តើគេនិងអ្នកថ្មីល្អូកល្អើនគ្នាកម្រិតណា ឬជិតបែកគ្នានៅ? តោះសាកបើកបៀមើល

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាអតីតសង្សារនិងអ្នកថ្មីគេល្អូកល្អើនគ្នាកម្រិតណា ឬអាចនឹងជិតបែកគ្នាវិញឬនៅ? តោះសាកល្បងរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

Picsart_22 01 19_13 50 25 171

របៀបលេង

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។

3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។

សន្លឹកបៀទី 1

​មួយ​គូ​នោះគេស្រឡាញ់​គ្នា​ដល់​ទៅ ៨០-៩០% គ្រប់យ៉ាងដំណើរ​ការ​ទៅយ៉ាងល្អ ទោះបីជាមានរឿងដែលឈ្លោះគ្នា ឬមានព្រួយបារម្ភខ្លះក៏ដោយ ប៉ុន្តែ​គេនៅតែចង់​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​បាន​យូរ​អង្វែង បើ​អ្នក​ណា​ដែល​សង្ឃឹម​ថា​គេ​នឹង​បែក​គ្នា​សូម​បោះបង់​ក្តី​សង្ឃឹមទៅ ដោយសារតែគេមានភាពប្រាកដប្រជាជាមួយមនុស្សថ្មីណាស់ ។


សន្លឹកបៀទី 2

ជាមួយ​មនុស្ស​ថ្មី​គេ​មាន​អារម្មណ៍​ថា 50-50 គេ​នៅ​តែ​មិន​មាន​ទំនុក​ចិត្ត​លើ​អ្នក​ថ្មី​ទាំងស្រុងទេ នៅមានភាពស្ទាក់ស្ទើរមិនទាន់ដាក់ចិត្តស្រឡាញ់អស់ពីបេះដូង ប្រសិនបើគេមានអារម្មណ៍ថាអ្នកថ្មីមិនស៊ីសង្វាក់គ្នាគេនឹងចាកចេញភ្លាម តែក៏អាចក្លាយជាទំនាក់ទំនងជាក់លាក់ដែរមិនទាន់ប្រាកដ ១០០% ទេ ។

សន្លឹកបៀទី 3

ទំនាក់ទំនងរបស់គាត់ជាមួយអ្នកថ្មី អាច​ហៅ​ថា​ជា​ទំនាក់​ទំនង​ដែល​មាន​តែ​មនុស្ស​ពីរ​នាក់​ដែល​ដឹង គេមិនចង់បើកចំហឲ្យមនុស្សច្រើនដឹងទេ ប៉ុន្តែចាត់ទុកថា ok ក្នុងកម្រិតជាក់លាក់ 60-70% គ្រាន់តែមិនទាន់បានប្រកាសពីស្ថានភាពពិតប្រាកដឲ្យទូលាយទេ ។

សន្លឹកបៀទី 4

ទំនាក់ទំនងរបស់គេជាមួយអ្នកថ្មីមានទំនោរមិនជោគជ័យខ្លាំង​ គេព្យាយាមផ្សះផ្សារ​ ព្យាយាមដើរទៅមុខសម្រាប់ទំនាក់ទំនង​ ប៉ុន្តែហាក់បីដូចជាមិនអាចបន្តបាន​ទេ បែបជៀសមិនផុតពីត្រូវចែកផ្លូវគ្នាឡើយ ៕

ប្រភព៖ Knongsrok