ទម្លាប់ធម្មតាៗទាំង៤ ដែលអ្នកគិតថាមិនអី តែវានឹងធ្វើឱ្យមនុស្សស្រីបាត់បង់តម្លៃ និងអភ័ព្វក្នុងជីវិត

ជាការពិតណាស់ មានទម្លាប់ និងចរិតមួយចំនួនរបស់មនុស្សស្រី អាចកំណត់ដំណើរជីវិតរបស់មនុស្សស្រី និងតម្លៃរបស់នាងបានយ៉ាងច្បាស់។ យ៉ាងណាមិញ ទម្លាប់ដែលអ្នកគិតថាងាយៗ ធម្មតាមួយចំនួន ពិតជាធ្វើឱ្យអ្នកបាត់បង់តម្លៃ សេចក្ដីថ្លៃថ្នូរ និងអាចឱ្យអ្នកអភ័ព្វទៅថ្ងៃណាមួយមិនខាន។

១. និយាយដើមអ្នកដទៃ

នេះគឺជាទម្លាប់អាក្រក់បំផុតរបស់ស្ត្រីភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងគួរតែស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន កុំយករឿងរបស់អ្នកដទៃ មកនិយាយថែមថយ បន្ថែមល្បោយ ប្រតិដ្ឋបង្ខូចឈ្មោះគេឱ្យសោះ។ ព្រោះ​ការ​បំភ្លៃ​រឿង​អ្នក​ដទៃ​ជា​អំពើ​បាប​ពាក្យ​សម្ដី​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ។ គិត​ទៅ​នរណា​ហ៊ាន​ជឿ ហ៊ាន​រាប់អាន​នារី​ដែល​ជំនាញ​បំភ្លៃ​រឿង​គ្រប់​យ៉ាងបែបហ្នឹង?

២. ត្អូញត្អែរ រអ៊ូរទាំ

ស្ត្រី​តឹងរឹងជាមួយ​អ្នក​ដទៃ​ខ្លាំង​ពេក ជាពិសេស​ជាមួយ​ស្វាមី រាល់​ពេល​បើក​មាត់​និយាយ​ពាក្យ​មិន​សប្បាយ​ចិត្ត។ អ្នក​មិន​ត្រឹម​តែ​រង​ទុក្ខ​ទេ ប៉ុន្តែ​អ្នក​ក៏​នាំ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​មក​រង​ទុក្ខ​ផងដែរ។

ស្ត្រីគួរតែចេះបើកចិត្តឱ្យទូលាយ ចេះអធ្យាស្រ័យ និងទទួលយកចំណុចខ្វះខាតរបស់អ្នកដទៃ ជាពិសេសជាមួយស្វាមីដែលនៅជិតខ្លួនរាល់ថ្ងៃ។ ដោយសារតែគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ ការស្វែងរកនរណាម្នាក់ដែលមិនដែលមានកំហុស ឬខកខានគឺមិនអាចទៅរួចទេ។


៣. ងប់ងល់ ឈ្លក់វង្វេង គ្រប់គ្រងខ្លាំងពេក

ស្ត្រីជាច្រើនតែងតែផ្តល់សិទ្ធិឱ្យខ្លួនឯងក្នុងការគ្រប់គ្រងភាពឯកជនភាពរបស់ស្វាមី។ មិន​ថា​ទូរសព្ទ កុំព្យូទ័រ ឬ​កម្មវិធី​ផ្សេងៗ​ទេ ប្រពន្ធ​ចង់​ឃើញ​ប្តី​និយាយ​ជាមួយ​នរណា។

ប៉ុន្តែការចង់ដឹងចង់ឃើញ និងព្យាយាមគ្រប់គ្រងខ្លាំងពេកនឹងធ្វើឱ្យស្វាមីរបស់អ្នក និងមនុស្សជុំវិញខ្លួនមានអារម្មណ៍មិនស្រួល មានអារម្មណ៍ថាចង់ឃ្លាតឆ្ងាយពីអ្នកយ៉ាងខ្លាំង។

៤. បង្ហោះរឿងផ្ទាល់ខ្លួនច្រើនពេកនៅលើបណ្តាញសង្គម

ស្ត្រីដឹងទេ ការលាតត្រដាងរឿងផ្ទាល់ខ្លួនច្រើនពេកនៅលើទំព័រហ្វេសប៊ុក គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់មនុស្សស្រី ជាពិសេសការបើកចំហរមាត់អាក្រក់ដាក់ប្តី យំសោកឱ្យពិភពលោកទាំងមូលបានដឹង។ ព្រោះ​មនុស្ស​ដែល​អាណិត​អ្នក​មាន​តិច​ណាស់ ប៉ុន្តែ​អ្នក​ដែល​នៅ​ស្ងៀម​សើច​នឹង​ការ​ឈឺ​ចាប់​របស់​អ្នក​មាន​ច្រើន៕

ប្រភព ៖ Phunutoday / Knongsrok