោលប្រញាប់ទៅណាទេ តែជាស្នេហាបែបចាស់ទុំ រក្សាទំនាក់ទំនងជាមួយគ្នា និងស្រលាញ់តិចៗតែបានយូរ ដែលអាចបង្កើតសុភមង្គល និងអាចស្គាល់ចិត្តគ្នាកាន់តែច្បាស់។

D. មុខភ្នែកបេះដូង

អ្វីដែលអ្នកត្រូវការគឺ ស្នេហាដែលអាចអាចសម្របខ្លួននឹងគ្នា។ នៅពេលណាមួយដែលអ្នកប្រាកដចិត្តថាជ្រើសរើសមនុស្សណាម្នាក់ជាមនុស្សជាទីស្រលាញ់ហើយ អ្នកនឹងត្រៀមខ្លួនសម្រប និងផ្លាស់ប្តូរដើម្បីមនុស្សជាទីស្រលាញ់។ ការប្តេជ្ញាចិត្តសម្របតាម របស់អ្នកនឹងធ្វើឱ្យស្នេហារបស់អ្នកអាចរក្សាបានគង់វង្សយូរអង្វែង ។ តែអ្នកក៏មិនត្រូវសម្រប និងតាមគូស្នេហ៍របស់អ្នកពេកអី ត្រូវធ្វើតាម កាលៈទេសៈ ឬ​ស្ថានភាព កុំ​ធ្វើអ្វីជ្រុលពេកដែលនាំឱ្យអ្នកមានសម្ពាធទៅវិញទេ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក