មនុស្សមានអត្តចរិតដូចអ្នកសមនឹងអាជីពបែបណា? សាកល្បងរើសរូបកាដូមួយដែលអ្នកពេញចិត្ត ហើយចូលអានចម្លើយចង់ដឹងឆុតអត់

សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈ ពីកាដូមួយដែលអ្នកចូលចិត្ត សូមជ្រើសរើសរូបកាដូ ដែលទាក់ទាញភ្នែករបស់អ្នក ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។

លេខ ១

012111

អ្នកមានចរិតសុភាពរាបសារ មិនចេះតម្កើងឬក ហើយពេញចិត្តនឹងការរស់នៅបែបសាមញ្ញ ប្រសិនបើមានពួកពូកែដ្រាម៉ាចូលមកអ្នកប្រាកដជាចេញឆ្ងាយមិនយកខ្លួនបៀតទេ ព្រោះតែអ្នកមិនចូលមនុស្សប្រភេទនេះ វាមិនមែនថាអ្នកកំសាកទេ ប៉ុន្តែដោយសារតែអ្នកស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយប្រសិនបើជៀសមិនរួច អ្នកនឹងប្រើចិត្តវិទ្យាជាវិធីទន់ភ្លន់ធ្វើឲ្យរឿងគ្រប់យ៉ាងស្ងប់សុខ។ ម្លោះហើយអ្នកស័ក្តិសមនឹងការងារដែលត្រូវការជំនាញសម្របសម្រួល ដូចជាទីប្រឹក្សា ឬជាអ្នកសម្របសម្រួលការងារ ។

លេខ ២

022111

អ្នកគឺជាមនុស្សស្រឡាញ់សេរីភាព និងអ្វីដែលថ្មី ជាប់ចិត្តនឹងការប្រកួតប្រជែង អ្នកមិនចូលចិត្តធ្វើអ្វីដដែលៗ ម្តងហើយម្តងទៀតដូចជាកង្កែបក្នុងអណ្តូងទេ ។ គោលដៅរបស់អ្នក គឺបើកទំព័រថ្មីនៃជីវិតរាល់ថ្ងៃ អ្នកថែមទាំងមានភាពច្នៃប្រឌិតខ្ពស់ និងមានគំនិតថ្មីៗជាច្រើន ដូច្នេះអ្នកស័ក្តិសមសម្រាប់ការងារផ្អែកលើគំនិត រួមទាំងការងារដែលធ្វើការដោយខ្លួនឯងដូចជា អ្នកនិពន្ធ អ្នកច្នៃប្រឌិតឯករាជ្យ ឬម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ។

លេខ ៣

032111


អ្នកជាមនុស្សស្រស់ស្រាយ មានភាពរួសរាយរាក់ទាក់ មានជំនាញទំនាក់ទំនងល្អ មានមិត្តភក្តិច្រើន មានសមត្ថភាពបង្កើតមិត្តជាមួយមនុស្សគ្រប់ប្រភេទ និងដឹងពីអ្វីដែលត្រូវនិយាយ អ្វីដែលមិនត្រូវនិយាយ ថែមទាំងពូកែទាយចិត្តមនុស្សទៀត ។ ដោយសារអ្នកជាមនុស្សដែលចូលចិត្តទំនាក់ទំនង ជាមួយមនុស្សថ្មីគ្រប់ពេលវេលា ធ្វើឱ្យអ្នកជាមនុស្សពូកែសង្កេត ដូច្នេះអ្នកស័ក្តិសមនឹងការងារដែលត្រូវការជំនាញទំនាក់ទំនងជាចម្បងដូចជា អ្នកលក់ អ្នកទីផ្សារ អ្នកនាំភ្ញៀវ ឬអ្នកធ្វើអត្ថាធិប្បាយ ។

លេខ ៤

042111

អ្នកគឺជាមនុស្សដែលមានស្ថិរភាពអារម្មណ៍ខ្ពស់ មិនងាយឆេវឆាវ មិនថាស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណាទេ អ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានយ៉ាងល្អ។ អ្នកអាចគ្រប់គ្រងស្ថានភាពបានទាំងអស់ ហើយក៏រៀបចំជីវិតបានយ៉ាងល្អ មានភាពផ្ចិតផ្ចង់ មានការប្រុងប្រយ័ត្ន និងអាចទុកចិត្តបាន។ ដូច្នេះអ្នកស័ក្តិសមនឹងការងារដែលត្រូវការភាពជាក់លាក់ និងភាពអត់ធ្មត់ដូចជា ប្រតិបត្តិករ អធិការ ឬលេខាធិការជាដើម ។

លេខ ៥

052111

អ្នកជាមនុស្សពូកែសង្កេត ចូលចិត្តរៀបចំគ្រប់យ៉ាងឲ្យមានរបៀបរៀបរយ  ដឹងពីរបៀបអភិវឌ្ឍខ្លួនឯង និងអ្នកនៅជុំវិញខ្លួនឱ្យកាន់តែប្រសើរឡើងជានិច្ច។ លើសពីនេះ អ្នកថែមទាំងពូកែអានមនុស្ស ដឹងថានរណាមានអត្តចរិតបែបណា ស័ក្តិសមនឹងការងារបែបណា? ដូច្នេះអ្នកស័ក្តិសមនឹងការងារ ដែលត្រូវការជំនាញរៀបចំផែនការ ឬជំនាញគ្រប់គ្រងដូចជា អ្នកវិភាគធនធានមនុស្ស អ្នករៀបចំផែនការ អ្នកប្រើយុទ្ធសាស្ត្រ ប្រធាននាយកដ្ឋាន អ្នកគ្រប់គ្រង ឬជានាយកប្រតិបត្តិ ៕

ប្រភព៖ Knongsrok