បើកបៀមើល ចង់ដឹងអ្នកនឹងមានឱកាសក្លាយជាអ្នកមានឬអត់ ចាប់ពីដើមឆ្នាំនេះដល់ចុងឆ្នាំ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាពីឆ្នាំនេះដល់ចុងឆ្នាំអ្នកនឹងមានឱកាសក្លាយជាអ្នកមានឬអត់? ឬគ្រាន់តែល្មមធូរធារ?

Picsart_22 01 28_08 06 25 864

របៀបលេង

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។

3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។

សន្លឹកបៀទី 1

អ្នកនឹងក្លាយជាអ្នកមានដោយការធ្វើការ ដោយសារតែអ្នកគឺជាមនុស្សពូកែរកលុយ ប៉ុន្តែ​ត្រូវ​ដោះ​ដូរ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រហូត​ដល់​ប៉ះពាល់សុខភាព ទោះមិនមានកប់កំពូលតែល្មមធូរធារ ។


សន្លឹកបៀទី 2

មិនដល់ថ្នាក់មានកប់ពពកទេ តែអ្នកនឹងមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយ ព្រោះអ្នកជាមនុស្សចូលចិត្តរកលុយ ចូលចិត្តយកលុយទិញសុភមង្គលសម្រាប់ខ្លួនឯង ដូច្នេះអ្នកនឹងមាន​លុយ​ចាយ​យ៉ាង​ស្រួល​ដោយ​មិន​នឿយ​ហត់​ខ្លាំង ។

សន្លឹកបៀទី 3

មានឱកាសក្លាយជាអ្នកមាន ព្រោះអ្នកនឹងជួបគូព្រេងដ៏ស័ក្តិសម និងមានទ្រព្យសម្បត្តិហូរហៀរ ។

សន្លឹកបៀទី 4

អ្នកនឹងមិនទាន់មានឱកាសក្លាយជាអ្នកមានកំពូលទេ ប៉ុន្តែរាល់ពេលដែលអ្នកខ្វះខាតអព្ភូតហេតុនឹងកើតឡើង ឧទាហរណ៍មាននរណាម្នាក់មកជួយរឿងលុយកាក់ ច្រើនតែមានអ្នកលូកដៃចូលមកជួយ រហូតពេលខ្លះអ្នកមានអារម្មណ៍ថាបែបនេះវាមិនមានស្ថិរភាពទេ មិនដឹងពេលណាអាចជួបបញ្ហាអ្វីមួយក៏មិនដឹង ៕

ប្រភព៖ Knongsrok