តេស្តចិត្តសាស្ត្រ៖ រើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណាចំពោះមនុស្សជុំវិញខ្លួន?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។

1. ផ្ទះឈើ

1 107

អ្នកដែលចូលចិត្តផ្ទះឈើមានទំនោរជាមនុស្សប្រាកដប្រជា មានហេតុផល និងមិនឆាប់ធ្វើការសម្រេចចិត្តងាយៗទេ អ្នកតែងតែប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិមុនពេលសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះបើនរណាចង់បោកប្រាស់ពិបាកបន្តិចហើយ ។

អ្នករើសលេខមួយនេះជាមនុស្សឆ្លាតអាចមើលដឹងថានរណាកំពុងកុហក ដោយសារតែហេតុផលទាំងនេះហើយ​ជា​ញឹក​ញាប់​អ្នកច្រើនតែជាទី​ប្រឹក្សា​របស់​មនុស្ស​ជា​ច្រើន ​ជា​ពិសេស​អ្នក​ជិត​ស្និទ្ធ​គឺ​តែង​តែ​មក​ពិគ្រោះ​យោបល់​ជា​ញឹក​ញាប់ណាស់ ។

2. ផ្ទះថ្

2 101


អ្នកគឺជាមនុស្សល្អឥតខ្ចោះ មានភាពហ្មត់ចត់  ចូលចិត្តភាពច្បាស់លាស់ មានតម្លាភាព និងយុត្តិធម៌ក្នុងការសម្រេចចិត្ត ឬធ្វើកិច្ចការអ្វីមួយច្រើនតែគិតពីស្ថេរភាពជាចម្បង មិនចូលចិត្តធ្វើអ្វីដែលមានហានិភ័យទេ ។

ជាញឹកញាប់អ្នកជាមនុស្សស្តាប់យោបល់របស់អ្នកដទៃ ហើយព្យាយាមយល់ពីទស្សនៈរបស់ពួកគេមុនពេលធ្វើការសម្រេចចិត្តធ្វើអ្វីមួយ ។

ពេលខ្លះអ្នកមានភាពជាមនុស្សត្រង់ទៅត្រង់មក ហើយភាពស្មោះត្រង់ខុសថាខុស ត្រូវថាត្រូវរបស់អ្នកអាចធ្វើឱ្យគេខឹង ប៉ុន្តែ​ទាំងនេះ​មាន​គុណសម្បត្តិ​ដូចគ្នា​ដែល​ធ្វើ​ឱ្យ​អ្នក​លង់​ស្នេហ៍​នរណាម្នាក់ នៅក្នុងទំនាក់ទំនងត្រង់ទៅត្រង់មកដូចគ្នា លើសពីនេះ​អ្នក​មិន​ដែល​ខ្មាស់​អៀន​ក្នុង​ការ​និយាយ​ពី​គំនិត​របស់​អ្នក​ឡើយ។

3. ផ្ទះថ្មលាយឈើ

Picsart_22 01 18_22 52 34 334

អ្នក​ជា​មនុស្ស​ដែល​មាន​បញ្ញា​ផ្លូវ​ចិត្ត​ខ្ពស់ អ្នកចូលចិត្តជីវិតបែបសាមញ្ញៗ មិនច្របូកច្របល់ មិនចូលចិត្តធ្វើអ្វីដែលអន្ទះសារខ្វះការពិចារណាឡើយ ។

លើសពីនេះអ្នកជាមនុស្សយល់ចិត្តអ្នកទទៃ ដោយសមត្ថភាពពិសេសនេះហើយទើបធ្វើឱ្យអ្នកដ៏ទៃងាយបើកចិត្តជាមួយអ្នក ទើប​មិន​ចម្លែកទេដែលអ្នកមានមិត្តច្រើន ពេលខ្លះជាអ្នកឲ្យយោបល់គេក្នុងរឿងស្នេហាទៀតផង ៕

ប្រភព៖ Knongsrok