ស្រីៗចំណាំមើលទៅ! បើគេប្រាប់អ្នកនូវរឿងទាំង ៤ នេះ បង្ហាញថា គេស្រលាញ់អ្នកពិតប្រាកដ ច្បាស់លាស់ មិនមែនលេងសើចទេ

មនុស្សប្រុសមិនងាយប្រាប់អាថ៌កំបាំងរបស់គេ ទៅកាន់អ្នកណាម្នាក់នោះឡើយ ប៉ុន្តែជាមួយមនុស្សដែលគេស្រលាញ់ និងទុកចិត្តពិតប្រាកដ គេច្បាស់ជាយករឿងទាំង​ ៤ ខាងក្រោមនេះ ប្រាប់ឱ្យអ្នកបានដឹង មិនលាក់បាំងទេ។

មាន​ពាក្យ​មួយ​ឃ្លា​បាននិយាយថា « ពេល​ស្រវឹង នឹងនិយាយពាក្យថាស្រឡាញ់ ទៅកាន់មនុស្សខ្លួនស្រឡាញ់ ប្រតិកម្ម​មិន​អាច​លាក់​បាំង​បាន​ឡើយ។ វាក៏ដូចគ្នាដែរ នៅពេលដែល​មាន​ស្នេហា​ពិត បុរស​តែងតែ​បង្ហាញ​អាថ៌កំបាំង​ទាំង ៤ នេះ​ឱ្យ​អ្នក​ដឹងភ្លាមៗ​។

១. ប្រាក់ចំណូលរបស់គាត់

ក្នុង​សង្គម​បច្ចុប្បន្ន ប្រាក់​ចំណូល​តែង​តែ​ជា​អាថ៌កំបាំង​ ដែលមិនអាចប្រាប់នរណាម្នាក់បានឡើយ។ មិន​តែ​ប៉ុណ្ណោះ គូស្នេហ៍​មួយ​ចំនួន​ថែម​ទាំង​លាក់​ចំណូល​ពី​គ្នា​ទៅ​វិញ​ទៅ​មកថែមទៀតផង។ លុយមិនមែនជាអ្វីគ្រប់យ៉ាងក្នុងជីវិតទេ ប៉ុន្តែបើគ្មានលុយអ្នកនឹងជួបការលំបាកជាច្រើន។

នៅពេលដែលបុរសម្នាក់ពិតជាស្រឡាញ់អ្នក គាត់នឹងបង្ហាញប្រាក់ចំណូលរបស់គាត់ទាំងអស់ ហើយមិនខ្វល់នឹងផ្តល់ប្រាក់ទាំងអស់ដែលគាត់រកបាន ឱ្យអ្នកជាអ្នកគ្រប់គ្រងនោះឡើយ។ គាត់ស្រឡាញ់អ្នកអស់ពីចិត្ត បង្ហាញភាពស្មោះត្រង់គ្រប់គ្រាន់ ហើយជឿជាក់លើជម្រើសរបស់គាត់។

ស្នេហាដ៏ស្រស់ស្អាត ទាមទារការទុកចិត្តគ្នាទៅវិញទៅមក។ នៅពេលដែលបុរសម្នាក់សុខចិត្តបញ្ចេញប្រាក់ចំណូលរបស់គាត់ ហើយផ្តល់ឱ្យអ្នកជាអ្នកទុកដាក់ វាបង្ហាញថាគាត់ពិតជាស្រលាញ់អ្នកខ្លាំងណាស់។

Image_2022 01 18_134433

២. នាំអ្នកទៅជួបមនុស្សជាទីស្រលាញ់ និងស្វែងយល់ពីអតីតកាលរបស់គាត់

បុរសម្នាក់សុខចិត្តចែករំលែកអតីតកាលរបស់គាត់ជាមួយអ្នក ដែលបង្ហាញថាគាត់ពិតជាស្រឡាញ់អ្នក។ លើសពីនេះ គាត់នឹងនាំអ្នកទៅជួបម៉ាក់ប៉ា ក្រុមគ្រួសារ និងណែនាំឱ្យស្គាល់មិត្តភក្តិជិតស្និទ្ធទាំងអស់របស់គាត់។

