សេដ្ឋីជាន់ថ្មីអាចជាអ្នកឬអត់? រើសសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ហើយចូលទៅអានចម្លើយពិត

ពាក្យថា 'សេដ្ឋី' ជឿថាគ្រប់គ្នាច្បាស់ជាចង់បានដូចគ្នា ដែល​ដូច​យើង​ដឹង​ហើយ​ថា​សេដ្ឋកិច្ច​ក្នុង​សម័យ​នេះ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ មិន​ថា​អាជីព​អ្វី​ក៏ត្រូវ​រង​ឥទ្ធិពល​ពី​ស្ថានភាព​កូវីដ​ដែល​រីក​រាល​ដាលទូទាំងពិភពលោក ប៉ុន្តែ​បើ​យើង​ដឹង​ទៅ​ថ្ងៃ​មុខ​ជា​រឿង​ល្អ ។

ម្ល៉ោះហើយថ្ងៃនេះគេហទំព័រ Knongsrok យើងបាននាំការទស្សន៍ទាយសន្លឹក​បៀនិង​ប្រធាន​បទ "មហាសេដ្ឋីជាន់ថ្មីអាចជាអ្នក! តោះចាំអីទៀត រើសសន្លឹកបៀដែលអ្នកចាប់អារម្មណ៍មួយទៅ ។

IMG_20220122_133440_748

របៀបលេង

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក

3). រំកិលទៅអានចម្លើយដែលអ្នកបានរើស

សូមឲ្យប្រិយមិត្តជួបតែសំណាងល្អ

 

W644.jpeg 2


សន្លឹកបៀទី 1

សម្រាប់អ្នកដែលជ្រើសរើសលេខ 1 សន្លឹកបៀដែលអ្នកទទួលបានគឺ Page of Pentacles (អ្នកកាន់កាក់អ្នកមានទ្រព្យសម្បត្តិ) អ្នកដែលរើសបៀនេះអាចញញឹមរីកថ្ពាល់បាន វាជាសន្លឹកបៀដ៏ល្អមួយ ព្រោះអ្នកស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមានភាពប្រសើរឡើង មិន​ថា​ការវិនិយោគ​​ក៏​មាន​សង្ឃឹម​ដែរ​ ហើយប្រសិនបើអ្នកសាកល្បងផ្សងសំណាងអ្នកអាចមានសង្ឃឹម ទោះបីមិនមែនជាសេដ្ឋីក្នុងមួយប៉ប្រិចភ្នែកក៏ដោយក៏ល្មមធូរធារដែរ ។

សន្លឹកបៀទី 2

សម្រាប់អ្នកដែលជ្រើសរើសលេខ 2 សន្លឹកបៀដែលអ្នកទទួលបានគឺ Eight of wands អ្នកដែលទទួលបានសន្លឹកបៀនេះគឺជាសញ្ញាដ៏ល្អបំផុត ព្រោះមិនថាអ្នកធ្វើការក្នុងវិស័យណាក៏ដោយ អ្នកនឹងទទួលបានជោគជ័យ លុយកាក់ក៏មានចាយពេញដៃ ចំណែក​ការ​ផ្សងសំណាងវិញ​ក៏អាចមានឱកាសដែរ រង្វាន់ធំគឺនៅចុងម្រាមដៃបើមានឱកាសអាចសាកល្បងបានតែកុំងប់ងុលឲ្យសោះ ។

សន្លឹកបៀទ 3

សម្រាប់អ្នកជ្រើសរើសលេខ 3 សន្លឹកបៀដែលអ្នកទទួលបានគឺ Ten of cups  ក្នុងចំណោមសន្លឹកបៀទាំងអស់ នេះគឺជាសន្លឹកបៀដ៏ល្អបំផុតព្រោះ មិនថារឿងការងារក៏រីកចម្រើន រឿងស្នេហាក៏ល្អូកល្អើន ចំណែករឿងលុយកាក់​អ្នកអាច​បញ្ជា​មិត្តភ័ក្តិ​ជុំវិញ​ខ្លួន​ឱ្យ​ហៅ​អ្នក​ថា​សេដ្ឋីបាន ព្រោះ​មិនថាអ្នកចាប់​អ្វី​ក៏ជោគជ័យរកស៊ីអ្វីក៏ត្រូវ សម្បូរ​សប្បាយដូច​សេដ្ឋីហើយ​គ្មាន​អ្វី​អាច​បញ្ឈប់​ការ​រីក​ចម្រើន​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​បាន​ឡើយ ។

សន្លឹកបៀទី 4

សម្រាប់​អ្នក​ជ្រើសរើស​លេខ​ ៤ សន្លឹកបៀ​ដែល​អ្នក​ទទួលបាន​គឺ​ Eight of swords ​មួយរយៈនេះអ្នកប្រហែលជាពិបាកក្នុងចិត្តបន្តិច មិនថារឿងការងារ ​ស្នេហា​និង​ហិរញ្ញវត្ថុ​ ទ្រព្យសម្បត្តិ​ក៏​ដូចជានៅទ្រឹង បត់ឆ្វេងឬស្តាំក៏គ្មាននរណាមកជួយជ្រោមជ្រែងដែរក្នុងអំឡុងពេលនេះ ដូច្នេះបើ​អ្នក​ណា​គិត​ចង់​ទិញអ្វីមួយចូលផ្ទះ ចង់ចេញរកស៊ី ឬចង់ផ្សងសំណាងត្រូវប្រុងប្រយ័ត្នព្រោះវាមានភាគរយបរាជ័យបាន ៕

ប្រភព៖ Knongsrok