នៅពេលដែលមនុស្សម្នាក់ចាប់ផ្ដើមមានស្នេហា មានការស្រឡាញ់ពិតប្រាកដ គេនឹងចាប់ផ្ដើមចេះគិតពីជីវិត និងអនាគតបានយ៉ាងល្អ!

គេថាស្នេហាផ្លាស់ប្ដូរមនុស្ស ស្នេហាការស្រឡាញ់មានឥទ្ធិពលអាចកែប្រែមនុស្សម្នាក់បានយ៉ាងងាយ អាចប្រែមនុស្សពីទន់ជ្រាយទៅជារឹងមាំ ក៏អាចកែប្រែមនុស្សពីរឹងមាំមកទន់ជ្រាយបានដែរ ព្រោះតែការស្រឡាញ់មានឥទ្ធិពលខ្លាំង។

130863191_1092470227860340_7433508405108726034_o

យ៉ាងណាមិញ មនុស្សម្នាក់ដែលធ្លាប់តែបន្លាយ និងបង្ហិនពេលវេលាចោលជាយូរ មិនដែលសូម្បីតែគិតចង់មានជីវិតដែលល្អ ចេះត្រឹមតែសប្បាយមួយឆាវៗតាមតែអារម្មណ៍ ក៏អាចប្រែមកជាមនុស្សម្នាក់ដែលចេះគិត ចេះខ្វល់ពីជីវិត ចេះគិតចង់មានអនាគតមួយដ៏ប្រសើរ ក៏ព្រោះតែគេចេះចាប់ផ្ដើមស្រឡាញ់នរណាម្នាក់ពិតប្រាកដ ហើយក៏ស្រឡាញ់មនុស្សម្នាក់នោះ ជាងខ្លួនឯងថែមទៀតផង។

ការស្រឡាញ់មានឥទ្ធិពលល្អ ឬអាក្រក់ វាក៏អាស្រ័យទៅលើមនុស្សយើងចេះប្រើក្នុងអត្ថន័យបែបណា។

131499199_1092470194527010_4125230420934439169_o

បើអ្នកចេះប្រើការស្រឡាញ់​ យល់ពីអត្ថន័យនែហការស្រឡាញ់ គឺជាការលះបង់ ការផ្ដល់ឱ្យ នោះសេចក្ដីស្រឡាញ់វាពិតជាធំធេង និងមានតម្លៃ ហើយវាក៏ស្ថិតក្នុងអត្ថន័យវិជ្ជមានផដែរ។


ប៉ុន្តែប្រសិនបើអ្នកចេះប្រើការស្រឡាញ់ត្រឹមតែការចង់បាន ការបង្ខំ ឬទាមទារមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្ដីស្រឡាញ់មួយនោះ វាពិតជាតូចចង្អៀត ដើម្បីតែខ្លួនឯងតែប៉ុណ្ណោះ ហើយសេចក្ដីស្រឡាញ់នោះដែរ គឺមានត្រឹមតែផលអវិជ្ជមានកើតឡើង មិនមានសូម្បីតែសេចក្ដីសុខ ក៏មិនមានអនាគតដែលល្អនោះដែរ។

131226377_1092470214527008_6085781005435817721_o

ការស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកនឹងព្យាយាមធ្វើយ៉ាងណាឱ្យបានល្អបំផុត ព្រោះអ្នកចង់បង្ហាញឱ្យមនុស្សដែលខ្លួនស្រឡាញ់ឃើញពីភាពល្អ និងចំណុចដ៏ប្រសើររបស់អ្នក។ លើសពីនេះ អ្នកក៏ចង់ឱ្យគេក្លាយជាចំណែកមួយ និងទទួលបានអ្វីដែលល្អៗពីអ្នកដែរ ប្រសិនបើគេព្រមរួមដំណើរ និងចូលមកក្នុងជីវិតរបស់អ្នក៕

131411793_1092470204527009_5239387205575655864_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សសិទ្ធិ