នេះបង្ហាញថាគាត់ពិតជាស្រឡាញ់អ្នក។ នេះបង្ហាញថាអ្នកមានសារៈសំខាន់ចំពោះគាត់។ ដោយសារតែនៅពេលអនាគត អ្នកនឹងក្លាយជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់គាត់។ ដូច្នេះ​ពេល​គាត់​មាន​ឱកាស គាត់​មិន​ខ្លាច​នឹង​នាំ​អ្នក​ទៅ​ជួប​មនុស្ស​ដែល​គាត់​ខ្វល់​ និង​ស្រលាញ់​នោះ​ទេ។


Image_2022 01 18_134500

៣. សុខចិត្តឱ្យទូរសព្ទរបស់គាត់ទៅអ្នក

ក្នុង​សម័យ​នេះ ទូរស័ព្ទ​ដៃ ​គឺ​ស្ទើរ​តែ​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត​របស់​យើង។ ជា​ធម្មតា ភាគច្រើននៃ​មនុស្សប្រុស មិន​ឱ្យ​ទូរសព្ទ​ទៅ​អ្នក​ផ្សេង​តាម​អំពើ​ចិត្ត​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់សុខចិត្តផ្តល់ឱ្យអ្នកនូវទូរសព្ទដោយមិនស្ទាក់ស្ទើរនោះ វាបង្ហាញថាគាត់ស្រលាញ់ និងទុកចិត្តអ្នកខ្លាំងណាស់។ ការ​ដែល​គាត់​ហុច​ទូរសព្ទ​ឱ្យ​អ្នក​ បង្ហាញ​ថា​គាត់​គ្មាន​អាថ៌កំបាំង​អ្វី ដែលលាក់​ពី​អ្នក​ឡើយ។

Image_2022 01 18_134508

៤. អតីតកាលរបស់គាត់

បុរសជាច្រើនមានការភ័យខ្លាចក្នុងការនិយាយអំពីបទពិសោធន៍ផ្លូវចិត្ត និងអតីតកាលរបស់ពួកគេ ជាពិសេស គឺប្រាប់មនុស្សដែលគេកំពុងតែទាក់ទង។ រឿង​ចប់​ហើយ ទោះសប្បាយ​ ឬ​សោក​ស្តាយ វា​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិតបាត់ទៅហើយ។ ទាំងនេះ គឺជាការចងចាំដែលបុរសម្នាក់នឹងរក្សានៅក្នុងបេះដូងរបស់គាត់ ដោយមិនប្រាប់អ្នកដទៃទេ។

មានតែពេលដែលបុរសម្នាក់ពិតជាស្រលាញ់អ្នក ហើយចង់នៅជាមួយអ្នកពេញមួយជីវិត គាត់នឹងប្រាប់អ្នកពីអតីតកាលរបស់គាត់ទាំងអស់ឱ្យអ្នកបានដឹង ដោយគ្មានលាក់លៀម។ ដោយសារតែគាត់ចង់នៅជាមួយអ្នកអស់មួយជីវិត គាត់ចង់ឱ្យអ្នកដឹងពីអតីតកាលរបស់គាត់ទាំងអស់។

ស្នេហាពិតមិនមែននិយាយដោយពាក្យសម្ដីទេ តែផ្អែកលើទង្វើ។ ដូច្នេះហើយ បើគាត់សុខចិត្តប្រាប់អ្នកពីអាថ៌កំបាំងទាំង ៤ នេះ មានន័យថា គាត់ស្រលាញ់អ្នកខ្លាំង ហើយចង់នៅជាមួយអ្នករហូតដល់ជីវិតចុងក្រោយ៕

អត្ថបទ ៖ ក្នុងស្រុក ​/ Knongsrok