១១ សកម្មភាព ដែលគូស្វាមីភរិយាគួរធ្វើ ដើម្បីទទួលបានសុភមង្គល មុនពេលចូលគេង

នេះជារឿងសំខាន់ណាស់ក្នុងការចំណាយពេលជាមួយដៃគូររបស់អ្នកមុនពេលអ្នកចូលគេង។ វាមិនសំខាន់ទេថាតើអ្នកត្រូវចំណាយពេលប៉ុន្មានជាមួយគ្នា មួយម៉ោងឬពីរបីនាទីប៉ុណ្ណោះ។ ប្រសិនបើអ្នកទាំងពីររីករាយជាមួយគ្នា និយាយលេង និងបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកនោះគឺជាអ្វីដែលអ្នកត្រូវការជាចាំបាច់។

ដូច្នេះក្រុមការងាររបស់យើងសូមបង្ហាញនូវចំនេះដឹងមួយចំនួននៃដំបូន្មានសាមញ្ញ ៗ ប៉ុន្តែមានប្រសិទ្ធិភាពបំផុតពីអ្នកចិត្តសាស្រ្តសម្រាប់គូរស្វាមី។

1. ដាក់ Silent លើទូរស័ព្ទរបស់អ្នក ហើយទុកវាឲ្យឆ្ងាយពីដៃរបស់អ្នក

ឥទ្ធិពលនៃវិទ្យុសកម្មរបស់ទូរស័ព្ទទប់ស្កាត់ការបញ្ចេញអុកស៊ីតូស៊ីននៅក្នុងខ្លួនរបស់អ្នក។ អ័រម៉ូននេះទទួលខុសត្រូវចំពោះភាពស្និទ្ធស្នាលនិងការផ្សាភ្ជាប់គ្នា។ អ្នកចិត្តសាស្រ្តអ្នកស្រី Carol Carey បានផ្តល់ដំបូន្មានតាមច្បាប់សាមញ្ញមួយថា បិទទូរស័ព្ទរបស់អ្នក ឬបិទសម្លេងរោទិ៍នៅម៉ោង 9 យប់ វានឹងធ្វើឲ្យគូរស្នេហ៍មានភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា។

2. បំភ្លេចការងារចោលទៅ

ព្យាយាមបំភ្លេចការងារ ហើយឈប់ពិនិត្យអ៊ីម៉ែលការងាររបស់អ្នកនៅពេលអ្នកនៅលើគ្រែ។ វានឹងកាន់តែប្រសើរក្នុងការចំណាយពេលជាមួយគ្នា និងសម្រាកខ្លះដូច្នេះអ្នកអាចមានផលិតភាពនៅថ្ងៃស្អែក។ ការសន្ទនាជាមួយដៃគូជួយអ្នកភ្លេចបញ្ហា ហើយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។ ជៀសវាងនិយាយអំពីការងារ បញ្ហាហិរញ្ញវត្ថុ ឬអ្វីផ្សេងទៀតដែលអាចធ្វើឱ្យដៃគូររបស់អ្នកព្រួយបារម្ភ។

3.​ ចូលគេងដំណាលគ្នាជាមួយដៃគូរបស់អ្នក

គូស្វាមីភរិយាជាច្រើនមិនសូវបានជួបមុខគ្នាទៅវិញទៅមកទេដោយសារតែរវល់នឹងការងាររាងៗខ្លួន ហើយមានទម្លាប់ចូលគេងពេលផ្សេងគ្នា។ យោងទៅតាមអ្នកចិត្ដសាស្ដ្រលោក Curt Smith​ គូស្នេហ៍ដែលមានសុភមង្គលគឺគួរតែបានដុសធ្មេញជាមួយគ្នា ហើយចូលគេងពេលដំណាលគ្នា។ វាជួយឲ្យគូស្នេហ៍រក្សាភាពកក់ក្តៅ និងភាពស្និទ្ធស្នាលនៃទំនាក់ទំនងរបស់ពួកគេ។

4. អនុវត្តតាមទម្លាប់រាល់ថ្ងៃ

ធ្វើដូចទម្លាប់គេងរៀងរាល់ថ្ងៃអាចជួយឱ្យអ្នកគេងលក់ស្រួល។ នៅពេលធ្វើតាមទម្លាប់ដែលអ្នកធ្លាប់ធ្វើនោះ ខួរក្បាលរបស់អ្នកទទួលសញ្ញានៃពេលចូលគេងហើយរៀបចំឱ្យអ្នកគេងលក់។ ប្រសិនបើអ្នកធ្វើតាមទម្លាប់ដូចគ្នានឹងដៃគូរបស់អ្នកវានឹងធ្វើអោយទំនាក់ទំនងរបស់អ្នកកាន់តែជិតស្និទ្ធ និងគួរឱ្យទុកចិត្ត។

5. និយាយគ្នាផ្អែមល្ហែមដោយភាសាបេះដូង

6. កុំប្រកែកគ្នា ឬគងសំដីគ្នា

លោក Curt Smith បានរំឭកយើងឱ្យព្យាយាមកុំឈ្លោះគ្នាមុនពេលចូលគេង។ ការឈ្លោះប្រកែកគ្នានៅលើគ្រែមិនអាចជួយដោះស្រាយបញ្ហាបានទេ។ លើសពីនេះទៅទៀតវាកាន់តែពិបាកសម្រាប់អ្នកទាំងពីរដេកលក់ហើយអ្នកនឹងមានអារម្មណ៍ក្រៀមក្រំនៅថ្ងៃបន្ទាប់។

7. អ្នកគួរតែផ្តល់បន្ទប់ផ្ទាល់ខ្លួនសម្រាប់កូនៗរបស់អ្នក

យោងទៅតាមអ្នកជំនាញ Michael Viner-Davis ពេលតែមួយគត់ដែលអ្នកអាចឱ្យកូនអ្នកដេកនៅលើគ្រែរបស់អ្នកគឺនៅពេលពួកគេមានមានសុបិន្តអាក្រក់។ នៅគ្រប់ពេលវេលាផ្សេងទៀតបន្ទប់គេងរបស់អ្នកគួរតែជាកន្លែងឯកជនរបស់អ្នក។ អ្នកត្រូវមានពេលវេលាសម្រាប់គ្នានឹងគ្នាដើម្បីរក្សាភាពស្និទ្ធស្នាល។

8. កុំចែករំលែកគ្រែជាមួយសត្វចិញ្ចឹមរបស់អ្នក

ដូចដែលបានរាយការណ៍ដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យខាន់សាស 63% នៃមនុស្សដែលគេងជាមួយសត្វចិញ្ចឹមរបស់ពួកគេមិនទទួលបានការគេងគ្រប់គ្រាន់ទេ។ សត្វចិញ្ចឹមរបស់អ្នកមិនអាចគេងលក់ក្នុងពេលយប់ ហើយជារឿយៗរំខានដល់ដំណេករបស់អ្នក។

9. កុំញ៉ាំគ្រឿងស្រវឹង ឬជក់បារី


គូស្វាមីភរិយាជាច្រើនចង់មានស្រាក្រហមមួយកែវមុនពេលចូលគេង ដើម្បីបង្កើតបរិយាកាសស្នេហា។ ទោះជាយ៉ាងណាក៏ដោយខណៈពេលដែលរាងកាយរបស់អ្នកកំពុងរំលាយជាតិអាល់កុល រយៈពេលនៃការគេងរបស់អ្នកនឹងកាន់តែខ្លីទៅ ៗ ។ នោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់, រំខាន និងងាយរំខាននៅពេលអ្នកក្រោកពីព្រលឹម។ ជាតិអាល់កុលក៏អាចធ្វើឱ្យស្រមុក និងជាតិនីកូទីននៅក្នុងបារីជំរុញឱ្យមានការគេងមិនលក់ផងដែរ។

10. ផ្តល់ការម៉ាស្សាដល់គ្នាទៅវិញទៅមក

អ្នកឯកទេសមកពីមូលនិធិជាតិនៃដំណេកបានបញ្ជាក់ថាការម៉ាស្សាស្រាលៗនិងសម្រាកមុនពេលចូលគេងធ្វើអោយគុណភាពនៃការគេងរបស់អ្នកកាន់តែប្រសើរ កាត់បន្ថយការថប់បារម្ភ និងនាំឱ្យគូស្វាមីភរិយាកាន់តែជិតស្និទ្ធ។

11. កុំភ្លេចការឱបនិងការថើប

ចូរកុំភ្លេចថើបដៃគូរបស់អ្នកមុនពេលចូលគេងក៏ដូចជាធ្វើអ្វីដែលអ្នកគួរធ្វើនៅពេលនៅលើគ្រែជាមួយដៃគូមុនពេលចូលគេង។ អ្នកចិត្តសាស្រ្តមានទំនុកចិត្តថាប្រសិនបើអ្នកឱបដៃគូនៅពេលអ្នកគេងទំនាក់ទំនងរបស់អ្នកមិនមានបញ្ហាទេ។

បន្ថែមពិសេស!!

ប្រសិនបើអ្នកទទួលរងនូវការគេងមិនលក់ ព្យាយាមកែប្រែបន្តិចបន្តួចចំពោះរបៀបរស់នៅរបស់អ្នក។

-កុំផឹកកាហ្វេបន្ទាប់ពីថ្ងៃត្រង់។

-ក្រោកពីព្រលឹម។

-កុំពិសារអាហារសម្រន់មុនពេលចូលគេង។

-ការទិញគ្រែដ៏ស្រស់ស្អាតនិងថ្លៃ ៗ មួយចំនួនអាចជួយអ្នកឱ្យគេងលក់កាន់តែលឿន។

-កុំគេងតិចនៅថ្ងៃចុងសប្តាហ៍។

-ទុកឧបករណ៍ទាំងអស់នៅខាងក្រៅបន្ទប់គេងរបស់អ្នក។

-ទុកឱ្យមានខ្យល់អាកាសខ្លះចូលទៅក្នុងបន្ទប់ដេករបស់អ្នក។

-ងូតទឹកក្តៅមុនពេលចូលគេង។

-ព្យាយាមមិនធ្វើការបន្ទាប់ពីម៉ោង 9 យប់។

-កុំផឹកទឹកច្រើនពេកមុនពេលចូលគេង។

ដោយ៖ វីរៈ

ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ វីរៈ ១៦៨

Tel: 010931168