កុំខកខានឲ្យសោះ!!! ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៩ នឹងមកដល់ឆាប់ៗនេះហើយ

ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៩មកដល់ទៀតហើយ! តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៩ នេះ នឹងត្រូវចំថ្ងៃ​ព្រហស្បតិ៍​ ​០១​ ​រោច​ ​ខែផល្គុន​ ​ឆ្នាំច​ ​សំរឹទ្ធិស័ក​ ​ពុទ្ធសករាជ​ ​២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី​ ​២១​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​។

54514709_1139971006209826_5182087937675755520_n

ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។

ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។


ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក។ សង្ឃឹមថា អាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា