៤ យ៉ាង​នេះទោះ​គេ​សំណូមពរយ៉ាងណា ក៏មនុស្ស​ស្រី​មិន​ត្រូវ​ទទួល​ដែរ បើ​មិន​ចង់​វេទនា​កាយ និងចិត្តនៅពេលក្រោយ!

ក្នុង​ជីវិត​ជាមនុស្ស​ស្រី មាន​អាហារ​ពីរ​ប្រភេទ​ដែល​មិន​គួរ​ទទួលទាន គឺ​អាហារសម្រាប់​ភ្ញៀវ និង​អាហារជូរផ្អូម។ អាហារជូរផ្អូមនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ចំពោះអាហារសម្រាប់ភ្ញៀវបើសិនជាអ្នកទទួលទាន នោះអ្នកនឹងអាចត្រូវផ្លាស់ប្តូរគ្នាជាមួយនឹងអ្វីៗជាច្រើន។ យ៉ាងណាមិញ ក្នុងរឿង​ទាំង​ ៤ ខាង​ក្រោម​នេះ មនុស្ស​ស្រី​មិន​ត្រូវទទួល​យកឡើយទោះបីមានហេតុផលផ្សេងៗក៏ដោយ ព្រោះ​អ្នក​អាចនឹងត្រូវប្តូរជាមួយនឹងរបស់ជា​ច្រើន​ជាងការ​ទទួល​បាន។

១. បុរសក្បត់ចិត្ត

Image_2021 12 13_134112

ស្ត្រី​មាន​ឆ្លាតនឹងមិន​ល្ងង់​ទេ​ដែល​នៅ​លង់ទៅនឹងបុរស​អាក្រក់​នៅ​ក្បែរ​ខ្លួន។ ព្រោះ​មាន​រឿង​មួយ​ចំនួន​ដែល​កាន់​តែ​ព្យាយាម​រក្សា ​ក៏​កាន់​តែ​មិន​សប្បាយ​ចិត្ត ឈឺចាប់ខ្លួនឯង។ ជីវិតអ្នកនៅតែមានជំរើសនៅចំពោះមុខអ្នក កុំល្ងង់ទៅត្រាំត្រែងជាមួយមនុស្សដែលមិនសក្តិសមនឹងអ្នក។

អ្នកដែលល្អចំពោះអ្នក គេគួរដឹងពីរបៀបគោរពស្រឡាញ់។ បើអ្នក​ណា​ដែល​មិន​ល្អ​ចំពោះ​អ្នក​សូមប្រលែងគេវិញទៅ​ចុះ។

២. ទំនាក់ទំនងមិនល្អ

1f9a1d5f391cd042890d 0855

វាក៏ល្អផងដែរក្នុងការបង្កើតមិត្តភ័ក្តិឱ្យបានច្រើន ប៉ុន្តែអ្នកត្រូវមើលថាតើបុគ្គលនោះពិតជាស្មោះត្រង់នឹងអ្នកឬក៏អត់។ ជាមួយនឹងទំនាក់ទំនងគេងចំណេញ អ្នកត្រូវតែដឹងពីរបៀបបដិសេធមិនចូលរួម។


ជីវិត​មនុស្ស​ស្រី​មិន​មែន​គិត​ពី​ចំនួន​មិត្តភ័ក្ដិ​ទេ តែ​គឺ​អំពី​គុណភាព។ ស្វែងរកអ្នកដែលជួយដោយអស់ពីចិត្ត ស្តាប់អ្នកពេលអ្នកមានបញ្ហា មិនភ្លេចការឱ្យតម្លៃគ្នាទៅវិញទៅមក។ ហើយ​អ្នក​ដែល​ចេះ​តែ​ទាញ​យក​ប្រយោជន៍​សម្រាប់តែខ្លួនឯង ទោះ​សូកលុយ​ទៀតក៏អ្នក​មិន​ល្ងង់​ចូល​ជិត​មិត្តប្រភេទបែបនេះ​ដែរ។

៣. អំណោយថ្លៃ ៗ ជាមួយនឹងលក្ខខណ្ឌ

ZN Fashion 1pc Big Ear Cuff Earrings Women New Statement Shinning Crystal Hanging Earrings Handmade Party

ជាមនុស្សស្រីវ័យឆ្លាតមុននឹងទទួលយកអំណោយពីអ្នកដ៏ទៃ នាងពិចារណាវាឱ្យបានល្អិតល្អន់។ ព្រោះ​ក្នុង​ជីវិត​នេះ​គ្មាន​អ្នក​ណា​ផ្តល់​អ្វី​ឲ្យ​​ណាដោយគ្មានមូលហេតុ​ឡើយ ភាគច្រើនណាស់គឺសុទ្ធ​តែ​មាន​លក្ខខណ្ឌ​ជាប់​ខ្លួន។ នៅពេលដែលអ្នកបានទទួលអំណោយពីអ្នកដ៏ទៃហើយ អ្នកប្រាកដជានឹងត្រូវគេពឹងពាក់ទៅលើអ្វីមួយជាមិនខាន។ ដូច្នេះ​វិធី​ដែល​ល្អ​បំផុត​គឺ​នៅ​តែ​រក​លុយ​ចិញ្ចឹម​ខ្លួន​ឯង កុំ​ពឹង​លើ​នរណា​ម្នាក់។

៤. ទទួលទានអាហារផ្ទះអ្នកដទៃ

Chinese New Year Dinner

ក្នុង​ជីវិត​មនុស្ស​ស្រី មាន​បាយ​ពីរ​ប្រភេទ​ដែល​មិន​គួរ​ទទួលទាន គឺ​បាយ​សម្រាប់ភ្ញៀវ និង​បាយ​ជូរផ្អូម។ បាយ​ជូរផ្អូមនឹងប៉ះពាល់ដល់សុខភាព។ ចំពោះអាហាររបស់ភ្ញៀវអ្នកនឹងត្រូវប្តូរវិញជាមួយអ្វីៗជាច្រើន។

ស្ត្រី​មាន​ប្រាជ្ញា​គួរ​តែ​ដឹង​ថា បាយផ្ទះស្រួល​ទទួលទាន មិន​បាច់​បង់​ថ្លៃ។ ចំណែក​អាហារ​ដែល​អ្នក​ដទៃ​អញ្ជើញ អ្នក​នឹង​ត្រូវ​យក​អ្វី​មួយទៅប្តូរជាមិនខាន។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​អ្នក​ដទៃ​យក​ចំណេញបានងាយៗ។ ត្រូវដឹងពីរបៀបបដិសេធនៅពេលត្រឹមត្រូវណាមួយ នោះអ្នកនឹងទទួលបានការគោរពពីអ្នកដទៃ ធ្វើឱ្យអ្នកមានភាពទន់ភ្លន់ក្នុងជីវិត៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក