ពេលអាយុកាន់តែច្រើន ប្អូននឹងដឹងថា!!!

ពេលអាយុកាន់តែច្រើន ប្អូននឹងដឹងថា

1

អ្វីដែលពិបាកជាងការប្រឡងចូលមហាវិទ្យាល័យល្អៗគឺការរកបានការងារល្អៗ អ្វីដែលពិបាកជាងការរកប្ដីឬប្រពន្ធល្អ គឺការរកបានមុខរបរល្អ

អាយុកាន់តែច្រើន ប្អូននឹងឆ្ងល់ថា ពុកម៉ែយកលុយមកពីណាមកចិញ្ចឹមយើងព្រោះប្រាក់ខែយើង ៣០០ដុល្លារ ស្ទើរតែមិនសល់សម្រាប់ជូនពុកម៉ែឡើយ

ប្អូននឹងចាប់ផ្ដើមសង្ស័យថា ហេតុអីឪពុក​ម្ដាយ​អាចចិញ្ចឹមកូន ៣-៤នាក់បាន ប៉ុន្តែកូន ៣-៤នាក់ រៀនចប់មានការងារធ្វើអស់ ប៉ុន្តែគ្មានអ្នកណាចិញ្ចឹមឪពុក​ម្ដាយវិញបាន

ប្អូននឹងយល់ថា ហេតុអីឪពុកម្ដាយត្រូវធ្វើការច្រើនថ្ងៃសម្រាកក៏មិនបានសម្រាកដល់យប់ងងឹតក៏មិនទាន់បានហូបបាយ... ប្អូននឹងយល់ ថាគាត់ខំប្រឹងដើម្បីអ្នកណា


ថ្ងៃមួយប្អូននឹងយល់ថា ជីវិតពេលរៀនគឺជាពេលវេលាដែលមានក្ដីសុខបំផុតហើយព្រោះមានអ្នករកលុយឲ្យចាយ រៀនបណ្ដើរ ដើរលេងបណ្ដើរមិនបាច់គិតអីច្រើន

ថ្ងៃមួយប្អូននឹងយល់ថាតម្លៃជីវិតមិន​មែន​អាស្រ័យ​លើ​ទូរសព្ទថ្មីៗ ឬកាបូបប្រ៊េនថ្លៃៗទេ ប៉ុន្តែគឺអាស្រ័យលើទំនួលខុសត្រូវ និងការចេះភ្ញាក់រឭករបស់មនុស្ស

នៅថ្ងៃឪពុកម្ដាយស្លាប់... ថ្ងៃនោះហើយគឺជាថ្ងៃដែលលោកនេះ គ្មានអ្នកណាដែលស្រលាញ់ប្អូនស្មើជីវិតទៀតឡើយ!!

កាលពីមុន ប្អូនអាចយំចង់បានសង្សារប៉ុន្តែថ្ងៃមួយប្អូននឹងស្រែកយំរកតែឪពុកម្ដាយ ដែលគ្មានថ្ងៃត្រលប់មករកប្អូនវិញបាន

ថ្ងៃនេះ អត្ថបទនេះ ប្អូនអានហើយ អាចនឹងមិនទាន់យល់ ប៉ុន្តែថ្ងៃណាមួយប្អូននឹងយល់ច្បាស់!!!

ប្រភព ៖ ហ្វេសប៊ុគ