១៨ ទម្លាប់សាមញ្ញប្រចាំថ្ងៃទាំងនេះ ដែលគ្រប់គ្នាតែងធ្វើខុសរាល់ថ្ងៃ ទាំងមិនដឹងខ្លួន!

មនុស្សគ្រប់រូបតែងមានទម្លាប់ប្រចាំថ្ងៃរៀងៗខ្លួន។ ដោយសារតែការមិនធ្លាប់ដឹង ឬដោយសារតែទម្លាប់តៗគ្នា មនុស្សច្រើនបានខ្ជះខ្ជាយពេលវេលារបស់ពួកគេប្រព្រឹត្តខុសទៅលើរឿងរ៉ាវសាមញ្ញប្រចាំថ្ងៃមួយចំនួនក្នុងជីវិត។ យ៉ាងណាមិញ ក្នុងនោះអ្នកប្រហែលជាមិនបានដឹងទេថា ទម្លាប់មួយចំនួនមានការខ្វះខាតអនាម័យ រហូតអាចបង្កជាគ្រោះថ្នាក់មិននឹកស្មាន។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់ប្រចាំថ្ងៃដែលអ្នកគួរតែចៀសវាង៖

១. ការកាន់ចង្កូតរថយន្ត

១ 4

វាជារឿងសំខាន់ណាស់ដែលត្រូវដឹងពីវិធីត្រឹមត្រូវក្នុងការកាន់ចង្កូតរថយន្ត ក៏ព្រោះវាអាចជួយសង្រ្គោះអ្នកឲ្យគេចផុតពីរបួសផ្សេងៗក្នុងពេលគ្រោះថ្នាក់ចរាចរណ៍បាន​​។ កន្លែងដែលមានសុវត្ថិភាពបំផុតដើម្បីដាក់ដៃរបស់អ្នក គឺនៅលើបន្ទាត់កណ្តាល (ដូចនៅក្នុងរូបភាព)។

ទីតាំងនេះរារាំងពោងខ្យល់មិនឱ្យទាក់ចូលទៅក្នុងដៃរបស់អ្នក ដូច្នេះវានឹងអាចការពារក្បាល និងរាងកាយរបស់អ្នក។

២. ការប្រើប្រាស់បង្គន់ ៖

២ 4

អ្នកគួរតែទម្លាក់គម្របបង្គន់ចុះសិននៅមុនពេលធ្វើការកាច់ទឹក ប្រសិនបើមិនដូច្នេះទេមេរោគនឹងហើរពេញក្នុងបន្ទប់ទឹករបស់អ្នក ព្រមទាំងហើរទៅតោងជាប់នឹងសម្ភារៈ ឬរបស់របរផ្សេងៗដែលមានក្នុងបន្ទប់ទឹកដូចជា កន្សែង ច្រាស់ដុសធ្មេញ ជាដើម ជាក់ជាមិនខាន។

៣. ពេលវេលាដែលល្អបំផុត សម្រាប់ប្រើរ៉ូលអនលាបក្លៀក ៖ 

៣ 5

ការប្រើប្រាស់ថ្នាំការពារកុំឲ្យចេញញើសច្រើន និងកម្ចាត់ក្លិនខ្លួនអាក្រក់ គឺមានប្រសិទ្ធភាពតិចតួចបំផុត ប្រសិនបើប្រើប្រាស់ភ្លាមបន្ទាប់ពីងូតទឹកនៅពេលព្រឹករួច ក៏ព្រោះតែកំរិតនៃញើសរបស់អ្នកនៅពេលព្រឹកជាទូទៅមានការកើនឡើងខ្ពស់។

ពេលវេលាត្រឹមត្រូវបំផុតដែលអ្នកគួរប្រើប្រាស់វា គឺនៅពេលយប់មុនចូលគេង។ វាជាពេលដែលស្បែករបស់អ្នកស្ងួត ហើយក្រពេញញើសមិនមានសកម្មភាព។ ជាធម្មតា រ៉ូលអនលាបក្លៀក ឬផលិតផលប្រើសម្រាប់កម្ចាត់ក្លិនខ្លួនអាក្រក់ និងការពារកុំឲ្យចេញញើសច្រើន គឺមានប្រសិទ្ធដល់ទៅ ២៤ ម៉ោង ដែលនេះមានន័យថា

រន្ធញើសរបស់អ្នកនឹងត្រូវបានបិទជិត ទោះបីជាក្រោយពេលដែលអ្នកងូតទឹករួចនៅពេលព្រឹកក៏ដោយ។

៤. ការរៀបចំសម្លៀកបំពាក់ ៖ 

៤ 4

ការរមូរសម្លៀកបំពាក់ទុកក្នុងថតទូ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបន្សល់ទុកនូវកន្លែងទំនេរ និងមិនធ្វើឲ្យសម្លៀកបំពាក់មានភាពជ្រីវជ្រួញថែមទៀត។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ វិធីនេះក៏ធ្វើឲ្យមានភាពងាយស្រួលក្នុងការស្វែងសំលៀកបំពាក់ផងដែរ។

៥. ការកណ្តាស ឬការក្អក ៖

៥ 4

ការប្រើដៃ​ ឬបាតដៃមកខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ គឺពិតជារឿងមួយដែលមិនត្រឹមត្រូវសោះតែម្ដង។ ជាក់ស្ដែង វីរុសបាក់តេរី គឺរីករាលដាលបានយ៉ាងងាយស្រួលតាមរយៈការប៉ះ នៅក្រោយពេលអ្នកកណ្ដាស់ ឬក្អក អ្នកប្រើដៃរបស់អ្នកដើម្បីបើកទ្វារ ប៉ះលុយ ឬសំបុត្រ ឬវត្ថុអ្វីផ្សេងៗ។

ហេតុនេះជំនួសឲ្យការប្រើដៃ ឬបាតដៃមកខ្ទប់ អ្នកគួរប្រើកែងដៃ ឬដៃអាវជំនួសវិញ ដើម្បីកាត់បន្ថយការរាលដាលនៃមេរោគ។

៦. ការសម្អាតម៉ាស៊ីនទឹកក្រឡុក ៖

៦ 3

វិធីត្រឹមត្រូវដើម្បីលាងសម្អាតម៉ាស៊ីនក្រឡុកដោយប្រើរយៈពេលត្រឹមតែ ២ ទៅ ៣ នាទី គឺការចាក់ទឹកធម្មតា និងសាប៊ូចូលក្នុងម៉ាស៊ីន រួចចាប់ផ្ដើមធ្វើការក្រឡុកសម្អាត។

៧. ការគេង ៖

៧ 3

មនុស្សភាគច្រើនចូលចិត្តគេងផ្កាប់មុខ ទាំងដែលការគេងរបៀបនេះអាចបណ្ដាលឲ្យមានការឈឺចាប់ត្រង់ខ្នង ក៏ដូចជាផ្នែកផ្សេងៗទៀតនៃរាងកាយ។ ជាលទ្ធផលចុងក្រោយវានឹងធ្វើឲ្យអ្នកគេងមិនបានស្ងប់គ្រប់គ្រាន់ដែលបណ្ដាលឲ្យមានភាពហត់នឿយអស់កម្លាំងពេញមួយថ្ងៃ។

ការគេងផ្ងារ គឺជាទីតាំង ឬបែបបទដ៏ល្អបំផុត ដោយការគេងរបៀបនេះអាចជួយរក្សាឆ្អឹងកងខ្នង និង ក របស់អ្នកឲ្យមានសុខភាពល្អ។

៨. ការប្រើប្រាស់ក្ដារចុចកុំព្យូរទ័រ ៖

៨ 3

ជើងនៃក្ដារចុច គឺមានអត្ថប្រយោជន៍ជួយអ្នកឱ្យមើលឃើញគ្រាប់ចុចកាន់តែប្រសើរឡើង។ ប៉ុន្តែប្រសិនបើអ្នកអាចវាយអក្សរបានដោយមិនបាច់សម្លឹងមើលគ្រាប់ចុច នោះអ្នកគួរតែឈប់ប្រើវាទៅ ក៏ព្រោះវាអាចធ្វើអោយកដៃរបស់អ្នកមានការឈឺចាប់។

៩. ការប្រើប្រាស់ស្មាអាវ ៖ 


៩ 1

អ្នកគួរកាត់បំពងក្រដាសជូតមាត់ដែលមានប្រវែងវែងមកដាក់នឹងផ្នែកខាងក្រោមនៃស្មាអាវ ក៏ព្រោះការធ្វើបែបនេះមានប្រសិទ្ធភាពជួយការពារមិនឲ្យមានផ្នត់ ឬស្នាមវៀចលើខោ។

១០. ខ្សែស្បែកជើង ៖ 

១០ 1

ដាក់ខ្សែស្បែកជើងតាមរយៈរន្ធដែលនៅលើគេ (ដូចបានបង្ហាញក្នុងរូបភាព) ដើម្បីបង្កើតអ្វីមួយដែលមើលទៅដូចជាត្រចៀកទន្សាយ។ បន្ទាប់មកបត់ ហើយទាញវាចូល។ ការចងខ្សែស្បែកជើងរបៀបនេះនឹងជួយការពារកុំឲ្យខ្សែស្បែករបស់អ្នករបូត នៅខណៈពេលមិនសមរម្យបំផុតណាមួយ។

១១.ត្រាំចានក្នុងឡាបូទុកចោល​ ៖ 

20260410 23510510 633208 0 1519224834 1519224847 1500 1 1519224847 650 9824a3c7a6 1519901773

ឡាបូលាងចាន ជាកន្លែងដែលប្រមូលផ្តុំនៃមេរោគផ្សេងៗ។ ហេតុនេះ ការត្រាំចានចោលក្នុងឡាបូ អាចធ្វើឲ្យមេរោគនានាតោងជាប់នឹងចាន ហើយអាចបង្ករជារោគផ្សេងៗក្នុងខ្លួនយើង។ វិធីល្អគួរលាងចានភ្លាមៗ រឺឧស្សាហ៍លាងសម្អាតឡាបូ។

១២.លាងដៃជាមួយទឹកក្ដៅ ៖ 

20260460 23512910 633208 2 0 1519225222 1519225232 1500 1 1519225232 650 30100606f5 1519901773

ទឹកក្ដៅមិនអាចសម្លាប់មេរោគទាំងអស់បានទេ តែទម្លាប់លាងដៃជាមួយនឹងទឹកក្ដៅ នឹងអាចធ្វើឲ្យប្រព័ន្ធការពារផ្សេងលើស្បែកចុះខ្សោយផងដែរ។

១៣.ហាត់ប្រាណទាំងមានគ្រឿងសម្អាងជាប់មុខ ៖

20260510 23596510 633208 3 0 1519234152 1519234211 1500 1 1519234211 650 7db07e6727 1519901773

កំឡុងពេលហាត់ប្រាណ ស្បែកគឺត្រូវការដកដង្ហើម។ ការប្រើគ្រឿងសម្អាងនឹងធ្វើឲ្យជិតរន្ធញើស ធ្វើឲ្យជាតិពុលមិនអាចបញ្ចេញមកក្រៅបាន និងបង្ករជាជម្ងឺស្បែកផ្សេងៗ ទៀតផង។

១៤.ប្រើម៉ាស៊ីនសម្ងួតដៃ ៖

20260560 23747610 12 0 1519283172 1519283178 1500 1 1519283178 650 432ffc63d2 1519901773

ម៉ាស៊ីនសម្ងួតគឺជាកន្លែងប្រមូលផ្ដុំមេរោគ ដែលអាចឲ្យមេរោគតោងជាប់ដៃរបស់អ្នកចូលទៅក្នុងសួត និងខ្លួនរបស់អ្នកតាមរយៈការបញ្ចេញខ្យល់របស់វា។

១៥. ប្រើប្លាស្ទិកខ្ចប់អាហារលើសពី​១​លើក ៖ 

20260610 23597360 633208 5 0 1519235879 1519235893 1500 1 1519235893 650 171fd812a1 1519901773

ប្លាស្ទិកដែលខ្ចប់សាច់ឆៅគឺបង្ករមេរោគជាងគេ។ ប្រសិនបើអ្នកយកវាទៅខ្ចប់អាហារបន្ត នោះមេរោគដែលនៅជាប់ស្បោងអាចតោងឡើងបានយ៉ាងងាយ។

១៦. ហាន់បន្លែ និងសាច់ លើជ្រុញតែមួយ ៖ 

20260660 23749810 13 0 1519283362 1519283366 1500 1 1519283366 650 6d10bfd22a 1519901773

ដូចដែលបានដឹងស្រាប់ សាច់ឆៅគឺមានផ្ទុកមេរោគជាច្រើន។ ការយកបន្លែទៅហាន់បន្ត ដោយមិនបានលាងសម្អាតជ្រុញ អាចបង្ករជាតិពុលក្នុងអាហារក៏មាន។

១៧.ប្រើម៉ាស៊ីនឆុងកាហ្វេនៅកន្លែងធ្វើការ ៖

20260710 23599910 633208 7 0 1519237141 1519237188 1500 1 1519237188 650 0178d596c3 1519901773

របស់ដែលមានអ្នកប្រើប្រាស់ច្រើនតែងផ្ទុកមេរោគច្រើនជាងធម្មតា។ យល់ល្អអ្នកគួរតែឧស្សាហ៍លាងក្បាលឆុង និងដៃឆុងកាហ្វេឲ្យបានស្អាត មុននឹងប្រើប្រាស់។

១៨.ទុកទូរស័ព្ទក្នុងកាបូបលុយ ៖

20260760 23609260 633208 8 0 1519238652 1519238741 1500 1 1519238741 650 Db843e8525 1519901773

កាបូបលុយក៏ជាបណ្តុំមេរោគមួយផងដែរ។ ហេតុនេះការយកទូរស័ព្ទទៅដាក់ក្នុងកាបូបពិតជានាំមេរោគឲ្យតោងទូរស័ព្ទជាច្រើន។ យ៉ាងណាមិញ ជាវិធីល្អអ្នកក៏គួរតែឧស្សាហ៍សម្អាតទូរស័ព្ទរបស់អ្នកដោយកន្សែងសើម ជាមួយនឹងទឹកសម្លាប់មេរោគជាប្រចាំ៕

ប្រភព៖ Brightside