បើមិនពូកែរកលុយច្រើនទេ ស្រ្តីគួរមាន ៣ ចំណុចនេះ ដើម្បីចងចិត្តស្វាមីដកចិត្តមិនរួច!

ជាការពិតណាស់ដែលគេតែងលើកឡើងថា ទ្រព្យសម្បត្តិ លុយកាក់ ជារបស់មានតម្លៃនិងមានសារសំខាន់ណាស់សម្រាប់គ្រួសារម្នាក់ៗលើពិភពលោកនេះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី វាក៏គ្រាន់ជាសម្បត្តិក្រៅកាយប៉ុណ្ណោះ ដែលមិនអាចមានតម្លៃស្មើនឹងសុភមង្គល ការគោរព ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមករវាងប្តីប្រពន្ធក្នុងគ្រួសារឡើយ។

យ៉ាងណាមិញ ស្រ្តីដែលជាប្រពន្ធ គួរចងចាំថា ប្រសិនបើអ្នកមិនមែនជាមនុស្សពូកែធ្វើការរកប្រាក់ចូលក្នុងគ្រួសារទេ ត្រូវតែមានចំណុចសំខាន់ ៣ ជាប់ខ្លួនជាដរាប ដើម្បីជម្រុញចិត្តស្វាមីបំបាត់ភាពនឿយហត់៖

១.ការគោរព

បុរស​អាច​តាមលួងលោម​ប្រពន្ធ​ ហើយអាច​អនុញ្ញាតឲ្យ​ប្រពន្ធ​ធ្វើ​បាប​តាម​ចិត្តដែល​ចង់បានដែរ ប៉ុន្តែ​មិនមែនមានន័យថា អាច​អត់​ធ្មត់​ចំពោះ​ទង្វើរ​មិន​គោរព​ពី​ប្រពន្ធ​​ឡើយ។ ហេតុនេះ ទោះបីជាបុរសមិនសូវមានប្រាក់ច្រើន គ្មានការងារខ្ពង់ខ្ពស់ តួនាទីល្អ ក្នុងនាមជាប្រពន្ធដាច់ខាតត្រូវតែគោរពប្តី។

២.ការកោតសរសើរ


សកម្មភាពនេះជាអ្វីដែលប្តីគ្រប់រូបតែងតែចង់បានពីប្រពន្ធ ជា​ជាងពាក្យថា​"ស្រលាញ់"។ ជាពិសេស នៅពេលដែលបុរសជាប្តីត្រូវបានទទួលស្គាល់និងកោតសរសើរពីសមត្ថភាពរបស់គាត់ភ្លាម ដែលជាហេតុធ្វើឲ្យគាត់កាន់តែស្រលាញ់ប្រពន្ធលើសដើម។

ម្យ៉ាងទៀត ដោយមានទំនួលខុសត្រូវជាច្រើនក្នុងគ្រួសារទាំងមូលត្រូវស្ថិតនៅលើស្មារបស់គាត់ជាអ្នកទទួលខុសត្រូវ ដូច្នេះ ក្រោយធ្វើអ្វីមួយ បុរសតែងចង់ពាក្យសរសើរ និងការលើកទឹកចិត្តពីមាត់ប្រពន្ធរបស់គាត់ ដើម្បីបំភ្លេចភាពនឿយហត់ទាំងអស់ ថែមទាំងបានជួយ​គាត់​ឲ្យ​មាន​ស្មារតី​ឡើង​វិញ ព្រម​ទាំង​ជឿជាក់​លើ​ខ្លួន​គាត់​បន្ថែម​ទៀតផងដែរ។

៣.គោរពកន្លែងឯកជន

បុរសទាំងអស់នៅក្នុងពិភពលោកតែងមានបំណងប្រាថ្នាមួយគឺចង់មានកន្លែងផ្ទាល់ខ្លួននៅពេលចាំបាច់ ព្រោះកន្លែងមួយនេះអាចធ្វើ​ឱ្យ​បុរស​មាន​ផាសុកភាព​ពេល​លះបង់​តណ្ហា​របស់​ខ្លួន។ ក្នុងករណីនេះប្រពន្ធប្រសិនបើ​គ្រប់គ្រង​បុរស​តឹងរឹង​ពេក​ នៅថ្ងៃណាមួយប្រាកដណាស់អាច​ធ្វើ​ឱ្យ​អាពាហ៍ពិពាហ៍​កាន់តែ​តានតឹង មានតែភាពមួហ្មង​ រហូតដល់បែកគ្នាជាក់ជាមិនខាន៕

ប្រភព៖ បរទេស