អត្ថបទQoutes! ម្ហូបស្ទើរផ្អែមគេថែមស្ករ ស្នេហាផ្ដើមល្អក់កករ ព្រោះគេថែមអ្នកថ្មី!

ធម្មតា ចង់ឱ្យអាហារមួយចានឆ្ងាញ់ ទាល់តែធ្វើតម្រូវទៅលើមាត់អ្នកញុំា និយខ្វះអ្វី គេបន្ថែមហ្នឹង ទើបអាហារមានឱជារស។ ប៉ុន្តែសម្រាប់ស្នេហា ប្រសិនបើមានត្រឹមតែមនុស្សពីរនាក់ ចេះគិត យល់ចិត្ត នឹកនាខ្វល់ខ្វាយពីគ្នា គឺមិនងាយទៅណាឡើយ ទោះមានបញ្ហា​ ឈ្លោះទាស់ទែងគ្នាក៏ដោយ ក៏មិនអាចបែកគ្នាដែរ លើកលែងតែស្នេហានោះ ចាប់ផ្ដើមមានអ្នកទី៣ចូលមកជ្រៀតជ្រែក។

74db308f054e45f683fd70ee260c7c73

ជាការពិតណាស់ ស្នេហាមួយដែលចាប់ផ្ដើមមានបញ្ហា ឈ្លោះម្ដងការក៏ចង់បែក ជាក់ស្ដែង គឺមកពីម្ខាងទៀតកំពុងតែមានអ្នកថ្មី ម្ខាងទៀតគេចាប់ផ្ដើមធុញទ្រាន់ ឬអស់ចិត្តហើយ ហើយក៏ដោយសារតែគេបន្ថែមអ្នកថ្មីឱ្យចូលមកនេះហើយ ទើបធ្វើឱ្យស្នេហាមួយហ្នឹងចាប់ផ្ដើមល្អក់កករ រង្គោះរង្គើ ក្លាយជាគូស្នេហ៍ដែលមានតែបញ្ហា ឈ្លោះទាស់គ្នាមិនលស់ថ្ងៃ អ្វីដែលសំខាន់ គឺរង់ចាំតែថ្ងៃបែកបាក់តែប៉ុណ្ណោះ។

937b0e279c6ffb43e115a92457587bed


ដូចពាក្យគេថាមិនខុសទេ ស្នេហាដរាបណាមានអ្នកទីពីរ ទីបីចូលមកជ្រៀតជ្រែកហើយនោះ ច្បាស់ណាស់គឺ មិនអាចទៅមុខបានយូរឡើយ ដូចពាក្យគេថា " មនុស្សពីរនាក់ទោះឈ្លោះគ្នាយ៉ាងណា ក៏មិនបែកគ្នាដែរ លើកលែងតែមានអ្នកទី៣ចូលមកបំបែក" វាមិនខុសទេ ព្រោះមនុស្សពីរនាក់ស្រឡាញ់គ្នា ប្រាកដជាមិនដែលនឹកនាដល់រឿងបែកគ្នាឡើយ គឺមានតែនឹកគិតរកទំនុកដើម្បីលួងលោម ផ្សះផ្សារគ្នា ប៉ុន្តែប្រសិនបើមានមាារជ្រែក ឬអ្នកទីបីចូលមកបំបែក ចាំលួងលោម​ ឬប្រឹក្សាជំនួន ប្រាកដជាគេអាងថា ទោះគ្មានសង្សារ ឬដៃគូរបស់ខ្លួន​ ក៏គេនៅតែមានអ្នកថ្មីចូលមកព្យាបាល និងស្អំចិត្តដែលរបួសហើយ។ ដូច្នេះ វាមិនចម្លែកឡើយ ដែលស្នេហាត្រូវល្អក់កករ រង់ចាំតែថ្ងៃបែក ក៏ព្រោះតែគេបានបន្ថែមចំណែកអ្នកថ្មី ដើម្បីចូលមកជំនួសរួចស្រេចហើយនោះ៕

C9fdc78173b2c4aa62f738c7a422ddae

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធ