ប្រពន្ធខំសន្សំលុយពេញមួយជីវិត ក្រោយស្លាប់ ស្រីប្តីអរគុណដែលខំរកលុយមួយជីវិតទុកឱ្យខ្លួន

ប្តីប្រពន្ធមួយគូ ក្រោយរៀបការហើយ រស់នៅយ៉ាងសន្សំសំចៃ មួយថ្ងៃៗពួកគាត់គិតតែខំរកសុី។ ហាងគាត់ បើកលឿនជាងគេនៅពេលព្រឹក ហើយបិទយឺតជាងគេនៅពេលយប់។

១០ឆ្នាំក្រោយ ដោយសារតែប្រពន្ធពូកែសន្សំលុយពួកគេមានប្រាក់ចំនួន ៣០ មុឺនដុល្លារនៅក្នុងធនាគារ។ ស្រ្តីជាប្រពន្ធ សន្សំសំចៃណាស់ ទិញសំលៀកបំពាក់ថ្មីតែ ៣ ឈុតក្នុងមួយឆ្នាំ គឺកំឡុងពេលចូលឆ្នាំថ្មី។ កាបូបមិនដែលមានម៉ាក ហើយមិនដែលចូលរួមកម្មវិធីសង្គម ឬដើរលេងជាមួយមិត្តភក្តិឡើយ។

9 (1)

ប្តីប្រពន្ធនេះ ក៏មិនដែលធ្វើដំណើរកំសាន្តដែរ។ សូម្បីតែទៅញ៉ាំបាយនៅភោជនីយដ្ឋាន មួយឆ្នាំ ២ដង ក៏អាចរាប់ថាច្រើន សូម្បីតែអ្នកជិតខាងក៏កម្រនិយាយលេងជាមួយណាស់។

នៅអាយុ ៤៥ ឆ្នាំ ស្រ្តីជាប្រពន្ធស្រាប់តែគាំងបេះដូងស្លាប់។ មិនដល់មួយឆ្នាំផង បុរសជាប្តីបានរៀបការជាមួយនារីជំនួយការហាងរបស់គាត់។ ប្រពន្ធថ្មីម្នាក់នេះ តែងប្រាប់អ្នកជិតខាង ដោយស្នាមញញឹមរីករាយថា "​ អរគុណថៅកែស្រី ដែលខំរកលុយមួយជីវិតទុកឱ្យខ្លួន " ។

0e1781b9 0737 4536 A8c9 6b4e26ee4c61

#ដំបូន្មានសំរាប់មនុស្សស្រី៖

១. ថែរក្សាសុខភាពរបស់អ្នក ដោយការធ្វើលំហាត់ប្រាណ និងទទួលទានអាហារដែលមានជីវជាតិល្អ

២. ថែរក្សារូបរាងកាយអ្នកឱ្យនៅក្មេង


៣. ស្លៀកសម្លៀកបំពាក់សមរម្យ

៤. ប្រើរបស់ល្អ តាមលទ្ធភាព

៥. ចេញទៅដើរលេងជាមួយគ្រួសារអោយបាន ២ ៣ដងក្នុងមួយឆ្នាំ

៦. បង្កើតមិត្ត ជាមួយមនុស្សល្អអោយច្រើន

៧. ផ្តល់អំណោយសប្បុរសធម៌

៨. ត្រូវចេះស្វែងរកចំណេះដឹងថ្មីៗ

សន្សំសំចៃគឺល្អ តែត្រូវប្រើលុយរបស់អ្នកអោយបានត្រឹមត្រូវ ដោយមានគោលដៅច្បាស់លាស់ និងមិនហួសប្រមាណ។

តែបើអ្នកមិនចេះប្រើលុយអោយជីវិតបានរីករាយខ្លះទេ ពេលស្លាប់ទៅអ្នកដទៃនឹងរីករាយជំនួសអ្នក៕

#ប្រែសំរួលពីអត្ថបទបរទេស #វរលក្ខណ៍

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក