ស្រ្តីឆ្លាតប្រើត្រឹម ៣ ល្បិចនេះប៉ុណ្ណោះ អាចធ្វើឲ្យស្វាមីកាន់តែលង់ស្រឡាញ់ ដូចត្រូវថ្នាំសណ្ដំ!

ខាក្រោមនេះជាតិចនិកសំខាន់ៗមួយចំនូន ដែលស្រ្តីមានប្រាជ្ញាទាំងអស់គួរតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ ព្រោះវាមានឥទ្ធិពលខ្លាំងណាស់អាចទាក់ទាញចិត្តស្វាមីឲ្យស្រឡាញ់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ងើបមុខមិនរួចឡើយ៖

ប្រើពាក្យសម្ដីគួរឱ្យទាក់ទាញ

ស្ត្រីដែលមានមន្តស្នេហ៍ តែងតែមានប្រាជ្ញាក្នុងការនិយាយទំនាក់ទំនង ដើម្បីផ្គាប់ចិត្តស្វាមី គ្រួសារប្តី និងលើកមុខមាត់ប្តីពេលនៅកន្លែងមានមនុស្សច្រើន។ អ្វី​ដែល​សំខាន់​បំផុត​ គឺ​ការ​ដឹង​ថា​ពេល​ណា​ត្រូវ​បញ្ឈប់ជម្លោះ​គ្នា​ដោយ​ពាក្យ​សម្ដី។  ហេតុដូចនេះ ក្នុងនាមជាបុរសបើ​បានជួប​ប្រពន្ធ​បែប​នេះ អ្នកមិនគួរបញ្ចេញកំហឹងដាក់នាងឡើយ មិនថាអ្នកកំពុងមានអារម្មណ៍តានតឹង និងនឿយហត់ប៉ុណ្ណានៅកន្លែងការងារក៏ដូចកន្លែងផ្សេងៗទៀត។

រក្សាអាថ៌កំបាំងដែលធ្វើឲ្យបុរសប្រាថ្នាចង់យកឈ្នះដោយខ្លួនឯង

ទោះបីជារៀបការអស់រយៈពេលច្រើនឆ្នាំហើយក៏ដោយ ស្ត្រីមិនគួរល្ងង់បង្ហាញភាពពេញលេញរបស់ខ្លួននៅចំពោះមុខប្តីឡើយ។ ដោយសារបុរស ជាប្រភេទមនុស្សដែលចូលចិត្តស្វែងយល់ពីស្រ្តីណាស់ បើអ្នកជាប្រពន្ធបាន​បង្ហាញ​អ្វី​គ្រប់​យ៉ាង​អស់ អាចនឹង​ធ្វើ​ឲ្យ​ប្ដីមានអារម្មណ៍កាន់តែ​ធុញ​ជាង​មុន។ដូច្នោះ ចូររក្សា​អាថ៌កំបាំង​ខ្លះ​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​អាថ៌កំបាំង ដើម្បីជំរុញ​ឱ្យ​គាត់​រក​ចម្លើយ។


ចូលចិត្តធ្វើការងារ ប៉ុន្តែ​នៅតែ​បំពេញ​កាតព្វកិច្ច​ជា​ប្រពន្ធ

មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ដើរ​តាម​ក្តី​សុបិន​របស់​ខ្លួន ហើយចំពោះស្ត្រី​ក៏ដូចគ្នាដែ ដែលមានសិទ្ធបន្តធ្វើការងារតាមក្ដីស្រម៉ៃដែលចង់បានកន្លងមក ប៉ុន្តែ​ក៏មិនគួរភ្លេចចំណាយ​ពេលវេលា​ជាមួយ​ស្វាមី និង​កូនៗផងដែរ។ ដូច្នោះហើយ ក្នុង​ជីវិត​មនុស្ស​ស្រីម្នាក់ ប្រសិនបើអ្នកទម្លាក់ចោល​​ទាំង​អស់​ដូច​ជា លុយ តំណែង កេរ្តិ៍ឈ្មោះ ប្តី និង​កូន នោះប្រាកដណាស់ថ្ងៃណាមួយ​គ្រួសារ​អ្នកនឹង​ឈាន​ដល់​ទី​បញ្ចប់ជាក់ជាមិនខាន។

ស្រឡាញ់ឪពុកម្តាយរបស់ប្តី

ពេល​រៀប​ការ បុរស​តែង​តែ​ចង់​ជ្រើស​រើស​ប្រពន្ធ​ដែលមានចរិតសុភាពរាបសារ ចេះយក​ចិត្ត​ទុកដាក់​ចំពោះ​ឪពុកម្តាយ​ក្មេក ហើយចេះ​ផ្សះផ្សា​ទំនាក់ទំនង​រវាង​ម្តាយក្មេក និង​កូនប្រសា​បាន ដោយ​ដឹង​ពី​របៀប​ធ្វើ​ខ្លួន​ជា​ឪពុកម្តាយ​ក្មេក​ដូច​ឪពុកម្តាយ​ក្មេក​ទើប​អាច​មាន​គ្រួសារ​មួយដែលមានសន្តិភាព។ ក្នុងនាម​ជា​ស្ត្រី អ្នក​គួរ​ចេះ​ធ្វើ​ឱ្យ​ជីវិត​មាន​តុល្យភាព ថែរក្សា​គ្រួសារ​ប្តី ក៏ដូចជា​ស្រឡាញ់​គ្រួសារ​ប្តី​ឱ្យបាន​ល្អផងដែរ។

ប្រភព៖ បរទេស