នារី​ជឿនលឿន គេ​សម្លឹង ៤ ចំណុច​នេះ មើល​តែ​មួយ​ខ្វាច់​ដឹង​ហើយ​ថា​ជា​បុរស​ល្អ​ឬ​អាក្រក់

ទំនាក់ទំនង​ស្នេហា​មិន​ចេះ​តែ​ចាប់​ផ្តើម​ដោយ​ត្រឹម​តែ​ពាក្យ​ថា "ស្រលាញ់" ទៅ​មក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ទាមទារ​ពេលវេលា​មើល​ចិត្ត​គ្នា​ជា​យូរ ហើយ​គូ​ខ្លះ​ត្រូវ​ឆ្លង​កាត់​រឿងរ៉ាវ​ជា​ច្រើន ទើប​ដឹង​ថា​ជា ស្នេហ៍​ពិត ឬ​ស្នេហ៍​ក្លែងក្លាយ។

យ៉ាង​ណា​ស្ត្រី​ឆ្លាតវៃ គេ​តែងតែ​មើល​បុរស​លើ ៤ ចំណុច​នេះ ហើយ​អាច​វាយ​តម្លៃ​លឿន​បំផុត ​ថា​ពួក​គេ​ជា​បុរស​ល្អ ឬ​អាក្រក់​បែប​ណា​នោះ៖

៤) ​ស្រលាញ់​មើល​ឃើញ​ប្រយោជន៍

Ice_screenshot_20210520 110936

​ចំណុច​នេះ​ងាយ​ទេ នៅ​ក្បែរ​គ្នា​តែ​មួយ​រយៈ​ពេល​ខ្លី អ្នក​នឹង​កត់​សម្គាល់​ឃើញ​ហើយ។ ពេល​ទៅ​ណា​មក​ណា ​គេ​មិនមែន​អត់​លុយ​ទេ តែ​ដោយសារ​ភាព​គម្រិះ​ប្រកាន់ខ្ជាប់​ក្នុង​ខ្លួន គេ​តែងតែ​អេះអុញ​ចង់​ឲ្យ​អ្នក​ចេញ​ជំនួស​គេ។ បុរស​ប្រភេទ​នេះ ក៏​មើល​ឃើញ​អ្នក​ចង់​នៅ​ក្បែរ​អ្នក តែ​ពេល​អ្នក​មាន​ប្រយោជន៍​សម្រាប់​គេ​ដូច​គ្នា ហើយ​ជា​មនុស្ស​ស្រី​បើ​ដឹង​ថា​គេ​អ៊ីចឹង​ហើយ នៅ​តែ​សម្រប​តាម គឺ​ជា​នារី​ដែល​ល្ងង់​បំផុត។

៣) នៅ​ជុំវិញ​ខ្លួន​គេ​មាន​ទំនាក់ទំនង​មិន​ច្បាស់លាស់​ជា​ច្រើន

Ice_screenshot_20210520 110943

គេ​មិន​សូវ​ខ្វល់​ពី​អារម្មណ៍​របស់​អ្នក​ទេ ហើយ​គេ​នៅ​តែ​បើក​ចិត្ត​យ៉ាង​ទូលាយ ​ប្រើ​អារម្មណ៍​បែប​ផ្អែមល្ហែម​ជាមួយ​មនុស្ស​ស្រី​នៅ​ខាង​ក្រៅ ឬ​ជុំវិញ​ខ្លួន​គេ។ ប្រភេទ​បុរស​បែប​នេះ បាន ១ មិន​ស្កប់ បាន ១០ មិន​ស្កល់ បែប​ហ្នឹង​អ្នក​មិន​បាច់​រំពឹង​ទុក​ថា នឹង​អាច​ក្លាយ​ជា​នារី​តែ​ម្នាក់​ក្នុង​ចិត្ត​របស់​គេ​នោះ​ឡើយ។


២) បង្ខំ​ឲ្យ​អ្នក​ធ្វើ​រឿង​អ្វី​ម្យ៉ាង ដើម្បី​បង្ហាញ​ការ​ស្រលាញ់

Ice_screenshot_20210520 110955

មនុស្ស​ស្រលាញ់​គ្នា​ពិត​គឺ​គោរព​លើ​ការ​សម្រេច​ចិត្ត ​លើ​ការ​ជ្រើសរើស​របស់​គ្នា​ទៅ​មក មិនមែន​ចេះ​តែ​បង្ខំ​យើង​ឲ្យ​ធ្វើ​រឿង​នេះ​រឿង​នោះ ហើយ​បើ​យើង​មិន​ធ្វើ អាង​និយាយ​ថា យើង​មិន​ស្រលាញ់​គេ​នោះ​ទេ។ បើ​គេ​ជា​បុរស​ប្រភេទ​ហ្នឹង​ហើយ អ្នក​ក៏​មិន​គួរ​ទៅ​យក​ខ្លួន​បៀត​ទៀត​ដែរ យូរ​ទៅ​គេ​នឹង​បង្ខំ​ឲ្យ​អ្នក​ធ្វើ​រឿង​ខុស​ឆ្គង​កាន់​តែ​ច្រើន​ទៀត​ទៅ​តាម​តែ​ចិត្ត​របស់​គេ។

១) ផ្លាស់ប្តូរ​មុន​និង​ក្រោយ​ពេល​ចែចង់​អ្នក​បាន

Ice_screenshot_20210520 111001

មនុស្ស​ប្រុស​ភាគ​ច្រើន​គឺ​បែប​ហ្នឹង ពេល​តាម​សុំស្នេហ៍​គេ​ដំបូង គឺ​ខិតខំ​ខ្លាំង​ណាស់ ប្រើប្រាស់​សុទ្ធ​តែ​ភាសា​កាទូត​ផ្ញើ​សារ​ទៅ​គេ​មិន​ដាច់​ថ្ងៃ។ សឹង​តែ​ពេល​ខ្លះ​បើ​ចង់​ជួប​គេ ស៊ូ​ជិះ​ទាំង​ហាល​ក្តៅ​ហាល​ភ្លៀង​មក​រក​គេ​ក៏​មាន។ គេ​ព្យាយាម​ស​បង្ហាញ​នូវ​ទង្វើ​ល្អ​ឲ្យ​យើង​បាន​ឃើញ ហើយ​យើង​ក៏​បាក់​ចិត្ត​ស្រលាញ់​គេ។

តែ​មាន​ឯណា​ក្រោយ​ក្លាយ​ជា​ស្នេហា​ហើយ​នោះ គេ​ក៏​ផ្លាស់ប្តូរ​ចរិត ១៨០ ដឺក្រេ ទៅ​ជា​បុរស​មួយ​ផ្សេង​ទៀត ដែល​ធ្វើ​អ្វី​លែង​ខ្វល់​ពី​អារម្មណ៍​យើង អាង​តែ​យើង​ស្រលាញ់​គេ​ហើយ មាន​រឿង​អី​ក៏​គេ​ចេះ​តែ​បណ្តោយ ព្រងើយ​ដាក់​យើង នោះ​ក៏​ដល់​ពេល​ដែល​យើង​ត្រូវ​កាត់​ចិត្ត ហើយ​ពេលវេលា​ចំណាយ​ជាមួយ​គេ​កន្លង​មក ចាត់​ទុក​ថា​ធ្វើ​បុណ្យ​ឲ្យ​សត្វ​ទៅ​ចុះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក