ទឹកចិត្ត ក្ដីស្រឡាញ់ស្មោះត្រង់ និងការគោរពឱ្យតម្លៃដ៏ពិតប្រាកដ ទើបអាចឆក់យកចិត្តមនុស្សស្រីរឹងមាំ បេះដូងដូចដែកថែបបាន

មនុស្សជាច្រើនតែងនិយាយថា មនុស្សស្រីសម័យនេះ ស្រឡាញ់រកតែអ្នកមាន អ្នកមានរាងសង្ហា រូបស្អាតបាត ជាសេដ្ឋី ជាអ្នកជំនួញ តែតាមការពិត មនុស្សស្រីសម័យនេះ នាងរឹងមាំគ្រប់គ្រាន់ អាចជួយឱ្យខ្លួនឯងក្លាយជាសេដ្ឋីបាន ដោយមិនពឹងលើនរណាម្នាក់ឡើយ ដូច្នេះហើយគូជីវិតដែលនាងសម្រេចចិត្តជ្រើសរើស គឺស្ថិតលើទឹកចិត្ត ទើបអាចទិញទឹកចិត្តនាងបាន។

- រូបរាងសង្ហា មិនប្រាកដថាអាចឱ្យនាងលេចធ្លោចំពោះភ្នែកមនុស្សគ្រប់គ្នាឡើយ បើម្នាក់នោះ មិនឱ្យនាងទៅណាមកណាជាមួយ។

- ទ្រព្យសម្បត្តិ មុខមាត់ ក៏មិនប្រាកដថា​ អាចជួយលើកស្ទួយនាងឱ្យឈរក្នុងចំណោមអ្នកខ្ពង់ខ្ពស់ដែរ ប្រសិនបើ ម្នាក់នោះ មិនអនុញ្ញាឱ្យនាងចេញមុខក្នុងចំណោមអ្នកមុខអ្នកការ។

- ជាគ្រួសារអភិជន ក៏មិនប្រាកដថា អាចឱ្យនាងក្លាយជាព្រះនាងម្ចាស់ក្នុងចំណោមគ្រួសារគេដែរ ប្រសិនបើម្នាក់នោះ មិនដែលឱ្យតម្លៃ និងគោរពនាង។

ជីវិតគូ ឬគូជិវិត ដែលមនុស្សស្រីរឹងមាំម្នាក់ជ្រើសរើស មិនសំខាន់លើរូបរាង ខ្ពស់ ឬទាប ភ្នែកតូច ឬធំ ច្រមុះស្រួច ឬកំពិត សម្បុរខ្មៅ ឬស ធនធានក្រ ឬមាន នោះទេ សំខាន់ គេជាមនុស្សដែលមានទឹកចិត្ត មានភក្ដីភាព មានសេចក្ដីទៀងត្រង់ គោរព និងឱ្យតម្លៃនាង និងគ្រួសារ មិនកុហក បោកប្រាស់ ឬធ្វើបាបចិត្តនាង នោះហើយជាអ្វីដែលមនុស្សស្រីត្រូវការ មិនមែនលុយរបស់អ្នកអាចទិញនាងបាននោះឡើយ៕

00b4b08c8d7067df2242d6f0f77b473a1946cb83

5c4196296cbc1_1547802120_large


31(1)

43817462_178142543096848_6583132617457242375_n1

50550792_10155731096495124_4539283933652582400_n

F5ea77c0 Cd3a 11e8 A7a6 Cd395f2f331c

Picture9 18

បប 2 668x334

ក្នុងស្រុក រក្សាសិទ្ធ