មែនហើយ ក្នុងរឿងស្នេហា យើងមិនអាចថា អ្នកចាស់ល្អ ឬក៏អ្នកថ្មីអាក្រក់ …

មែនហើយ ក្នុងរឿងស្នេហា យើងមិនអាចថា អ្នកចាស់ល្អ ឬក៏អ្នកថ្មីអាក្រក់ ...

អ្នកមកមុនអស់សិទ្ធ អ្នកមកក្រោយមានសិទ្ធនោះទេ ... ស្នេហា មកនខ្វល់ថា អ្នកណាមកមុន ឬអ្នកណាមកក្រោយឡើយ សំខាន់ចិត្តស្រឡាញ់របស់មនុស្សពីរនាក់ដែលមានចំពោះគ្នា ការរស់នៅចុះសម្រុងគ្នាទៅថ្ងៃមុខ ... ទោះយើងមកមុន តែយើងមិនអាចឱ្យគេមានក្ដីសុខ មិនអាចផ្ដល់អនាគតមួយដល់គេបាន គេច្បាស់ជាជ្រើសយកអ្នកថ្មី ឬអ្នកមមក្រោយហើយ សំខាន់គឺច្បាស់លាស់ ចុះសម្រុងគ្នា ...!

ប៉ុន្តែ អ្វីដែលចង់ផ្ដាំទៅអ្នកថ្មី ឬអ្នកក្រោយឱ្យបានដឹង និងចងចាំឱ្យបានច្បាស់ .

1

- ក្នុងនាមអ្នកជាអ្នកថ្មី ​គឺមានន័យថា អ្នកមកក្រោយ តែដាច់ខាត មិនអាចឱ្យខ្លួនឯង ក្លាយជាជនទី៣ ដែលចូលទៅបំបែកបំបាក់ស្នេហា ឬគ្រួសាររបស់គេនោះទេ (វាបាបណាស់)។


- ក្នុងនាមអ្នកជាអ្នកថ្មី អ្នកមកក្រោយ អ្នកមានសិទ្ធិស្រឡាញ់ ការពារមនុស្សដែលអ្នកស្រឡាញ់ តែដាច់ខាត កុំទៅជញរៀតជ្រែក បែងចែកលើទ្រព្យសម្បត្កិរបស់គូស្នេហា ជាមួយនឹងអ្នកចាស់របស់គេ ព្រោះបើនិយាយឱ្យច្បាស់លាស់មែនទៅ គឺយើងគ្មានសិទ្ធិសូម្បីតែបន្តិច (អ្វីដែលគេមាន គេរកបានពីមុនមក វាមិនមែនជាទ្រព្យរបស់យើងទេ គ្មានចំណែកការខិតខំរបស់យើងឡើយ)។

- ក្នុងនាមអ្នកជាអ្នកថ្មី អ្នកមកក្រោយគេ កុំទៅសួរដៃគូឱ្យសោះ ថាគេ មានអ្វីខ្លះ?​សល់អ្វីខ្លះ? ព្រោះបើយើងស្រឡាញ់គេមែន បើយើងថ្លៃថ្នូរមែន យើងច្បាស់ជាមានទ្រព្យ មានរបស់ជារបស់ខ្លួន ហើយបើចង់មានបានរួមគ្នាមែននោះ ខំជាមួយគ្នាពីពេលហ្នឹងទៅ

តែមិនត្រូវទៅចេះដឹង លូកដៃផ្ទៃក្នុងនៃទ្រព្យសម្បត្តិរបស់គេឡើយ ... (ជាពិសេស គឺចំពោះដៃគូ ដែលគេមិនទាន់បែងចែកទ្រព្យដាច់ស្រេចជាមួយនឹងអតីតរបស់គេ)។

#មនុស្សចុងក្រោយ