#អ្នកមានសិទ្ធសម្រាកតែកុំចុះចាញ់
ដកដង្ហើម សង្រួមអារម្មណ៍ ហេីយព្យាបាលខ្លួនឯង.....ព្រោះអ្នកគឺជាម្ចាស់នៃជីវិតខ្លួនឯង អ្នកមានសិទ្ធិធុញទ្រាន់ ហត់នឿយ អស់កម្លាំង ទាំងខាងរាងកាយ ផ្លូវចិត្ត និងសតិអារម្មណ៍....
ហើយនៅពេលអ្នកអស់កម្លាំងបែបនេះ អ្នកក៏មានសិទ្ធសម្រាកដូចគ្នា....បេីហត់ អស់កម្លាំង សូមគេងសម្រាកឱ្យបានគ្រប់គ្រាន់....បេីធុញទ្រាន់ និងហត់នឿយអ្នកអាចចេញទៅក្រៅ ព្យាបាលខ្លួនឯង...ធ្វេីអ្វីដែលអ្នកចង់ធ្វេី និងចូលចិត្តធ្វេី ដេីរកម្សាន្តនៅកន្លែងដែលខ្លួនចង់ទៅ ទៅភោជនីយដ្ឋានទទួលទានអាហារឆ្ងាញ់ៗដែលជាចំណូលចិត្ត ឬក្រេបកាហ្វេមួយកែវដែលអ្នកចូលចិត្ត ដោយទាំងនេះហេីយជាការព្យាបាលខ្លួនឯងជាមួយនឹងបរិយាកាសដែលធ្វេីឱ្យអារម្មណ៍អ្នករីករាយ....
កុំធ្វើបាបខ្លួនឯង និងផ្តល់សម្ពាធដល់ខ្លួនឯងពេក កុំបំផ្លាញពេលវេលាល្អៗ និងធ្វេីឱ្យជីវិតរបស់អ្នកអស់អាគុយថាមពលខ្លាំងពេកជាមួយនឹង កាតព្វកិច្ច និងរឿងរ៉ាវជីវិតដែលត្រូវបំពេញជាប្រចាំថ្ងៃ ដោយមិនស្វែងរកក្តីសុខដាក់ខ្លួនជ្រុលពេកអី...អ្នកមានសិទ្ធ និងសមនឹងសម្រាក...តែក្រោយសម្រាករួច អ្នកមិនអាចចុះចាញ់ទេ អ្នកត្រូវយកពេលសម្រាកសាកថ្មឱ្យជីវិតពេញលេញឡេីងវិញ ដេីម្បីត្រលប់មកអភិវឌ្ឍន៍ជីវិត និងគំនិតឱ្យកាន់តែមានគុណភាពមួយកម្រិតទៀត!
ដោយ៖ Admin_កវីលាក់ស្នេហ៍ Page កវីលាក់ស្នេហ៍-ប្រលោមលោក