រឿងទាំង៩ ដែលមនុស្សប្រុសខ្លាចមិនហ៊ាននិយាយចេញ ព្រោះតែមានអារម្មណ៍ថា ខ្មាសអៀន

ជាការពិតណាស់ មានរឿងមួយចំនួន ដែលមនុស្សយើងមិនហ៊ាននិយាយចេញមកឡើយ ព្រោះរឿងខ្លះ វាជារឿងដែលគួរឱ្យអាម៉ាស់ ចំណែករឿងខ្លះទៀត បើនិយាយចេញទៅ វាហាក់ដូចជាបង្ហាញឱ្យគេដឹងថា ខ្លួនឯងទន់ជ្រាយ ឬអសមត្ថភាពណាស់ ដូច្នេះ គឺគេមិនងាយនឹងនិយាយចេញមកក្រៅឡើយ។

យ៉ាងណាមិញ ភាពខ្មាសអៀន មិនមែនមានតែមនុស្សស្រីនោះទេ ចំពោះមនុស្សប្រុសមួយចំនួន ក៏គេមានការខ្លាចរអា និងខ្មាសក្នុងការនិយាយចេញមកដែរ ជាពិសេស គឺពេលដែលនៅចំពោះមុខស្រីៗ។

ខាងក្រោមនេះ គឺជារឿងទាំង៩ ដែលមនុស្សប្រុសមិនហ៊ាននិយាយចេញមកឡើយ ព្រោះគេខ្លាចរអា និងមានអារម្មណ៍ខ្មាសអៀនខ្លាំង។

១. បញ្ហាពាក់ព័ន្ធចំពោះរូបរាងកាយ

D6416b4f8b351ae34f9b9de70371c355

មិនត្រឹមតែស្ត្រីនោះទេ ដែលមានការភ័យខ្លាចចំពោះរូបរាងកាយ ចំពោះបុរស គេក៏មានអារម្មណ៍ខ្លាចដូចគ្នាដែរ។ រូបរាងតែងតែមានសារៈសំខាន់ ពីព្រោះវាជាកត្តាដែលបង្កើតអារម្មណ៍ក្នុងអំឡុងពេលដែលបានជួបគ្នាជាលើកដំបូង។ ការមានរូបសម្អាងស្រស់ស្អាតគួរឱ្យស្រឡាញ់ ក៏អាចជួយឱ្យអ្នកមានទំនុកចិត្តខ្ពស់ដែរ។ ហេតុដូច្នេះហើយ មិនត្រឹមតែមនុស្សស្រីប៉ុណ្ណោះទេ ប្រុសៗក៏តែងតែយកចិត្តទុកដាក់លើរាងកាយរបស់ពួកគេដែរ គឺតែងតែព្យាយាមថែរក្សារាង និងហាត់ប្រាណយ៉ាងទៀងទាត់។ ចំពោះមនុស្សប្រុសខ្លះវិញ សឹងតែថា ស្រឡាញ់ និងថែរក្សារូបរាងកាយរបស់ពួកគេ ជាងស្រីៗទៅទៀត។

២. បញ្ហាកម្ពស់

1457569d5f1b3eb060e93724c2447654

រហូតមកដល់ពេលនេះ កម្ពស់តែងតែជារង្វាស់ស្តង់ដារនៃសម្រស់។ មនុស្សគ្រប់គ្នាយកបុរសខ្ពស់សង្ហាធ្វើជាគំរូ ហើយនេះក៏ជាហេតុផលមួយដែលធ្វើឱ្យបុរសមានសម្ពាធយ៉ាងខ្លាំង និងយកចិត្តទុកដាក់ខ្ពស់ទៅលើកម្ពស់របស់ពួកគេ។ ជាពិសេសសម្រាប់អ្នកដែលមានកម្ពស់ល្មមពាក្យពីរគឺ "កម្ពស់" គឺជាពាក្យរសើបសម្រាប់ពួកគេ។ គិតអំពីបុរសម្នាក់ដែលតែងតែត្រូវបានគេរិះគន់ថា ទាប កន្តឿ វាជាភាសាដែលប៉ះពាល់ដល់អារម្មណ៍របស់មនុស្សប្រុសជាខ្លាំង។

៣. បញ្ហាសក់

F7e1aeba5e104050a656c6fa94d59c39

វាមិនត្រឹមតែមនុស្សស្រីទេដែលតែងតែខ្វល់ខ្វាយអំពីសក់ និងការលេងម៉ូដ ឬពណ៌សក់។ ពេលខ្លះបុរសក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ដោយមិនដឹងថា តើប្រភេទមួយណាដែលនឹងមានលក្ខណៈជាបុរសដែលសមរម្យសម្រាប់មុខរបស់ពួកគេ។ ចំណែកមនុស្សប្រុសមួយចំនួនទៀត គឺខ្វល់ខ្វាយខ្លាំងបំផុតអំពីបញ្ហាជ្រុះសក់ ដែលអាចបណ្ដាល់ឱ្យទំពែកក៏មាន។ មនុស្សជាច្រើនត្អូញត្អែរអំពីសក់របស់ពួកគេហើយមានអារម្មណ៍ថាមិនល្អទាល់តែសោះនៅពេលដែលត្រូវបានគេចាប់អារម្មណ៍ ចំពោះក្បាលទំពែកនេះ។

៤. បញ្ហាលុយ

6dbc5abc6b030710cfd546219c6a995f

គ្មាននរណាម្នាក់ ដែលអាចចៀសផុតពីបញ្ហារឿងលុយកាក់នេះបានឡើយ។ ហើយសម្រាប់បុរស មិនថាពួកគេនៅលីវ ឬរៀបការទេ លុយនៅតែសំខាន់ណាស់សម្រាប់ជីវិតពួកគេ។ ប្រហែលជាដោយសារបុរសនោះមានរាងជាសសរគ្រួសារ ដូច្នេះការមើលថែស្ត្រី និងក្រុមគ្រួសាររបស់គាត់ គឺបន្ទុក ឬអម្រែកមួយធ៏ធ្ងន់សម្រាប់គាត់។ ដូច្នេះហើយ ប្រសិនបើគាត់មិនមានលុយកាក់សល់ជាប់ខ្លួន វានឹងក្លាយជាអារម្មណ៍ហេលហាល ខ្មាស និងរអាជាខ្លាំង ដែលខ្លួនជាមនុស្សប្រុស បែរជាមិនមានទ្រព្យអ្វីសោះជាដុំកំភួន។

៥. ការភ័យខ្លាចចំពោះទំនាក់ទំនងដែលគ្មានបទពិសោធន៍


F83dc94ffc171a1bb30af691f6f11d00

រឿង “ សិច” គឺជាបញ្ហាសម្រាប់បុរសបង្ហាញភាពក្លាហាន ដូច្នេះនេះក៏ជាការព្រួយបារម្ភឥតឈប់ឈររបស់បុរសមួយចំនួនផងដែរ។ ទោះបីជាពួកគេមិនដែលនិយាយអំពីបញ្ហានេះក៏ដោយ ក៏ពួកគេតែងតែមានសំណួរជាច្រើននៅក្នុងចិត្ត ថាតើពួកគេបានធ្វើវាបានល្អឬអត់? ថាតើមនុស្សម្នាក់ទៀតពេញចិត្តឬមិនពេញចិត្ត...?

៦. តែងតែចាត់ទុកបុរសនៅជុំវិញមិត្តស្រី ជាជនទី៣

397fd783e46b543295ebfeddeeb0a0e6

នៅក្នុងទំនាក់ទំនង នៅពេលនិយាយអំពីការប្រចណ្ឌ មនុស្សតែងតែគិតអំពីអារម្មណ៍មនុស្សស្រីមុនគេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សប្រុសមួយចំនួន ក៏ចេះប្រចណ្ឌ និងហួងហែងខ្លាំងដែរ។ ទោះបីជាបុរសកម្របង្ហាញអាកប្បកិរិយាបែបនេះក៏ដោយ ពួកគេពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលឃើញប្រុសផ្សេងនៅក្បែរមនុស្សស្រីដែលគេស្រឡាញ់។ ហើយសូម្បីតែមិត្តស្រីរបស់គាត់មិនបានធ្វើអ្វីខុសទាំងអស់ ក៏ដោយគាត់នៅតែមានការព្រួយបារម្ភ និងហួងហែងខ្លាំងដែរ។ លើពីនេះ មនុស្សប្រុសខ្លះតែងតែភ័យខ្លាច ហើយក៏តែងតែយកខ្លួនឯងទៅប្រៀបនឹងប្រុសដទៃ ចេះតែមានអារម្មណ៍ថា ខ្លាចគេនោះល្អជាងខ្លួន ខ្លាចមិត្តស្រីបែកចិត្តទៅយកអ្នកផ្សេង។

៧. ការភ័យខ្លាចនៃការត្រូវបានមនុស្សស្រីបដិសេធ

A84dc4b53be83b38d91615197a79ca58

បុរសគឺជាមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ ដូច្នេះនៅពេលពួកគេទទួលបានការបដិសេធមួយលើក ពួកគេច្បាស់ជាមានអារម្មណ៍អន់ចិត្ត ឬអាចនឹងខឹងយ៉ាងខ្លាំង។​ដូច្នេះមុនពេលទំនាក់ទំនងបុរសតែងតែបារម្ភ អំពីថាតើពួកគេនឹងត្រូវគេបដិសេធឬអត់? ប្រសិនបើពួកគេត្រូវបានគេបដិសេធម្តងហើយម្តងទៀត ប្រាកដជារបួសបេះដូងនេះពិបាកនឹងជាសះស្បើយណាស់។

៨. ការភ័យខ្លាចក្នុងការទៅជួបគ្រូពេទ្យ

Nhung Noi So It Biet Cua Dan Ong So Di Kham Bac Si So Van De Ve Toc F191a7

មនុស្សគ្រប់គ្នាគិតថាបុរសខ្លាំង ប៉ុន្តែការពិតគឺថាពួកគេភាគច្រើនមិនហ៊ានទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះ ដូចមនុស្សស្រីនោះឡើយ។ ប្រុសៗគ្រប់ពេលដែលពួកគេឈឺ ឬមានបញ្ហាសុខភាព ច្រើនតែបដិសេធមិនព្រមទៅជួបគ្រូពេទ្យឡើយ មនុស្សប្រុសខ្លះ ទុករហូតដល់ឈឺ ប្រែទៅជាជាសះស្បើយវិញ។

៩​. ការភ័យខ្លាចនៃការបញ្ចេញមតិអារម្មណ៍

4eb843bccf98d14739f844064b159692

ជាធម្មតាបុរសជាទូទៅបង្ហាញអាកប្បកិរិយាស្ងប់ស្ងាត់ណាស់ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ។ ហើយរឿងមួយដែលគ្រប់គ្នាតែងតែនិយាយគឺ "កូនប្រុសមិនចេះយំទេ" ដូច្នេះវាត្រូវបានស្រូបចូលក្នុងគំនិតរបស់គាត់ មិនថាមានរឿងអ្វីទេ គាត់តែងតែព្យាយាមទ្រាំឱ្យដល់ទីបំផុត។ នោះក៏ជាការភ័យខ្លាចរបស់បុរស ការភ័យខ្លាចបាត់បង់ភាពថ្លៃថ្នូររបស់គាត់ ខ្លាចបាត់បង់ភាពក្លាហាន ប្រសិនបើគាត់បង្ហាញអារម្មណ៍បែបនេះចេញមកក្រៅ ដូច្នេះហើយ ទើបគាត់មិនដែលបង្ហាញភាពទន់ជ្រាយ ឬយំនៅចំពោះមុខអ្នកដទៃឡើយ៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ​Knongsrok