អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ!!!

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលអាចស្រឡាញ់ចិត្តគំនិតរបស់អ្នកច្រើនជាងរាងកាយរបស់អ្នក ។

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។

តើគេអាចទទួលយកគុណវិបត្តិ កំហុសឆ្គងរបស់អ្នកបានទេ? ទោះអ្នកខុស ក៏គេនៅតែមានអារម្មណ៍ថាអ្នកមានតម្លៃ ។

1

តើគេព្រមតស៊ូដើម្បីអ្នកទេ ទោះបីជាមានការលំបាកនិងព្យុះសង្ឃរានៅក្នុងជីវិតក៏ដោយ ។

តើគេនឹងយល់ព្រមទទួលយកអាកប្បកិរិយាឆ្កួតៗ និងគួរឱ្យរំខានរបស់អ្នកបានទេ ?

តើគេអាចធ្វើឱ្យអ្នកស្ងប់ចិត្តបានទេ តើគេនឹងនិយាយជាមួយអ្នកមុនទេបន្ទាប់ពីមានបញ្ហាជាមួយគ្នាហើយ ?

2

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងកោតសរសើរចំពោះការខិតខំរបស់អ្នកហើយអ្នកដែលនឹងដឹកនាំអ្នកនិងគាំទ្រអ្នកពេញមួយជីវិតរបស់អ្នក។


តើគេនឹងនៅតែនៅជាមួយអ្នកនៅថ្ងៃចុងបញ្ចប់ដែរទេ តើគេអាចរួមដំណើរជាមួយអ្នកដោយស្នាមញញឹមបានយូរបល់ពេលណា?

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងថើបអ្នករាល់ពេល ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកគឺជាមនុស្សសំខាន់បំផុតនៅក្នុងពិភពលោក។

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលអាចជាមិត្តល្អនិងស្នេហាពិតរបស់អ្នកក្នុងពេលតែមួយ។

3

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងអត់ទោសឱ្យអ្នករាល់ពេល។ មិនថាអ្នកខុស ក៏គេមិនទុកអ្នកចោល ដាច់ខាត គេនឹងមិនទៅណាចោលអ្នកឡើយ ទោះអ្នកដេញគេក៏ដោយ ក៏គេនៅតែព្រមឱ្យអ្នកវាយដំ បញ្ចេញកំហឹង មិនទៅណា

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលតែងតែព្យាយាម និយាយជាមួយអ្នកដោយហេតុផលត្រជាក់បំផុតអ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែល លះបង់គ្រប់យ៉ាងដើម្បីបាននៅជាមួយអ្នក

4

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលស្មោះត្រង់ចំពោះអ្នក មិនថានៅចំពោះមុខ ឬនៅឆ្ងាយពីអ្នកនោះឡើយ ...

បើអ្នកអាចជ្រើសយកមនុស្សម្នាក់នោះបាន នោះមានន័យថា ជីវិតគូរបស់អ្នក នឹងមានតែក្ដីសុខសុភមង្គលច្រើនជាង ទុក្ខកង្វល់ និងវិប្បដិសារី