ក្នុងរយៈពេល ៥-៦ ឆ្នាំទៅមុខទៀត អ្នកនឹងដឹងថា ៖ ការដែលមិនមានអ្វីហូប មិនមានលុយចាយគ្រប់គ្រាន់ គ្មានការងារធ្វើជាក់លាក់វាគួរឱ្យខ្លាចជាង ការខូចចិត្តព្រោះរឿងស្នេហា

ថ្ងៃនេះ ពេលនេះ ក្នុងវ័យប៉ុណ្ណេះ អ្នកប្រហែលកំពុងតែអង្គុយខូចចិត្ត ឈឺចាប់ ព្រោះតែរឿងស្នេហា ឬក៏ព្រោះតែមាននរណាម្នាក់ ដែលធ្វើឱ្យអ្នកឈឺចាប់ ឬអារម្មណ៍មិនល្អមែនទេ?

ជាការពិត អ្នកប្រហែលកំពុងតែចំណាយពេលចោលព្រោះតែរឿងអស់ទាំងហ្នឹងច្រើនណាស់ ... នេះក៏ព្រោះតែអ្នកនៅវ័យនេះ អ្នកប្រហែលជាគិតថា ស្នេហា ឬការតាមទ្រ ផ្គាប់ផ្គន់ ចំពោះទំនាក់ទំនង វាសំខាន់ខ្លាំង ដែលអាចនិយាយបានថា អ្នកអត់វាមិនបានហើយ។ ប៉ុន្តែ​ ... ប្រហែលជា ៥​ ៦ ឆ្នាំ តទៅមុខទៀត អ្នកនឹងដឹងហើយថា ការពិតទៅ អ្វីដែលសំខាន់សម្រាប់អ្នកពិតប្រាកដ? អ្នកអាចនឹងភ្ញាក់ខ្លួន ហើយគិតថា " ខ្លួនអញ មិនគួរណាចំណាយពេលចោល ទៅខូចចិត្ត គិតរឿងស្នេហា ឬគិតថា អ្នកណារាប់អញ ឬមិនរាប់អញសោះ "។

ត្រូវហើយ ដំណាក់កាលនេះ យើងប្រាកដជាខ្លាចការបាត់បង់ តែ​ច្រើនឆ្នាំទៅមុខទៀត យើងប្រាកដជាចេះលះបង់ ហើ់យក៏ចេះ ប្រឈមមុខ នឹងការបាត់បង់ដូចគ្នា។

87544898_3117092938324557_4524484112005726208_o

ដំណាក់កាលនៃភាពជាយុវវ័យ ស្នេហា ឬទំនាក់ទំនង​ យើងប្រាកដជាផ្ដោតភាពសំខាន់ខ្លាំងឱ្យវា ... ប៉ុន្តែ ៥​ ៦ ឆ្នាំ ទៅមុខទៀតអ្នកនឹងដឹងថា ៖

- ការដែលតែលតោល គ្មានការងារធ្វើច្បាស់លាស់

- ការដែលមិនងាចរកបានចំណូល គ្មានលុយចាយ

- ការដែលគ្មានបាយហូបគ្រប់គ្រាន់


- ការដែលគ្មានផ្ទះនៅឱ្យកក់ក្ដៅដូចគេ

-​ ការដែលគ្មានពេលបាននៅជួបជុំក្រុមគ្រួសារ

- ការដែលមិនអាចផ្ដល់ក្ដីសុខឱ្យខ្លួនឯងបាន ...។

ចំណុចទាំងប៉ុន្មានខាងលើនេះ ទើបជារឿងដែលសំខាន់ និងចាំបាច់សម្រាប់អ្នក ច្រើនជាងការដែលត្រូវទៅចំណាយពេល ខូចចិត្ត ទឹកភ្នែក ព្រោះតែរឿងស្នេហាអត់ប្រយោជន៍៕

88253651_3117093354991182_5187366757425217536_o

88429764_3117093088324542_3643070502613811200_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