៤ រឿង​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់ មុន​ពេល​រៀបការ ​ប្រយ័ត្ន​ជីវិត​គូ​ក្លាយ​ជាកម្ម

មនុស្ស​យើង​គួរ​តែ​ស្គាល់​ចិត្ត​គ្នា​ឲ្យ​បាន​យូរ និង​យល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់​សិន សឹម​ប្រលូក​ទៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ព្រោះ​មក​ដល់​ចំណុច​នេះ​មិន​មែន​ចង់​បែក ចង់​ចែក​ផ្លូវ​ ងាយៗ​ដូច​ជីវិត​ត្រឹម​ជា​សង្សារ​នឹង​គ្នា​នោះ​ទេ។

ចំណុច​ទាំង ៤ ខាង​ក្រោម សម្រាប់​មនុស្ស​ស្រី គួរ​តែ​និយាយ​និង​បង្ហាញ​ឲ្យ​បុរស​យល់​ឲ្យ​ច្បាស់ ថា​គេ​អាច​ទទួល​យក​បាន​ឬ​អត់ មុន​រៀបការ​នឹង​គ្នា ដើម្បី​បញ្ចៀស​បញ្ហា​ទៅ​ពេល​ខាង​មុខ៖

៤) យល់​ពី​របៀប​មើល​ថែ​គ្នា

Ice_screenshot_20210806 120035

អ្នក​ត្រូវ​ដឹង​ជា​មុន ថា​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់ មើល​ថែ​ដៃ​គូ​ដោយ​របៀប​ណា ជា​ពិសេស​នៅ​ពេល​ទាស់ទែង ឬ​អាក់អន់​ចិត្ត​គ្នា។ មិន​មែន​ទាំង​សង​ខាង​ទម្លាប់​នៅ​ស្ងៀម​ ហើយ​បៀម​ទុក្ខ​រហូត​ទេ។ ដូច្នេះ​គួរ​ទម្លាប់​ពី​ចំណុច​ចាប់ផ្តើម​ពី​សង្សារ​ទៅ ថា​ពេល​ឈ្លោះ ទាំង​សង​ខាង​នឹង​មាន​ដំណោះស្រាយ​បែប​ណា ហើយ​ត្រូវ​បន្ត​បែប​ហ្នឹង​រហូត​ទៅ។

៣) ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ

Ice_screenshot_20210806 120042

តើ​អ្នក​នឹង​បែងចែក​ការ​ចំណាយ​ដោយ​របៀប​ណា ជា​ធម្មតា​ពេល​ឈាន​ដល់​ជីវិត​គូ មិន​មែន​ទៅ​ចាយ​លុយ​រៀង​ខ្លួន​នោះ​ទេ ពោល​គឺ​ក្លាយ​ជា​ចំណូល​ ចំណាយ​រួម​គ្នា​ហើយ។ ដូច្នេះ​គួរ​តែ​ពិភាក្សា​ជា​មុន ថា​របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ​ត្រូវ​កំណត់​បែប​ណា​ខ្លះ ដើម្បី​ឲ្យ​គ្រួសារ​មួយ​មាន​សុភមង្គល និង​ពុំ​មាន​បញ្ហា​ត្រង់​ផ្នែក​នោះ។ ជៀសវាង​ទៅ​ថ្ងៃ​មុខ ឃើញ​លុយ​ជា​ធំ លែង​យល់​ចិត្ត​គ្នា ក៏​នាំ​ឲ្យ​គ្រួសារ​ខ្លះ​បែកបាក់​ក៏​បាន។


២) ត្រូវ​យល់​ពី​គ្រួសារ​ទាំង​សង​ខាង

Ice_screenshot_20210806 120052

គួរ​តែ​យល់​ពី​គ្រួសារ​ទាំង​សង​ខាង​ជា​មុន ថា​អ្នក​អាច​សម្រប​នឹង​ស្ថានភាព​នោះ​បាន​ឬ​អត់។ ពេល​ខ្លះ​គ្រួសារ​ខាង​ប្រុស​មាន​បញ្ហា​នេះ បញ្ហា​នោះ ក៏​អ្នក​គួរ​តែ​ជជែក​ជាមួយ​ដៃ​គូ​ជា​មុន ថា​អ្នក​អាច​ទៅ​រួច ឬ​ត្រូវ​ដោះស្រាយ​បែប​ណា។ ទម្លាប់​នៃ​ការ​រស់នៅ​ជីវិត​គូ ក្រោយ​រៀបការ​គួរ​តែ​នៅ​ដាច់​ដោយឡែក​ពី​គ្រួសារ​សាច់​ថ្លៃ គឺ​ល្អ​បំផុត។

១) ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​កំណើត​កូន

Ice_screenshot_20210806 120058

គូ​ស្នេហ៍​ខ្លះ​ក៏​មាន​ទំនាស់​នឹង​គ្នា​រឿង​បង្កើត​កូន​នេះ​ដែរ ខ្លះ​គិត​ថា​មិន​ទាន់​ចង់​បាន​កូន​ទេ សឹម​មាន​ជីវិត​រាង​ធូរធារ​ ឬ​នឹងន​បន្តិច​សិន ខ្លះ​ទៀត​ក៏​គិត​ថា​គួរ​តែ​មាន​បណ្តើរៗ។ វា​ជា​បញ្ហា​ដែល​អ្នក​អាច​ទាស់​គ្នា​នៅ​ពេល​ក្រោយ ឬ​ខាង​ស្រី​មិន​ទាន់​ត្រៀម​ខ្លួន​ក្លាយ​ជា​ម្តាយ​គេ។

៤ ចំណុច​ខាង​លើ​គ្រាន់​តែ​ជា​បញ្ហា​ចម្បង​ធំៗ​ប៉ុណ្ណោះ ដោយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ក៏​រមែង​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត ដែល​អាច​នឹង​កើត​មាន តែ​សំខាន់​គឺ​អ្នក​ទាំង​ពីរ​គួរ​មាន​ការ​អធ្យាស្រ័យ យោគយល់​គ្នា និង​កុំ​ឆាប់​បោះបង់​ពេក ហើយ​បើ​ក្រោយ​មាន​កូន​ទៀត គឺ​កាន់​តែ​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក