រើសកូនសោវេទមន្តបើកទ្វាអនាគត! ចង់ដឹងឆ្នាំថ្មីនេះអ្នកនឹងជួបរឿងអ្វីខ្លះ ហើយត្រូវធ្វើយ៉ាងណាឲ្យចក្រវាលបើកផ្លូវ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលជោគជតារាសីក្នុងឆ្នាំថ្មីរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតកូនសោវេទមន្តមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។

Picsart_22 01 20_13 12 42 296

កូនសោទី 1

1 26

ជាកូនសោទេពធីតាបីអង្គតំណាងឱ្យវដ្តនៃជីវិត វា​មាន​ន័យ​ថា​រឿង​ថ្មីៗ ល្អ​ៗ ថាមពល​វិជ្ជមាន​ រួមទាំងភាពជោគជ័យកំពុងចូលមកក្នុងជីវិតរបស់អ្នក ជាការចាប់ផ្តើមឆ្នាំថ្មីជាមួយគោលដៅថ្មី ។

អ្នកចាំបាច់ត្រូវផ្តោតលើបច្ចុប្បន្នឱ្យបានច្រើនបំផុត នៅពេលអ្នកកាន់តែបន្ថែមសេចក្ដីព្យាយាមចូលទៅទៀតចក្រវាលនឹងបើកភ្នែកជួយអ្នក ប៉ុន្តែដូចដែលបានរៀបរាប់នៅខាងដើមកូនសោរនៃទេពធីតាតំណាងឱ្យវដ្តជីវិតមានកើត-ចាស់-ឈឺ-ស្លាប់ ជីវិត​សត្វលោកមាន​ការ​ឡើង​ចុះដូច្នេះ​វា​ជា​ធម្មជាតិ ម្ល៉ោះហើយសូម​រស់​នៅ​ដោយ​​ការ​ប្រុងប្រយ័ត្ន ពេលឡើងកុំរង្វេង ពេលចុះក្រោមកុំបាក់ទឹកចិត្ត ។

កូនសោទី 2

2 22

កូនសោ Cupid គឺជានិមិត្តសញ្ញាទេពធីតានៃសេចក្តីស្រឡាញ់ នេះមានន័យថាស្នេហានឹងមានឥទ្ធិពលខ្លាំងចំពោះអ្នកនៅក្នុងឆ្នាំថ្មីនេះ ​មិនមែនចាំបាច់តែស្នេហាប្រុសស្រីទេ ក្នុងនោះក៏​មានទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ដែរ។

ចូលចាប់ផ្តើមឆ្នាំថ្មីនេះអ្នកត្រូវប្រើច្បាប់ស្រូបទាញ ចូលផ្តល់ក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួនអ្នកដោយគ្មានលក្ខខណ្ឌមិនរំពឹងអ្វីមកវិញ ត្រូវផ្តោតលើចំណុចដែលយើងធ្វើអំពើល្អដោយចិត្តបរិសុទ្ធ នោះចក្រវាលផ្តល់អ្វីដែលអ្នកស្រូបទាញនោះ ។

កូនសោទី 3


3 22

កូនសោ Aphrodite គឺជានិមិត្តសញ្ញានៃភាពស្រស់ស្អាត សេចក្តីស្រឡាញ់ និងសន្តិភាព សត្វព្រាបនៅលើកូនសោគឺជានិមិត្តសញ្ញានៃសេរីភាពនិងសន្តិភាព ដូច្នេះ​ឆ្នាំ​នេះនឹង​ជា​ឆ្នាំ​ដែល​ត្រូវ​ស្រាយចំណង​ដែល​ចង់ខ្លួនអ្នកជាប់ជំពាក់ ត្រូវចេះផ្តល់សេរីភាពក្នុងជីវិតឲ្យខ្លួនឯងប្រៀបបាននឹងការចុចប៊ូតុង Refresh ជីវិតថ្មី ចូលចាប់ផ្តើមឆ្នាំថ្មីដោយបោះបង់រឿងអាក្រក់ដែលធ្វើអោយបេះដូងអ្នករងទុក្ខ បោះវាចោលទៅតាមឆ្នាំចាស់ ហើយរស់នៅជាមួយហេតុផលដែលធ្វើអោយបេះដូងរបស់អ្នកមានសេចក្ដីសុខ វាសាមញ្ញណាស់នេះជាភាពសាមញ្ញនៃជីវិត ។

កូនសោទី 4

4 16

កូនសោ druid គឺជានិមិត្តសញ្ញានៃវិញ្ញាណ ដើមឡើយដែលយើងជឿថាមនុស្សគឺជាផ្នែកមួយនៃចក្រវាល ហើយចក្រវាលក៏មានទំនាក់ទំនងជាមួយវិញ្ញាណសម្រាប់គ្រប់យ៉ាងទាំងអស់នៅលើផែនដី។ ដូច្នេះ​ឆ្នាំ​ថ្មី​នេះ​នឹង​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ស្តាប់​ព្រលឹង​ខ្លួនឯង​ឲ្យ​បាន​ច្រើន វាប្រសើរជាងឲ្យអ្នកដ៏ទៃសម្រេចចិត្ត ឬដឹកច្រមុះអ្នកទៀត ត្រូវចាប់ផ្តើមឆ្នាំថ្មីដោយការកសាងទំនុកចិត្តលើខ្លួនឯង ស្តាប់យោបល់ពីខ្លួនឯងខ្លះ អ្នកនឹងឃើញថាវិចារណញាណរបស់អ្នកពិតជាត្រឹមត្រូវជាងគ្រូទាយទៅទៀត។

កូនសោទី 5

5 15

កូនសោស្តេចគឺជានិមិត្តសញ្ញានៃអំណាចដ៏អស្ចារ្យ មានន័យថាឆ្នាំថ្មីនេះអ្នកនឹង​ទទួលបានភាពជោគជ័យដ៏អស្ចារ្យ អាចល្បីល្បាញដោយសារការងារដែលអ្នកធ្វើ ប៉ុន្តែមុននឹងទៅដល់ទឹកដីនៃក្តីសុបិន អ្នកត្រូវតែជួបប្រទះឧបសគ្គជាច្រើនជាមុនសិន។

ម្ល៉ោះហើយអ្នកត្រូវចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត មានវិន័យជាប់លាប់ តែក៏កុំភ្លេចឈប់សម្រាកតាមផ្លូវខ្លះៗ ទើបធ្វើឱ្យជីវិតមានពណ៌ស្រស់ឆើតឆាយបន្តិច ត្រូវដឹង​ពី​វិធី​បន្ធូរ​អារម្មណ៍និង​ធ្វើ​ឱ្យ​វា​ស្រួល ៕

ប្រភព៖ Knongsrok